អានតួអត្ថបទ
រុស្ស៊ី

នៅ​រុស្ស៊ី​ Messenger Telegram ​ មានពេល​១៥ថ្ងៃ​​សម្រាប់​ប្រគល់​កូនសោ​សម្ងាត់​ទៅ​អាជ្ញាធរ​ ​​

អាជ្ញាធរ​រុស្ស៊ី ថ្ងៃអង្គារ​២០ មិនា​ បាន​បញ្ជាទៅ​ Messenger Telegram​ ឲ្យក្នុង​រយៈពេល​​១៥ថ្ងៃ ប្រគល់​ទៅស្ថាប័ន​សន្តិសុខ​ជាតិ​FSB ​នូវ​កូនសោ​ ដែលអនុញ្ញាត​ឲ្យ​អានអ្វីៗ​ជា​សម្ងាត់​ នៅក្នុង​សារ​ឆ្លើយឆ្លង​រវាង​ពួកអ្នក​ប្រើប្រាស់​​សេវាអេឡេចត្រូនិក​នេះ ពុំនោះ​សោតទេ​ នឹងត្រូវទីភ្នាក់ងារ​រដ្ឋ​រុស្ស៊ីខាងត្រួត​ពិនិត្យ​​លើ​ប្រព័ន្ទទូរគមនាគមន៍​​បិទខ្ទប់ មិនឲ្យ​ពួកអ្នកប្រើប្រាស់​មាន​លទ្ធភាព​ផ្ញើ សារ​ឆ្លើយឆ្លងគ្នា​ទៀត​ឡើយ។ ​​

elegram ត្រូវគេស្គាល់ដោយសារ ចេះលាក់ការណ៍សម្ងាត់កម្រិតខ្ពស់ចំពោះ​សារឆ្លើយឆ្លង​ផ្ញើដោយ​បណ្តាចលនាពួកជីហាដ។
elegram ត្រូវគេស្គាល់ដោយសារ ចេះលាក់ការណ៍សម្ងាត់កម្រិតខ្ពស់ចំពោះ​សារឆ្លើយឆ្លង​ផ្ញើដោយ​បណ្តាចលនាពួកជីហាដ។ Chris Ratcliffe/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយលើវេបសៃខ្លួន ទីភ្នាក់ងាររដ្ឋរុស្ស៊ីខាងត្រួតពិនិត្យលើប្រព័ន្ធ ទូរគមនាគមន៍ ហៅកាត់ថា Roskomnadzor ទាមទារពី Messenger Telegram ឲ្យក្នុងរយៈពេល​ ១៥ ថ្ងៃ “ ប្រគល់ទៅឲ្យ ស្ថាប័នសន្តិសុខជាតិ FSB នូវ ពត៏មានដែល​ត្រូវការជាចាំបាច់ សម្រាប់បើក និង ស្រាយ មើលខ្លឹមសារ នៃ សារអេឡេចត្រូនិក​ទាំងឡាយ​ដែលមានទទួលបាន ដែលឆ្លើយឆ្លងគ្នា និងដែល កំពុងផ្ញើ តាមរយៈសេវានេះ។ Telegram ត្រូវគេស្គាល់ដោយសារ ចេះលាក់ការណ៍សម្ងាត់កម្រិតខ្ពស់ចំពោះ សារឆ្លើយឆ្លង ផ្ញើដោយ បណ្តាចលនាពួកជីហាដ ហេតុដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយ ញ៉ាំងឲ្យកើតឡើងជា ការជជែកគ្នា រកខុសត្រូវ ជារឿយៗ។ ​

ការព្រមាននេះ លេចចេញមក ក្រោយពីតុលាការកំពូល បានច្រានចោលពាក្យបណ្តឹង របស់ Telegram ដែល ប៉ុនប៉ងលុបទៅវិញ ការផ្តន្ទាទោសខ្លួនកាលពីលើកមុន។ “ ការកំញើញបិទខ្ទប់ Telegram ប្រសិនបើ Messenger នេះ មិនព្រមផ្តល់ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួន របស់ ពួក​អ្នកប្រើប្រាស់ គឺមុខជាឥតប្រយោជន៍ទេ ដ្បិត Telegram ប្តេជ្ញាការពារសេរីភាព និង អ្វីៗជា អាថ៏កំបាំង របស់ពួកអ្នកប្រើប្រាស់ - ប្រតិកម្មនេះ បញ្ចេញ លើ Twitter ដោយសហស្ថាបនិក Messenger Telegram គឺ លោក Pavel Dourov

កាលពីកណ្តាលខែតុលា តុលាការរុស្ស៊ី បានផ្តន្ទាទោស Telegram ដោយតម្រូវឲ្យ​បង់ប្រាក់​ពិន័យ ៨ សែន រូប្ល ឫ ស្មើនឹង ១ម៉ឺន ៨ ពាន់អឺរ៉ូ ចំពោះការប្រកែកមិនព្រមសហការជាមួយ FSB លោក Dourov បានចាកចេញពីរុស្ស៊ី ក្នុងឆ្នាំ ២០១៤ បណ្តាលឲ្យកើតឡើង​ជា​ភាពតានតឹង​ជាមួយអាជ្ញាធរ -អាជ្ញាធរ ដែលត្រូវគាត់ចោទថា រំលោភបំពានលើរដ្ឋធម្មនុញ្ញរុស្ស៊ី ពីព្រោះ​ច្បាប់គោលនេះ ការពារទេតើ សិទ្ធិដើម្បិរក្សាទុកអាថ៏កំបាំងនៃការសរសេរឆ្លើយឆ្លងគ្នា។

ក្រោយពីមានការវាយប្រហារបំផ្ទុះគ្រាប់បែក ក្នុងមេត្រូក្រុង Saint-Petyersbourg ថ្ងៃទី៣ មេសា ឆ្នាំមុន បណ្តាលឲ្យស្លាប់អ្នកធ្វើដំណើរអស់ ១៦ នាក់ ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB បាន​អះអាង​​ថា អ្នកប្រព្រឹត្ត ភេរវកម្មនេះ និងពួកចូលដៃជាមួយវា បានប្រើពិតជា Messenger Telegram នេះឯង “ ដើម្បី លាក់បំបាំងផែនការឧក្រិដ្ឋរបស់វា” ។

Messenger នេះ ចេះគេចផុតពីការបិទខ្ទប់កាលពីខែមិថុនា គឺក្រោយពីសុខចិត្តផ្តល់ទៅ Roskomnadzor នូវ ពត៏មាន ដើម្បីអាចចុះឈ្មោះខ្លួន ក្នុងបញ្ជីសម្រាប់​ផ្សព្វផ្សាយ​ពត៌មាន ដែលពីមុនៗ តែងបានប្រកែកមិនព្រមផ្តល់ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ