អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី ៖ ប្រធានាធិបតី​​រុស្ស៊ី​បញ្ជា​ឱ្យ​មាន​ការអនុវត្ត​បទឈប់បាញ់​ដើម្បី​​មនុស្សធម៌​​មួយថ្ងៃ៥ម៉ោង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប​ញ្ជាឲ្យបង្កើតជាច្រកមនុស្សធ៌ម ក្នុងមួយថ្ងៃៗ រយៈពេល ៥ ម៉ោង នៅតំបន់ហ្គូតាខាងកើតពីរដ្ឋធានីស៊ីរី តំបន់កាន់កាប់ដោយពួកឧទ្ទាមស៊ីរី - សេចក្តីនេះ ប្រកាសដោយលោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។ ចាប់ពីថ្ងៃអង្គារនេះទៅ រៀងរាល់ថ្ងៃ ពីម៉ោង ៩ ព្រឹក រហូត ដល់ ម៉ោង ២ រសៀល ម៉ោងក្នុងស្រុក ច្រកមនុស្សធ៌មបែបនេះ នឹងអនុញ្ញាតឲ្យបណ្តាជនស៊ីវិល ចាកចេញ ពីតំបន់ ដែលជាដែនអំណាចចុងក្រោយរបស់ពួកឧទ្ទាមស៊ីរី។ គួរនិយាយថា ច្រកមនុស្សធ៌មនេះ បង្កើត ឡើង គឺក្នុងក្របខ័ណ្ឌ នៃសេចក្តីសម្រេចអនុម័ត ៣ ថ្ងៃមុន ដោយក្រុមប្រឹក្សាសន្តិសុខ អសប ស្តីអំពីបទ ឈប់បាញ់ រយៈពេល ១ ខែ នៅតំបន់ហ្គូតាខាងកើត។ ប៉ុន្តែក្រុមប្រឆាំងស៊ីរី បានថ្លែងច្រានចោល ច្រកមនុស្សធ៌មបែបនេះ បង្កើតឡើងដោយរុស្ស៊ី តាមរបៀបជម្លៀសបណ្តាជនស៊ីវិល ចេញពីភាគខាងកើត ក្រុងអាឡិប កាលពីឆ្នាំ២០១៦។ ចំណែក បារាំងនិងអាល្លឺម៉ង់ អំពាវនាវម៉ូស្គូ ឲ្យដាក់គំនាបលើ របបលោក បាស្ហា អាល់ អាសាដ ឲ្យបញ្ឈប់ការវាយប្រហារទៅលើ តំបន់ហ្គូតាខាងកើត ដែលក្នុង ១ សប្តាហ៍កន្លងទៅ បានផ្តាច់ ជីវិត មនុស្ស អស់ប្រមាណ ៥០០ នាក់ ទៅហើយ ។ គឺក្នុងគោលដៅ ទទូចរុស្ស៊ី ឲ្យដាក់ គំនាបនេះជាអតិបរិមា ដែល ថ្ងៃនេះ លោកប្រមុខការទូតបារាំង អញ្ជើញមកកាន់ក្រុងម៉ូស្គូ។

ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ឱ្យ​មានបទ​ឈប់បាញ់​មនុស្សធម៌​៥ម៉ោង​ក្នុង​ថ្ងៃ​នៅ​ស៊ីរី
ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ឱ្យ​មានបទ​ឈប់បាញ់​មនុស្សធម៌​៥ម៉ោង​ក្នុង​ថ្ងៃ​នៅ​ស៊ីរី REUTERS/Yuri Kadobnov
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ