ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អឺរ៉ុប

ជីវិត​​លើ​​ផែនដី​​កំពុង​ប្រឈម​នឹង​ការផុត​ពូជ​ទ្រង់ទ្រាយ​​ធំ មិន​ធ្លាប់​​មាន

media  
ជីវចម្រុះ​កំពុង​ជួប​វិបត្តិ​ផុត​ពូជ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ គិត​ចាប់​ពីការ​ផុត​ពូជ​ដាយណូស័រមក © Sea Rex

ដោយ​សារ​ស្នាដៃ​មនុស្ស ជីវិត​សត្វ​រុក្ខជាតិលើ​ភព​ផែនដី​កំពុងប្រឈម​នឹង​ការ​ផុត​ពូជ​ ជាទ្រង់ទ្រាយ​ធំ មិន​ធ្លាប់​មាន​គិត​តាំង​ពី​ការ​ផុត​ពូជ​ដាណូស័រមក។ ទំហំ​នៃ​ការ​បាត់​បង់​នឹង​ត្រូវ​លាត​ត្រដាង​បង្ហាញ នៅថ្ងៃ​សៅរ៍ ក្នុង​​ជំនួប​កំពូលនៅ​​កូឡុំ​ប៊ី​ ​ប្រទេសដែល​មាន​ជីវចម្រុះ​ដ៏​សម្បូរ​បែប​ជាង​គេ​បំផុត​មួយ​លើ​ពិភពលោក។

ចាប់​ពី​ថ្ងៃ​សោរ៍​រហូត​ដល់​ថ្ងៃទី ២៦​មីនា ក្រុម​អ្នក​ជំនាញនិង​ថ្នាក់ដឹកនាំ​ចំនួន​១២៨​ប្រទេស ទទួល​បន្ទុក​ផ្នែក​ជីវចម្រុះ​និង​ប្រព័ន្ធ​អេកូសាស្ត្រ នឹង​ត្រូវ​ជួបប្រជុំ​គ្នា​​ដើម្បី​វាយ​តម្លៃ​អំពី​ការ​ខូត​ខាត​និង​បាត់​បង់​ជីវចម្រុះ (ជីវិត​រុក្ខជាតិ​សត្វ)​ និង​ស្វែង​​រក​ដំណោះស្រាយ​សង្គ្រោះ​ភព​ផែនដី។

ដោយ​សារ​តម្រូវ​ការ​និង​សកម្មភាព​របស់​មនុស្ស ​ផែនដី ត្រូវ​ប្រឈម​នឹង​ការ​ផុត​ពូជ​ ជាទ្រង់ទ្រាយធំ​​ ជា​លើក​ទី​មួយ​គិត​ចាប់​តាំង​ការ​រលត់​ផុត​ពូជ​ដាណូស័រមក កាលពី​ជាង​៦៥​លាន​ឆ្នាំ​មុន និង​ជា​លើក​ទី​៦ គិត​ក្នុង​រយៈ​ពេល​៥រយលាន​​ឆ្នាំ​ចុងក្រោយ​ក្រោយ​នេះ​។ នេះ​បើ​តាម​​ក្រុម​អ្នក​ស្រាវជ្រាវ​​អន្តររដ្ឋាភិបាល ស្តីអំពី​ជីវចម្រុះ​និង​ប្រព័ន្ធ​អេកូសាស្ត្រ (IPBES)។

បើ​តាម​ប្រភព​អ្នក​ស្រាវជ្រាវ​ដដែល ​ជា​រៀង​រាល់​ឆ្នាំ​ តាំ​ងពី​ជាង​មួយ​សតវត្សរ៍​មក​ មានពពួក​សត្វ​ល្មូន​ ពី​រ​ប្រភេទ​ជា​មធ្យម ត្រូវ​ផុត​ពូជ។ ៤១%​នៃ​សត្វរស់​ក្នុង​ទឹក និង​មួយ​ភាគ​បួន​នៃ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ កំពុង​ប្រឈម​ការ​ផុត​ពូជ។ ក្នុង​អំឡុង​ពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ រុក្ខជាតិ​ក្រោម​ទឹក (ផ្កាថ្ម) ជិត​ពាក់​កណ្តាល​បាន​ងាប់។ ពពួក​​ពូជត្រី​ បក្សី ​និង​ល្មូនដែល​មាន​ប្រមាណ​ជាង​៣៧០៦​ប្រភេទ​ បាន​ថយ​​ចំនួន​ចុះ​អស់​​៦០%​ ក្នុង​រយៈ​ពេល​តែ​៤០​ឆ្នាំ គិត​ចាប់​តាំងពី​ឆ្នាំ​១៩៧០​មក។ ចំនួន​សត្វ​ដំរី​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​អស់​១/៤ ក្នុងរវាង​ពី​ឆ្នាំ​២០០៦-២០១៦។ សូម្បី​តែ​សត្វ​ល្អិត​ក៏​រង​ការ​គំរាម​កំហែង​ផុតពូជ​ដែរ។

​ជីវចម្រុះ​ ​កំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង នៅទូទាំង​​ពិភពលោក ! ហើយ​វិបត្តិ​នេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​បែប​វិទ្យាសាស្ត្រ​ ! នេះ​បើ​តាម​ប្រសាសន៍​របស់​​​នាយក​អង្គការ​WWF បាន​រំលឹក​ថា មនុស្ស​ជាតិ រស់​រំពឹង​​លើ​ជីវចម្រុះ សម្រាប់​​ជាចំណីអាហារ​ហូបចុក ខ្យល់​សម្រាប់​ដក​ដង្ហើម ឬ​ទឹក​សម្រាប់​បរិភោគ ប៉ុន្តែ​មនុស្ស​លោក​កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ធម្មជាតិ​។ ហើយ​បើ​តាម​របាយការណ៍​​ដាច់ដោយ​ឡែក​មួយ​ទៀត របស់មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ​ ពីពេល​នេះ​ដល់​ឆ្នាំ​២០៨០ ​​ជីវចម្រុះ​ប្រមាណ​ពី​១/៤​ទៅ​ពាក់​កណ្តាលនៃ​ប្រភេទ ត្រូវ​រង​ការ​គំរាមកំហែង​ពី​ការ​ប្រែប្រួល​អាកាសធាតុ នៅក្នុង​៣៣​តំបន់​ ដែល​ធ្លាប់​ជា​តំបន់​សម្បូរ​ជីវចម្រុះ​ច្រើន​ជាង​គេនៅ​លើ​ពិភពលោក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ