ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

ម៉ូស្គូ៖ ប្រហែល​ក្រុង​ឡុងដ៍ ជាអ្នក​ប្រឌិត​ខ្លួន​ឯង ឈុត​បំពុល​អតីត​ចារបុរស​រុស្ស៊ី

media ទូត​ជា​ច្រើន​ប្រទេស​មក​ចូល​រួម​សន្និសីទ​កាសែត​នៅ​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ក្រុង​ម៉ូស្គូ © Reuters

រុស្ស៊ី ថ្ងៃពុធ ២១ មីនា បានប្រកាសអំពី ក្តីមន្ទិលសង្ស័យរបស់ខ្លួន ចំពោះការចោទប្រកាន់ ពី ខាងក្រុងឡុងដ៍ ថាម៉ូស្គូពាក់ព័ន្ធនឹងការបំពុល អតីតចារបុរសរុស្ស៊ី ឈ្មោះ Serguei Skripal។ ម៉ូស្គូផ្ទាល់ មានទំនោរទៅខាង យល់ឃើញថា គឺអាជ្ញាធរអង់គ្លេសខ្លួនឯង ដែលអាចប្រឌិត ឈុតរឿងបំពុលនេះ។ ម៉ូស្គូ បានលាតត្រដាងគោលជំហរខ្លួន គឺក្នុង សន្និសីទពន្យល់បំភ្លឺ នៅឯក្រសួងការបរទេសរុស្ស៊ី ដោយ អញ្ជើញ ឲ្យ វត្តមានមានមុខ គឺ ឯកអគ្គរដ្ឋទូត សរុបទៅ ១៥៥ ប្រទេស។ ប៉ុន្តែអវត្តមាន គឺ ទូតអង់គ្លេស ទូតបារាំង អាល្លឺម៉ង់ និង សរអា ដែលនាំគ្នាចោទរុស្ស៊ី ក្នុងសំណុំរឿងបំពុលនេះ ដោយគ្មានភស្តុតាងបង្ហាញ។

ថ្លែងក្នុងសន្និសីទនេះ នាយក ដេប៉ារតឺម៉ង់ក្រសួងការបរទេសរុស្ស៊ី ខាងបញ្ហាមិនសាយភាយនិង ត្រួតពិនិត្យលើសព្វាវុធ លោក Vladimir Ermakov កត់សម្គាល់ជាអាទ៏ ៖ តាមមើលទៅ មានផ្លូវងាយ ស្រួលសោះ គឺផ្ញើពាក្យជាផ្លូវការមកយើង ដូចដែលមានចែងដោយអនុសញ្ញាស្តីអំពីការហាមប្រាមអាវុធគីមី។ ប៉ុន្តែភាគីអង់គ្លេសច្រានចោលភ្លាមភ្លែត ផ្លូវនេះឯង ហេតុដែល សឲ្យឃើញថា ក្រុងឡុងដ្រ៏គ្មានបំណង ដោះស្រាយបញ្ហា ឡើយ។ ក្រុងឡុងដ្រ៏ច្បាស់ជាប្រាថ្នាសម្រេច គោលដៅផ្សេង។ ហើយអស់ទាំងនេះ អាច ប្រព្រឹត្តទៅ តាមខ្សែញាក់ពីខាង សរអា។ គ្មានអ្វីជាអាថ៏កំបាំងឡើយ ដែលពិតជាដៃគូដ៏សែនជំនិតនេះ របស់ អង់គ្លេស សព្វថ្ងៃមានឃ្លាំងអាវុធគីមីច្រើនជាងគេក្នុងលោក។

ដោយអះអាងថា គាត់មិនចោទនរណាម្នាក់ឡើយ អ្នកការទូតរុស្ស៊ីជាន់ខ្ពស់នេះ បន្ថែមថា ៖ រឿងរ៉ាវ ដែល បានកើតឡើង គឺមានន័យថា អាជ្ញាធរអង់គ្លេសគ្មានសមត្ថភាពការពារ អ្នកដែលស្ថិតនៅក្នុងប្រទេសខ្កួន។ វា ជាការវាយប្រហារភេរវនិយម ដោយចំពោះ ឫ មិនចំពោះ លើពលរដ្ឋរុស្ស៊ីពីរនាក់នៅលើដែនដីអង់គ្លេស។ ចំណែករុស្ស៊ី គឺគ្មានអ្វី ដែលត្រូវប្រគល់ទៅឲ្យអង់គ្លេសឡើយ។ គាត់លំអិតឲ្យដឹងថា អាវុធគីមីណាក៏ដោយ តែងបណ្តាលឲ្យមានអ្នកធ្លាក់ខ្លួនស្លាប់ច្រើនរាប់មិនអស់នៅនឹងកន្លែងបំពុល ប៉ុន្តែ ករណីបំពុល នៅក្រុង Salisbury ប៉ែកខាងត្បូងអង់គ្លេស មិនមែនអញ្ចឹងឡើយ។

ស្តីអំពីអវត្តមានទូតអង់គ្លេស អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ថ្លែងថា គឺមិនទំនងទាល់តែ សោះ ដែលអង់គ្លេសខំចោទជាសំនួរ ប៉ុន្តែ បែរទៅជា មិនព្រមមកស្តាប់ចម្លើយ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova លើកឡើងថា សំខាន់មិនមែន លក្ខន្តិកៈ អ្នកដែលចូលរួម ជាង ១៤០ នាក់ ក្នុងសន្និសីទនេះឡើយ សំខាន់គឺមានប្រព្រឹត្តទៅ ការពិភាក្សា។

ថ្អៃ ២១ មិនាដែរ ក្នុងក្របខ័ណ្ឌទស្សនកិច្ចនៅក្រុង តូក្យ៉ូ លោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ដោយ ថ្លែងក្នុងសន្និសីទកាសែត រួមជាមួយសមភាគីជប៉ុន គូសបញ្ជាក់ថា ៖ រដ្ឋាភិបាលអង់គ្លេស បានធ្វើជម្រើស ដោយគិតទុកជាស្រេច ឆ្ពោះទៅ ជីករំលំគ្រឹះទំនាក់ទំនងរុស្ស៊ី-អង់គ្លេស។ គាត់ព្រមានថា បើទំនោរនេះ នៅ តែបន្តទៅ ក្រោមរូបភាពជាគំនិតផ្តួចផ្តើមថ្មីៗ ប្រឆាំងរុស្ស៊ី នោះគឺមិនអាចគេចផុតឡើយ ពី ទង្វើបកវិញ សមស្រប ពីខាង រុស្ស៊ី៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ