ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/09 12h00 GMT
អឺរ៉ុប

អ.ស.ប.អំពាវនាវ ​អោយ​​អ៊ីរ៉ង់​បញ្ឈប់​​ការ​​ប្រហារ​​ជីវិត​​មនុស្ស ចំពោះ​ឧក្រឹដ្ឋកម្ម​​ដោយ​អនីតិជ​ន​​

media  
អគ្គស្នងការ អ.ស. ប.ទទួលបន្ទុកសិទ្ធិមនុស្ស​លោក​ Zeid Ra'ad Al Hussein Fabrice COFFRINI / AFP

អគ្គស្នងការ​នៃអ.ស.ប.ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ឲ្យ​អាជ្ញាធរ​អ៊ីរ៉ង់ ធ្វើការ​បញ្ឈប់​ជា​បន្ទាន់ ការ​ប្រហារ​ជីវិត​លើ​អ្នក​ទោស​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​ឧក្រឹដ្ឋកម្ម ​ក្នុង​​​ពេល​ដែលពួក​​គេនៅ​ជាអនីតិជន​ ពីព្រោះ​វា ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ។

អគ្គស្នងការ អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក Zeid Al Hussein បាន​គូស​បញ្ជាក់​ថា គ្រាន់តែ​ចាប់តាំងពី​ដើម​ឆ្នាំ​នេះ​មក អ្នកទោស​​អ៊ីរ៉ង់​​ចំនួន ៣​នាក់​ហើយ​ដែល​មាន​​បុរស​២នាក់​និង​​ស្រ្តី​ម្នាក់​ ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ពី​បទ​ប្រព្រឹត្ត​​ឧក្រឹដ្ឋកម្ម​-ឧក្រឹដ្ឋកម្ម ដែល​​ពួក​គេបានធ្វើ​ឡើង នៅ​ក្នុង​ពេល​​ពួកដែលពួក​គេ​ទើប​មាន​​​អាយុ​​​តែ ១៥​ឬ​​១៦​ ​ឆ្នាំ​ប៉ុណ្ណោះ។​

​ផ្ទុយទៅវិញ នៅ​​ឆ្នាំ ២០១៧កន្លងទៅនេះ ចំនួន​ អ្នកទោស​ដែលជាអនីតិជន និង​​ដែល​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរក មានចំនួន​​តែ​៥​នាក់​ប៉ុណ្ណោះ។​

ចំណែក​អ្នក​ជាប់​ទោស​ទី​៤ ដែល​នឹងត្រូវ​ប្រហារ​ជីវិត​នៅ​ថ្ងៃ​ពុធ​មុន ត្រូវ​បាន​គេ​ព្យួ​ទោស​រយៈពេល​២​ខែ​-នេះជាការ​គូស​បញ្ជាក់​របស់​អគ្គស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ដែលបាន​​ចេញ​ផ្សាយ​នៅ​ទីក្រុង​ហ្សឺណែវ។​ យោងតាម​អង្គការ ​ដដែល​នេះ ជន​ប្រមាណ​ជា​៨០​នាក់​ផ្សេង​ទៀត​ កំពុង​រង់ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ ​ពី​បទ​ឧក្រឹដ្ឋ​ ដែល​ពួក​គេ​បាន​ធ្វើឡើង​ក្នុង​​​​​ពេល​ដែល​ពួក​គេ​មាន​អាយុក្រោម​​​​១៨​ឆ្នាំ។​

អគ្គស្នងការអ.ស.ប. បាន​រំលឹក​ទៀត​ថា ការ​ប្រហារជីវិត​លើ​ជន​ល្មើស​ដែល​ជា​អនីតិជន​នេះ ត្រូវ​ហាមប្រាម​ទាំងស្រុង​ដោយ​​​ច្បាប់​អន្តរជាតិបើទោះបីជា​នៅ​ក្នុង​កាលៈទេសៈ​​ឬ​​​ក៏​នៅ​ក្នុង​ឧក្រឹដ្ឋកម្ម​​ណាមួយ​​ក្តី។ ម្យ៉ាង​ទៀត ការ​ដាក់​ទោស​ប្រហារ​ជីវិត​ទៅ​លើ​អ្នកទោស​បែប​ខាងលើនេះ​​​ គឺ​ជា​ការ​រំលោភ​យ៉ាង​ជាក់ស្តែង​ទៅ​លើ​កាត្វកិច្ច​របស់​អ៊ីរ៉ង់ ​ដោយ​យោង​ទៅ​លើ​​សន្ធិសញ្ញា​អន្តរជាតិ ​២ ដែល ​អ៊ីរ៉ង់​បាន​អោយ​សច្ចាប័ណ​ គឺ​​អនុសញ្ញា​អន្តរៈជាតិ​ស្តីពី​​សិទ្ធិ​ស៊ីវីល​និងនយោបាយ​​​និង​អនុសញ្ញា​ស្តីពី​សិទ្ធិ​របស់​កុមារ។

ចំណែក​អង្គការ​ការពារ​សិទ្ធិមនុស្ស​របស់​អាមេរិក​ឈ្មោះ(​​Human Right watch HRW) វិញ​  "អឺរ៉ង់​គឺ​ជាប្រទេសទី៤​នៅ​ក្នុងចំណោមប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត ប៉ាគីស្ថាន ​និង ​យេមែន​​ ដែលបានធ្វើការប្រហារជីវិត​មនុស្សអស់​ជាច្រើន​នាក់ នៅ​ក្នុង​​ខណៈពេលដែល​ពួក​​គេ​​នៅ​ជា​អនីតិជន​ឬនៅក្រោមអាយុ១៨ឆ្នាំ៕​​​​​​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ