អានតួអត្ថបទ
បារាំង

ទិវាអន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង៖​លោក​ម៉ាក្រុង​ចង់​បង្កើន​ទ្វេដង​នូវ​ចំនួន​សិស្ស​ក្នុង​វិទ្យាល័យ​បារាំង​នៅ​បរទេស

នៅ​ក្នុង​ប្រទេស​បារាំង​នា​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ថ្ងៃ​អង្គារ ទី២០​មីនា លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុងបាន​ថ្លែង​សុន្ទរកថា​នៅ​បណ្ឌិតសភា​បារាំង។ នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ជាង ១ម៉ោង លោក​ម៉ាក្រុង​បាន​បញ្ជាក់​ពី​បំណង​បង្កើន​ទ្វេដង​នូវ​ចំនួន​សិស្ស​ក្នុង​វិទ្យាល័យ​បារាំង​នៅ​បរទេស។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​បង្កើត​ថ្នាក់ឧត្តមសិក្សា​បារាំង​នៅ​បរទេស និង​ការ​បង្កើន​ទទួល​និស្សិត​បរទេស​ឲ្យ​សិក្សា​ក្នុង​ប្រទេស​បារាំង។

លោក​ប្រធានាធិបតីបារាំង ម៉ាក្រុង
លោក​ប្រធានាធិបតីបារាំង ម៉ាក្រុង Ludovic Marin/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​ថ្នាក់​ឧត្តមសិក្សា យើង​ចង់​ឲ្យ​បារាំង​បង្កើត​នៅ​ក្រៅ​ទឹកដី​បារាំង និង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បរិវាណ​មួយ​ដូច​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ និង​ថ្ងៃ​ស្អែក​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ជាមួយ​នឹង​អនាគត​សាកលវិទ្យាល័យ​បារាំង ទុយនីស៊ី​នៃ​តំបន់​អាហ្រ្វិក និង​មេឌីទែរ៉ាណេ។

នៅ​ក្នុង​ផែនការ​នេះ គេ​ត្រូវ​បង្កើន​ទ្វេដង​នូវ​ចំនួន​កូនសិស្ស​ក្នុង​ឆ្នាំ ២០២២ ខាង​មុខ។ ទន្ទឹម​គ្នា​នេះ គេ​ត្រូវ​ទទួល​ឲ្យ​បាន​សមរម្យ​នូវ​និស្សិតបរទេស​ដែល​មក​សិក្សា រៀនសូត្រ​ក្នុង​ប្រទេស​បារាំង។ បារាំង​ត្រូវ​តែ​បង្កើន​ចំនួន​និស្សិតបរទេស​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ហើយ​ចំនួន​និស្សិត​មក​ពី​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​នឹង​កើន​ទ្វេ​ដង។

គឺ​ភាសា​បារាំង​នេះ​ឯង​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​យើង។ និស្សិត​ជនជាតិ​ឥណ្ឌា ជនជាតិ​រុស្ស៊ី និង​ជនជាតិ​ចិន​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។ តែ​នៅ​ចំពោះ​មុខ យើង​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ទទួល​ពួក​គេ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ស្នើ​លោកស្រី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ថ្នាក់ឧត្តមសិក្សា និង​ស្រាវជ្រាវ​ឲ្យ​រៀបចំ​ផែនការ​រួម​មួយ​ដោយ​សហការណ៍​ជាមួយ​សាកលវិទ្យាល័យ​បារាំង ហើយ​ដែល​ផែនការ​នេះ​នឹង​ត្រូវ​បង្ហាញ​ចេញ​នូវ​ដើម​ឆ្នាំ ២០១៩ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ