អានតួអត្ថបទ
បារាំង

បារាំង​​​កំចាត់​​​គំរោង​​ភេរវកម្ម​​២​ គិត​តាំងពី​​ខែមករា​ដើមឆ្នាំ២០១៨​​​

គិតពី​​​ខែមករា​ដើមឆ្នាំ​២០១៨​នេះ​មក ប៉ូលិស​បារាំង​​កំចាត់​​បានគំរោង​ភេរវកម្ម​ចំនួន២។ ជា​គំរោង​​​​វាយប្រហារ​ទៅលើ​កងកម្លាំង​យោធា​បារាំង ​និង​ទៅលើ​ទីតាំង​​សម្ភារ​កីឡា​មួយកន្លែង ក្នុង​ប្រទេស​បារាំង​។ គិតតាំង​ពី​ខែមករា​ឆ្នាំ​២០១៥វិញ​ មនុស្ស​២៤១នាក់​បាន​ស្លាប់ដោយសារ​​​ភេរវកម្ម​ផ្សេងៗ ក្នុង​ទឹកដី​បារាំង។ ​​

កងកម្លាំង​យោធា​បារាំង​
កងកម្លាំង​យោធា​បារាំង​ Michel Euler / POOL / AFP
ផ្សាយពាណិជ្ជកម្ម

យោងតាម​រដ្ឋមន្ត្រី​​មហាផ្ទៃ​បារាំង លោក Gérard Collomb បារាំង​បា​នទប់ស្កាត់​គំរោង​ភេរវកម្ម​២ មិន​អោយ​សម្រេច​ឡើង​បាន គិត​តាំង​ពី​ដើមឆ្នាំ២០១៨​មក។ គំរោង​ទាំង២​នេះ ទី១ គឺ​ជា​គំរោង​​ ​វាយ​ប្រហារ​​កងកម្លាំង​យោធា​​នៅ​​ភាគខាងត្បូង​ប្រទេស​ បែបយ៉ាង​កងកម្លាំងបម្រើការ​ប្រតិបត្តិការ​​សង់ទីនែល ​Sentinelle ដែល​បារាំង​ដាក់ចេញឡើង ក្រោយ​មាន​​​ការវាយប្រហារ​​សារព័ត៌មាន​​​​ស្ហារលី អេបដូ និង​ហាងទំនិញ​នៅ​ប៉ារីស កាលពី​ដើមឆ្នាំ​២០១៥។ ក្នុង​ការ​ទប់ស្កាត់​គំរោងភេរវកម្ម​ប្រឆាំង​យោធា​បារាំង​​ អាជ្ញាធរ​បាន​ចាប់ខ្លួន និង​ដាក់​​បុរស​ម្នាក់ អាយុ​៣៣ឆ្នាំ អោយ​ជាប់​ពន្ធនាគារ។ ក្នុង​ផ្ទះ​បុរស​រូបនេះ ប៉ូលិស​​បាន​ឆែកឆេរ​​ឃើញ​​ផលិតផល​ប្រើ​សម្រាប់ផលិត​គ្រឿង​ផ្ទុះ។ ​ ​

សម្រាប់​គំរោង​ភេរវកម្ម​ទី២​វិញ អាជ្ញាធរ​បាន​​​ទប់ស្កាត់គំរោងវាយប្រហារ​ទៅលើ​ទីតាំង​សម្ភារ​កីឡា​មួយ​កន្លែង នៅ​ភាគ​ខាងលិច។ បុរស​ដែល​ប៉ូលិស​ចាប់ខ្លួន ក្នុង​គំរោង​នេះ ធ្លាប់​ចង់​ធ្វើដំណើរ​ទៅ​ស៊ីរី​។ បុរស​រូបនេះ គ្រោង​ចាត់ការ​ទីតាំង​កីឡា​នោះ។ នេះ​​ជា​​គំរោង​វាយប្រហារ​​យុវជន​ និង​មនុស្ស​ទូទៅ​ក្នុងស្រុក។ បុរស​ទាំង២ ដែល​ប៉ូលិស​ចាប់ខ្លួន​ រៀបរាប់​មក​ខាងដើម​ សុទ្ធតែ​ជាប់ក្នុង​បញ្ជី​តាមដាន​​​​របស់​អាជ្ញាធរ។

​​យោងតាម​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ​ក្រុមភេរវជន​ជីហាត​រដ្ឋ​អ៊ីស្លាម​ព្យាយាម​រៀបចំ​ផែនការ​វាយប្រហារ​​ប្រទេស​លោក​ខាងលិច ​ដើម្បី​បំភ្លេច​បរាជ័យ​ពួកគេ ប្រឈម​សម្ព័ន្ធ​មិត្ត​អន្តរជាតិ ​​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់។​ អាជ្ញាធរ​បារាំង​ប្រាប់ថា ការគំរាម​កំហែង​ភេរវកម្ម ​​ជាប់​ពាក់ព័ន្ធ​នឹង​អ្នករស់នៅ​ស្រុកបារាំង។ ពួកគេខ្លះ​​ត្រូវ​ហាមឃាត់​មិនអោយ​ទៅ​ស៊ីរី​រឺ​អ៊ីរ៉ាក់ ​ខ្លះទៀត ចង់​ចាត់ការ​ជាក់ស្តែង​ខ្លួន​ឯង​​តែម្តង។ ឆ្នាំ​​២០១៧កន្លងទៅ​​​ បារាំង​បាន​ទប់ស្កាត់​ភេរវកម្ម​ចំនួន​២០។ ​​ថ្ងៃអាទិត្យ​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ប្រាប់ដែរ​ថា បា​នបិទវិហារ​គាំទ្រ​ទស្សនៈ​ភេរវនិយម​៣កន្លែង។ វិហារ​២កន្លែង​នៅ​ភាគខាងត្បូង និង​១កន្លែង​ទៀត នៅ​តំបន់​ជាយក្រុង​ប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ