ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

​មាន​គេ​បន្លំ​​​​​ស្នើ​​បេក្ខភាព​​​​​​លោក​​ដូណាល់ ត្រាំ​​ សម្រាប់​​​​​ពាន​​​ណូបែល​​​សន្តិភាព​​

media លោកដូណាល់ ត្រាំ ​ REUTERS/Kevin Lamarque

​​វិទ្យាស្ថាន​ណូបែល​​​​នៅ​ក្រុងអូស្លូ ប្រទេស​នរវែស ​​​​​បាន​​ប្រាប់​ថ្ងៃពុធ​នេះ ពីការ​ដាក់ពាក្យ​ប្តឹង​ទាក់ទង​​នឹង​ការ​​ស្នើ​​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ​មក​ប្រកួត​ប្រជែង​រង្វាន់​​​​​ណូបែល​សន្តិភាព។ ​វិទ្យាស្ថាន​ណូបែល​​​​​​ជឿ​​ថា បេក្ខភាព​លោក​ត្រាំ ដែល​វិទ្យាស្ថាន​បានទទួល ​អាច​ជា​ការ​ក្លែង​បន្លំ។ ​​

វិទ្យាស្ថា​នណូបែល​នរវែស​លើកឡើងថា ​បានទទួល​​ការស្នើ​​បេក្ខភាព​លោក​ដូណាល់ ត្រាំ សម្រាប់​ពានណូបែល​សន្តិភាព ដែល​វិទ្យាស្ថាន​គិតថា​ ជា​ការ​ក្លែង​បន្លំ។ វិទ្យាស្ថានណូបែល​​​​គិតថា អាច​មា​នជនណា​ម្នាក់​លួច​​យក​អត្តសញ្ញាណ​ ដើម្បី​អាច​​ធ្វើរឿងនេះ​​អោ​យស្របច្បាប់​បាន។ ប្រធាន​វិទ្យាស្ថាន​ណូបែល​មិនផ្តល់​ព័ត៌មាន​លម្អិត​រឿងនេះ​ទេ។ វិទ្យាស្ថានណូបែល​​​​ទុក​អោយ​ប៉ូលិស​​នរវែស​​ធ្វើការ​​ស៊ើបអង្កេត។ ​

ជាទូទៅ ​បញ្ជី​ឈ្មោះបេក្ខជន​ដែល​គេស្នើ​ អោយ​សម្រាប់​​​​​ពានរង្វាន់​ណូបែល​សន្តិភាព​​​​​​​ត្រូវរក្សា​ទុក​ជាការ​សំងាត់ អោយ​បាន​យ៉ាងតិច​៥០ឆ្នាំ។ ប៉ុន្តែ​ វិទ្យាស្ថាន​ណូបែល​សន្តិភាព​នរវែស​​បានប្រាប់​តាំងពី​ដើមខែ​កុម្ភៈ​មក​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​ជា​បេក្ខជន​សម្រាប់​ពានណូបែល​សន្តិភាព​ឆ្នាំ​២០១៨។ ​រៀងរាល់ឆ្នាំ​ ​ការដាក់​បេក្ខភាព​សម្រាប់​ពាន​ណូបែល​​សន្តិភាព​ ត្រូវធ្វើអោយ​រួចមុន​ថ្ងៃ​៣១មករា។ ​​​​មានតែ​បុគ្គលមួយចំនួន​​​​​ដូចជា​​តំណាងរាស្ត្រ ​រដ្ឋមន្ត្រី​ សាស្ត្រាចារ្យ រឺក៏​អ្នកដែល​ធ្លាប់​ទទួល​ពានណូបែល​រួច​ហើយ​ប៉ុណ្ណោះ​ ដែល​អាច​ស្នើ​ឈ្មោះ​ណាមួយ​បាន។ សមាជិក​​៥រូប​នៃ​គណៈ​​កម្មាធិការ​ប្រគល់​ពានរង្វាន់ ​ក៏​​មាន សិទ្ធិ​ស្នើឈ្មោះ​បេក្ខជន​ដែរ។ ចំពោះ​បេក្ខភាព​លោក​ដូណាល់ ត្រាំ ​គឺត្រូវបាន​ជនជាតិ​អាមេរិកាំង​​​​មួយរូប ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ ​​ជា​អ្នកស្នើ​ឡើង។ ស្នើ​ក្នុង​ន័យថា លោកត្រាំ មាន​មនោគមវិជ្ជា​ ​ប្រើ​កម្លាំង​បាយ​ដើម្បីទទួល​​​​សន្តិភាព។

ឆ្នាំនេះ វិទ្យាស្ថាន​នរវែស​ទទួលបាន​បេក្ខភាព​​ចំនួន​៣២៩ ជា​បេក្ខភាព​ត្រឹមត្រូវ។ ​​​បេក្ខភាព​ដែល​គេដាក់ទៅ​វិទ្យាស្ថាន មាន​បេក្ខភាព​​​​​​​របស់​គ្រូពេទ្យ​វះកាត់​​​ជនជាតិ​កុងហ្គោ គឺ​លោក​Denis Mukwege និងស្ត្រី​​​អ្នកកាន់​សាសនា​យេហ្ស៊ីឌី Nadia Murad។ អ្នកទាំង២​សុទ្ធតែ​​បាន​តស៊ូ​ស្វិតស្វាញ​ប្រឆាំង​ហិង្សាបំពាន​​ផ្លូវភេទ។ ​ក្រៅពីនេះ ​​ក៏​មា​នគេស្នើ​​​​​បេក្ខភាព​​ចលនា​​ប្រជាធិបតេយ្យ​​ហុងកុងឆ្នាំ​២០១៤ ​បេក្ខភាព​សម្តេច​ប៉ាប​ហ្វ្រង់ស៊័រ ​ ​​​អតីត​ប្រធានាធិបតី​​បារាំង លោក​ ហ្សាក់ ស្ហៀរ៉ាក់ បេក្ខភាព​​លោក​Edward Snowden ​ជា​អតីត​បុគ្គលិក​ផ្នែក​​ចារកិច្ច​អាមេរិក ​បេក្ខភាព​​ក្រុមសង្គ្រោះ”​មួកស”​ស៊ីរី រឺ​​ក៏បេក្ខភាព​​គណៈ​កម្មាធិការ​ប្រឆាំង​ការធ្វើ​ទារុណកម្ម​​ជាដើម។ ការ​ប្រកាស​ជ័យលាភី​​​​​ណូបែល​សន្តិភាព​នឹង​ធ្វើ​ឡើង ​​នៅ​ដើមខែ​តុលា៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ