អានតួអត្ថបទ

រុស្ស៊ីបានបាញ់សាកល្បងយ៉ាងជោគជ័យ មីស៊ីលថ្មីល្បឿនលឿនជាងសម្លេង ១០ ដង

រុស្ស៊ី​ទើបបាន​ប្រតិបត្តិការ​ បាញ់​សាក​ល្បង​យ៉ាងជោគជ័យ​ មីស៊ីល​ថ្មី​ដែល​ហោះ​ដោយល្បឿន​ លឿន​ជាង​សម្លេង​ដល់​ទៅ ១០ ដង​ ហើយ​ដែល​ត្រូវ​លោក​ប្រធានាធិបតី​ វ៉្លាឌីមៀរ ​ពូទីន​ ចាត់​ទុកជា​” អាវុធ​ មិន​ចេះ​ចាញ់ “ - ដំណឹង​នេះ​ ប្រកាស​ថ្ងៃ​អាទិត្យ ​១១ មិនា ដោយ​ ក្រសួង​ការពារជាតិ​រុស្ស៊ី​។ ​ប៉ុន្តែ ​សម្រាប់​ ក្រុង​វ៉ាស៊ីនតោន​វិញ ​គឺ ​នៅ​មិនទាន់​ឃើញ​មានការ​ផ្លាស់ប្តូរ​អ្វីណាឡើយ​ ក្នុង​សមត្ថភាព​យោធា​របស់​រុស្ស៊ី​។

​ប្រធានាធិបតីរុស្សីលោក​ ពូទីន​
​ប្រធានាធិបតីរុស្សីលោក​ ពូទីន​ 路透社
ផ្សាយពាណិជ្ជកម្ម

ស្រប​នឹង​សេចក្តីជូនដំណឹង​ក្រសួង​ការពារជាតិ​រុស្ស៊ី​ មីស៊ីល​នោះ​ ដែល​មាន​ឈ្មោះ​ថា ​Kinjal ​ប្រែមក​ ថា​ “​កាំបិតស្នៀត​” ត្រូវ​បាន​អោប​ជាប់​នៅ​ខាងក្រោម​តួខ្លួន​យន្តហោះ​ប្រដេញ​ធុន​ MiG​-31​ ដែល​បាន​ហោះ​ ចេញទៅ​ ពី​អាកាសយានដ្ឋាន​នៃ យោធភូម៏​ខាងត្បូង​ ប្រទេស​រុស្ស៊ី​។ ការ​បាញ់​សាកល្បង​ បាន​ប្រព្រឹត្តទៅ​ ដូច​ដែល​មាន​គ្រោងទុក​ ហើយ​មីស៊ីល​ល្បឿនលឿន​ជាង​សម្លេង​នោះ​ បាន​ផ្ចាញ់​មែន​ចំលើ​ទីដៅ​របស់វា​។ មីស៊ីល​នេះ​ បាន​ចូលខ្លួន​ទៅ ប្រចាំការ​ នៅឯ​យោធភូម៏ទក្សិណនេះ​ តាំងពី ថ្ងៃទី១ ធ្នូ ម៉្លេះ។  

ក្នុង​វីដេអូរ​បង្ហោះតាម​ Youtube ដោយក្រសួងការពារជាតិ ពីឡុតពីរនាក់បង្ហាញពេលមីស៊ីលនេះ ត្រូវបាន ក្រសោប ចូលទៅផ្អោបជាប់នៅក្រោមតួយន្ដហោះនោះ ដែលហោះចេញទៅ ក្រោមសូរបទភ្លេងចម្បាំង។ លុះហោះឡើងដល់កំពស់ជាក់លាក់ យន្ដហោះបានព្រលែងមីស៊ីលនោះឯង ចេញពីក្រោមតួខ្លួនវា  រួចមក មីស៊ីលផ្ទាល់ ក៏ហោះដោយល្បឿនលឿនជាងសម្លេងដល់ទៅ ១០ ដង បត់បែនតាមផ្លូវ ដែលគេមិនអាច ទស្សន៍ទាយបាន អាចបញ្ឆោតគ្រប់តែប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលដែលមានសព្វថ្ងៃ។ ក្រសួងការពារ ជាតិរុស្ស៊ី បន្ថែមថា មីស៊ីល​ Kinjal​ ដែល​នៅ​ក្នុង​លោក​ គ្មាន​អាធុននេះ​ ដូចវា​ឡើយ​ គឺ​ទុកសម្រាប់​ កំទេច ​ទីដៅ​ នៅ​លើ​ដី ក៏ដូចជា​ ក្នុង​សមុទ្រ​ ត្រូវ​ចំ​ក្នុង​កម្រិត​ខ្ពស់​។  

ចំណែកឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកឧស្សាហកម្មយោធា លោកDmitri Rogozine​ លំអិតថា ដើម្បីឲ្យ វាអាចក្រសោបទៅជាមួយ មីស៊ីលធុននេះ យន្តហោះ ប្រដេញMiG-31​ បានរងនូវការកែឆ្នៃ ទៅផង

លោកប្រធានាធិបតី ពូទីន ក្នុងសារប្រចាំឆ្នាំថ្លែងថ្ងៃ១មិនា ទៅកាន់រដ្ឋសភា បានអះអាងថា មីស៊ីលនេះ ក៏ដូចជា អាវុធថ្មីៗឯទៀតរបស់រុស្ស៊ី ដែលអាចហោះទៅចម្ងាយឥតកំណត់ ដែលល្បឿនហោះវាសុទ្ធតែលឿន ជាងសម្លេង ខ្លះរហូតដល់ ២០ ដងឯណោះ ព្រមទាំងអាវុធ​បាញ់​កាំរស្មីLaser​ គឺជា “អាវុធមិនចេះចាញ់”។

ម្សិលមិញដែរ ក្នុងដំណើរទស្សនកិច្ចនៅអាណាចក្រOman​ លោករដ្ឋមន្ត្រីការពារជាតិ សរអាJim Mattis​ បានថ្លែងជាអាទិ៍ ទៅពួកអ្នកកាសែត ៖ អាវុធថ្មីៗបង្ហាញដោយរុស្ស៊ី មិនផ្លាស់ប្តូរឡើយទស្សនៈយល់ឃើញ របស់យើងដែលថាក្នុង​សមត្ថភាព​យោធា​របស់រុស្ស៊ី​ គ្មាន​អ្វីវិវឌ្ឍន៍​នាំ​ឲ្យក្រុង​វ៉ាស៊ីនតោន​ ភ្ញាក់ផ្អើល ​ឡើយ ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ