អានតួអត្ថបទ
បារាំង-ទឹកជំនន់​

​​ទន្លេ ​Seine​​ អាច​​​ឡើង​​​ដល់​​​កំពស់​ ​៦, ២០​​​ម៉ែត្រ​​​នៅ​​​ទីក្រុង​​​ប៉ារីស​​​នា​​​ថ្ងៃ​​​សៅរ៍​​​ចុង​​ស​ប្តាហ៍​​​នេះ​​​

នៅ​​ទីក្រុង​​ប៉ារីស ​​សារៈមន្ទីរខ្លះៗ ត្រូវ​ ​បិទ​ទ្វារដូចសារៈមន្ទីរ​ Louvre ជាដើម​នៅ​ក្នុង​ផ្នែក​ខ្លះ​​ ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ខាង​មុខ​។រីឯ​សារមន្ទីរផ្សេងវិញ​ដូចជា​ D' Orsay នោះ ស្នាដៃ​សិល្បៈ​​ខ្លះ​ៗ​​​ត្រូវ​​បាន​គេ​ដឹក​ជំលៀស​រួចហើយ​ដែរ។​ជាសរុប​​ខេត្តខណ្ឌ​ចំនួន​ ២៣​នៅ​ភាគ​អគ្នេយ៍​ ភាគ​ខាង​កើត​នៅ​តំបន់​ Normandie ​និង​តំបន់  Île de France គឺប៉ា​រីស​និង​ជាយ​ក្រុង​​ប៉ារីស​ ​កំពុងស្ថិត​​នៅ​ក្នុង​ស្ថានភាព​​​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​​ ដោយហេតុ​ថា​តំបន់​ទាំង​នេះ ​​អាចប្រឈម​​មុខ​​នឹង​​គ្រោះទឹកជំនន់។​ 

ទន្លេ Seine នៅទីក្រុង  Paris កាលពីសប្តាហ៍មុន​
ទន្លេ Seine នៅទីក្រុង Paris កាលពីសប្តាហ៍មុន​ Tony Cross/RFI
ផ្សាយពាណិជ្ជកម្ម

កំរិត​​ទឹក​ទន្លេ​ Seine នៅទីក្រុងប៉ារីស​នៅ​តែ​បន្ត​ឡើង​ជា​លំដាប់​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​​នឹងដែលអាចឡើងដល់​ ជាង ​៦, ២០​ម ​​នៅ​ថ្ងៃ​សៅរ​ចុង​សប្តាហ៍​នេះ​-នេះ​បើ​យោង​តាម​​មេ​ប៉ូលីស​ទីក្រុង​បារាំង​លោក Michel Delpuech ដែល​បាន​អះអាង​ធានា​ដែរ​ថា “គ្រប់​សេវា​និង​ប្រតិបត្តិករ​ដែល​ពាក់ព័ន្ធ បាន​​កែណ្ឌ​កម្លាំងគ្នី​គ្នា​ ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន​​ដ៏​ម័ត្យធ្យ័ត​បំផុត។​ ​បើតាមអាជ្ញាធរ​បារាំង ​កម្រិត​ទឹក​ជំនន់​នៅ​ខណៈ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ទឹក​ជំនន់​កាលពី​​ឆ្នាំ ២០១៦ ដែល​បាន​ឡើង​​រហូត​ដល់ ៦,១០ម៉ែត្រ។

នេះបើយោងតាមប្រមុខនគរ​បាល អតិថិជន​ចំនួន​តែ​៤០០​គ្រួរ ត្រូវ​អត់​អគ្គិសនីប្រើប្រាស់​នៅ​ក្នុង​ចំណោម​នៅលើអតិថិជន​៦​លាន ២សែននាក់​នៅ​តំបន់​ទីក្រុង​ប៉ារីសនិងជាយក្រុង​ប៉ារីស ​ដោយ​បានគូសបញ្ជាក់ផងដែរ​ ថាចំណែក​​​ឧស្ម័ន​​ប្រើប្រាស់វិញ ពុំមានការ​កាត់​ផ្តាច់​​​នោះឡើយ​​ ​ក៏​ព្រម​ទាំង​បណ្តាញ​ចែកចាយទឹកផងដែរ។

យោងតាម​ការសន្និដ្ឋាន​​របស់​អាជ្ញាធរ​បារាំង នៅ​ខណៈពេល​ដែល​កម្រិត​ទឹក​ទន្លេ​ Seine ​បាន​ឡើង​ដល់ ៦​ម៉ែត្រ​នោះ បណ្តាញ​ដឹក​ជញ្ជូន​សាធារណៈ​និង​អយស្ម័យាន្ត នឹង​អាច​ធ្វើ​ការ​កាត់​ផ្តាច់​ការ​ដឹក​ជញ្ជូន​នៅ​ទីកន្លែង​ផ្សេងៗ​បន្ថែម​ទៀត។ សូមបញ្ជាក់ថាមេត្រូ​ក្រោមដី​ខ្លះៗ​ ត្រូវ​បាន​បិទ​ផ្អាក​សកម្មភាព​ដឹក​ជញ្ជូន​របស់​ខ្លួន​នៅព្រឹកថ្ងៃពុធម្សិលមិញ​ក្នុងរដ្ឋធានី​ប៉ារីស យ៉ាងហោច​រហូត​ដល់​ថ្ងៃ​សុក្រ​ខាង​មុខ។

មិនតែប៉ុណ្ណោះ ខ្សែមេត្រូក្រោមដីខ្លះៗ ក៏មានដំណើរការណ៍​​យឺតយ៉ាវ​​ពុំ​ដូច​ជា​ប្រក្រតី​ឡើយ​ដោយ​មូលហេតុ​ការ​ជូន​ដំណឹង​ជា​មុន​​របស់​ក្រសួង​ឧតុនិយម​។ ម្យ៉ាងទៀត​អាជ្ញាធរ​នៅ​តាម​តំបន់​ជាយក្រុង​ខ្លះៗ​ដូច​ ជា Marne Seine-Saint-Denis និង​Val de Marne ក៏​មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ នៅ​ទីក្រុង​ប៉ារីស​វិញ សារៈមន្ទីធំៗ​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រុងប្រយ័ត្នខ្ពស់បំផុតដែរ ដូច​យ៉ាង​​នៅ​សារមន្ទី​ d’Orsay គេ​បាន​ចាប់​ផ្តើម​ដឹក​ជញ្ជូន​ចេញ​ពី​ទី​នេះ នូវ​ស្នាដៃ​សិល្បៈ​ខ្លះៗ​​រួចទៅ​ហើយដែរ​។ ចំណែកសារៈមន្ទីរ ​Louvre វិញ នៅ​ក្នុង​ផ្នែក​ខ្លះ ត្រូវ​បាន​បិទ​ជា​សាធារណៈ​។ ហើយ វិធានការ ការពារ​សារៈមន្ទីរនេះ ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ