អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ក្រុងម៉ូស្គូ​បាន​ថ្លែងចំអក​ឲ្យ​​ក្នុងរឿង​ផ្លាស់ប្តូរ​ប្រមុខ​ការទូត​អាមេរិកាំង​ម្សិលមិញ​​

ថ្ងៃអង្គារ ១៣​មិនា ម៉ូស្គូ​បាន​បោះសំដី​ចំអកឲ្យ​ក្នុងរឿង​ផ្លាស់ប្តូរ​ប្រមុខ​ការទូត​អាមេរិកាំង លោក Rex Tillerson ទាំងចោទ​ជាសំនួរ តើ​រុស្ស៊ី​ដែល​ជាប់ចោទ​ស្រាប់ទៅហើយ ថា​បានជ្រៀតជ្រែក​ចូល ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​លោក ដូណាល់ ត្រាំ ជា​ប្រធានាធិបតី ត្រូវ​គេចង្អុល​នឹង​ម្រាមដៃ​ទៀត​​ឬ​មកលើ​ខ្លួនថា​​ជាអ្នកពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្តូរ​នេះ។ ​

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន Sputnik/Alexei Nikolskyi/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅមិនទាន់មាននរណាចោទរុស្ស៊ីទេ​ឬ ថាជាអ្នកទទួលខុសត្រូវ ចំពោះការផ្លាស់ប្តូរមុខតំណែង នៅក្រុងវ៉ាស៊ីនតោន? សំនួរនេះ ត្រូវបានបន្លឺឡើងថ្ងៃអង្គារ ១៣​ មិនា ដោយអ្នកនាំពាក្យផ្លូវការ នៃក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

មូលហេតុនៃសេចក្តីថ្លែងការណ៍បែបនេះរបស់ម៉ូស្គូ គឺមកពី តាមអំណះអំណាងចារកិច្ចអាមេរិកាំង អំណាច រុស្ស៊ី បានបំពេញប្រតិបត្តិការគ្រោងទុកជាមុន សំដៅជះឥទ្ធិពល​ទៅលើ​ការបោះឆ្នោត​នៅ​សរអា ក្នុងឆ្នាំ ២០១៦ ដើម្បីឲ្យលោក ដូណាល់ ត្រាំ ជាប់ជា​ប្រធានាធិបតី​-ប្រតិបត្តិការ​នេះ​សោត​​បានប្រព្រឹត្តទៅ  ជាអាទ៏ តាមរយៈការប្រើបណ្តាញសង្គម  និង ការផ្សាយ”ពត៏មាន​ក្លែងបន្លំ” ។ ប៉ុន្តែ ក្រុងម៉ូស្គូ តែងថ្លែងបដិសេធ។

មុនក្លាយជាប្រមុខការទូត លោក Rex Tillerson បានរកស៊ីអស់ពេលសឹង ២០ ឆ្នាំ ក្នុង​ចំណង​យ៉ាងជិតស្និទ្ធ ជាមួយប្រទេសរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃមុខងារគាត់ ជាមេដឹកនាំ​ក្រុមហ៊ុន​ប្រេង​ ExxonMobil ដោយបានជួប ជារឿយៗ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។   

ទោះបីលោក Tillerson ឡើងជាប្រមុខការទូត និងលោក ត្រាំ ខំសន្យាផ្សះផ្សាជាមួយរុស្ស៊ីវិញក្តី ក៏ទំនាក់ ទំនង រវាងម៉ូស្គូ និង វ៉ាស៊ីនតោន បែរទៅធ្លាក់ចុះកាន់តែអាក្រក់ទៅ តាំងពី​បេក្ខជន​បក្ស​សាធារណរដ្ឋនោះ បានឈ្នះឆ្នោតមក ព្រោះទំនាក់ទំនងនេះ បំពុលដោយ ការចោទប្រកាន់ថា រុស្ស៊ី បានលូកដៃចូលក្នុង ការ បោះឆ្នោត ឆ្នាំ ២០១៦ នោះ។

លោកពូទីន ក្នុងសម្ភាសន៍ពីរសប្តាហ៏មុន ទៅកាណាល់ទូរទស្សន៍អាមេរិកាំង NBC បាន​ច្រានចោល​​ជាថ្មី ការ ចោទប្រកាន់នោះ ទាំងចោទជាសំនួរ៖ ហេតុដូចម្តេចបានជាអស់លោក យល់ថាអាជ្ញាធររុស្ស៊ី បូកទាំងរូបខ្ញុំ ផង បានឲ្យភ្លើងខៀវដល់ការលូកដៃនេះ?

តបនឹងសំនួរដែលថា ក្នុងខែកុម្ភៈកន្លងទៅ មានពលរដ្ឋរុស្ស៊ី ១៣ នាក់ និង ក្រុមហ៊ុនរុស្ស៊ី ៣ ត្រូវរដ្ឋអាជ្ញា សរអា ចោទថាបានលូកដៃចូលក្នុងការបោះឆ្នោតអាមេរិកាំង លោកពូទីន បានឆ្លើយថា ៖ ពួកគេប្រាកដជាជាតិរុស្ស៊ី ប៉ុន្តែគេមិនមែនជាមន្ត្រីរបស់រដ្ឋទេ។ ហើយចុះ​វាយ៉ាងម៉េច​បើគេជាជាតិរុស្ស៊ី ? ជាតិរុស្ស៊ី មានដល់ទៅ ១៤៦ លាននាក់ឯណោះ

លោកពូទីនសង្កត់ធ្ងន់ថា ៖ មិនមែនជាគោលដៅយើងទេ លូកដៃជ្រៀតជ្រែក។ យើង​មិនឃើញ​អ្វីជាទីដៅ យើងឡើយ ដោយធ្វើការជ្រៀតជ្រែក។ ដូច្នេះ គ្មានន័យអ្វី នឹងលូកដៃ​ជ្រៀតជ្រែក​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ