អានតួអត្ថបទ
រុស្ស៊ី​-អង់គ្លេស

សារធាតុ​​​​​ប្រើ​​សម្រាប់​​​បំពុល​​​លោក ​Sergueï Skripal ត្រូវ​បាន​​គេ​​លួច​ដាក់​​នៅ​​ក្នុង​​វ៉ាលីស​​កូនស្រី​​​របស់​​​គាត់​​​

សារធាតុ​បំពុល​ដែល​ប្រើ​សម្រាប់​សម្លាប់​អតីត​ភ្នាក់ងារចារកិច្ច​​រុស្សី Sergueï Skripal ប្រហែល​​ជា​ត្រូវ​បាន​គេ​លួចដាក់​នៅ​ក្នុង​វ៉ាលីស​មួយ​​របស់​នាង​យូលីយ៉ា​កូនស្រី​របស់​គាត់​នៅ​​មុន​ពេល​​នាង​​ចាកចេញ​ពី​ទីក្រុង​ម៉ូស្គូ​។​ នេះ​ជា​ការ​អះអាង​របស់​ទិន្នានុប្បវត្តិ​អង់គ្លេស​ឈ្មោះ Telegraph ​នៅក្នុងថ្ងៃសុក្រទី​១៦​មីនា​។ ទន្ទឹមនេះ ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អង់គ្លេស បាន​នាំគ្នា​ផ្តន្ទាទោស​យ៉ាង​ម៉ឺងម៉ាត់​លើ​​ទីក្រុង​ម៉ូស្គូ​។ ​ក៏ប៉ន្តែ​នៅ​ក្នុង​មជ្ឈដ្ឋាន​​នយោបាយ​អង់គ្លេសវិញ ភាព​រារែក​ស្ទាក់ស្ទើរ​របស់​លោក Jeremy Corbyn ដែលជា​​មេ​ដឹក​នាំ​​បក្ស​ពលករអង់គ្លេស​​ បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់។

ការស៊ើប​​អង្កេត​របស់​ក្រសួង​នគរបាល​អង់គ្លេស​ស្តីពី​សារធាតុ​បំពុល​លើ​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្សី​និង​កូ​នស្រី ​បាន​ឈាន​​ទៅមុខ​
ការស៊ើប​​អង្កេត​របស់​ក្រសួង​នគរបាល​អង់គ្លេស​ស្តីពី​សារធាតុ​បំពុល​លើ​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្សី​និង​កូ​នស្រី ​បាន​ឈាន​​ទៅមុខ​ REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

នាង​យូលីយ៉ា​​ស្ព្រីងប៉ាល បាន​នាំ​មក​ជាមួយ​នឹង​របររបស់​នាង​ដោយ​ឥត​ដឹង​ខ្លួន​នូវ​​សារធាតុ​ពុល​ដ៏​កាចសហាវ​បំផុត​ដែល​សម្រាប់​​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​Substance neurotoxique។ សារធាតុ​នេះ ដែលត្រូវ​គេ​បំពុល​ទាំង​រូប​នាង​ក៏​ព្រម​ទាំង​ឪពុក​នាង​កាលពីថ្ងៃទី​៤​មីនាមុន។​

ព័ត៌មាន​នេះ​ត្រូវ​បាន​ទិន្នានុប្បវត្តិ​អង់គ្លេស​មួយ​ឈ្មោះ ​ Daily Telegraph បាន​យក​មក​ផ្សព្វផ្សាយ​មុន​គេ​​នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន​ ​នៅ​ខណៈ​ពេល​ដែល​​ប្រព័ន្ធផ្សព្វផ្សាយ​​ដទៃ​ទៀត​នៅ​ពុំទាន់​ហ៊ាន​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ​ព្រោះ​ជា​ព័តមាន​ចេញ​មក​ពី​ប្រភព​ក្រសួង​ស៊ើបការ​អង់គ្លេស។

យោងតាម​ទិន្នានុប្បវត្តិ​ខាង​លើ ចាប់ពីពេលនេះ​ត​ទៅ គេសន្មត់ថា ពួកឃាតករ​ប្រហែល​ជា​បាន​ដាក់ជ្រលក់​​សារធាតុ​បំពុល​នេះ ជាមួយ​នឹង​សំលៀកបំពាក់​ឬ​ក៏​ជាមួយ​នឹង​ម្សៅ​លាបមុខមាត់​ដែល​ជា​កាដូ​នាំមកមកជាមួយ​នឹង​ប្រហែល​ជា​លាក់​នៅ​ក្នុង​វ៉ាលីស​អីវ៉ាន់​នៅ​ក្រុង​ម៉ូស្គូ​។ វ៉ាលីស​ដែល​គេ​បើកមើល​ម្តង​គត់នៅ​ក្រុង  Salisbury ក្នុង​លំនៅដ្ឋាន​របស់​លោក Sergueï Skripal។ ដូច្នេះ​គឺ​មាន​ន័យ​ថា ពួកអ្នក​វាយប្រហារ​គឺស្ថិតនៅ​ក្នុងទីក្រុង​ម៉ូស្គូ។​

ទន្ទឹមនឹងនេះ ប្រសិន​បើ​ការ​យល់ស្រប​រវាង​ទីក្រុងឡុងដ្រ៏​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​​ក្នុងការ​ប្រឆាំង​នឹងប្រទេស​រុស្ស៊ី​ ដែល​ជាប់សង្ស័៍យ​ថា​​បាន​ប៉ុនប៉ង​ធ្វើឃាត​លោក គ្រីសប៉ាល់​និង​កូនស្រី​នោះ​ក៏ដោយ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​​នយោបាយ​អង់គ្លេសវិញ​នៅ​តែ​មាន​ជំហរ​ស្ទាក់ស្ទើរ​ ដោយហេតុថា មេ​ដឹកនាំ​នៃ​បក្ស​ពលករអង់គ្លេស​លោក Jeremy Corbyn ​ ហាក់ដូច​ជា​មាន​ការ​លំបាក​ក្នុង​ការ​ថ្កោលទោស​ទីក្រុង​ម៉ូស្គូ​យ៉ាង​ច្បាស់ដូច្នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ