អានតួអត្ថបទ
បារាំង-ភេរវកម្ម

ភេរវកម្មនៅបារាំង ៖ វរសេនីយ៍ឯក ដែល​បាន​ប្តូរ​ខ្លួន​នឹង​ចំណាប់​ថ្នូរ​ស៊ីវិល បាន​ស្លាប់

លោក អារណូ បែលត្រាម Arnaud Beltrame វរសេនីយ៍​​​​​ឯក​នៃ​កង​អាវុធ​ហត្ថ​បារាំង ដែល​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន​ទៅ​សង្គ្រោះ​ចំណាប់ថ្នូរ នៅ​ក្នុងព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​ក្នុង​ទីផ្សារ ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ម្សិលមិញ បាន​ស្លាប់ ដោយ​រង​របួស​ធ្ងន់​ពេក។  វីរភាព​​របស់​លោក​វវសនីយ៍​ឯក​បាន​ទទួល​ការកោត​ស្ញប់​ស្ញែញ​​ ជា​ឯកច្ឆ័ន្ទ​ និង​ពី​គ្រប់​មជ្ឈដ្ឋាន។

លោកវរសេនីយ៍ឯក Arnaud Beltrame
លោកវរសេនីយ៍ឯក Arnaud Beltrame AFP
ផ្សាយពាណិជ្ជកម្ម

“ពលី​ដើម្បី​មាតុភូមិ” គ្មាន​ថ្ងៃ​បារាំង​បំភ្លេច​វីរភាព និងភាព​ក្លាហ៊ានរបស់​អ្នក​ទេ ! លោកវរសេនីយ៍​ឯក អារណូ បែលត្រាម បាន​ទទួល​មរណភាព ! ​ ជាមួយ​នឹង​ការ​ជូន​​ដំនឹង​ដ៏​ក្រៀមក្រំ​នេះ ដោយ​ផ្ទាល់​ តាំង​ពី​ព្រលឹម រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបានកោត​សរសើរ​វីរភាព​របស់​លោក អារណូ បែលត្រាម ដែល​បាន​ស្ម័គ្រ​ចិត្ត យក​ជីវិតផ្ទាល់​ខ្លួន​ទៅ​ប្តូរ​​ ​ដើម្បី​សេរីភាព​​ជន​ស៊ីវិល​ ប្រមាណ​៥០​នាក់ ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ភេរវជន​ រ៉េឌាន់ ឡាក់ឌីម កាលពី​នៅ​ថ្ងៃ​សុក្រ​ទី ២៣ មីនា។

ក្នុង​វ័យ​៤៥​ឆ្នាំ លោកវរសេនីយ៍​ឯក បាន​នៅ​មួយ​ទល់​នឹង​មួយ​ជាមួយភេរវជន​ ជា​ច្រើន​ម៉ោង ! តែ​បានទុក​​ទូរស័ព្ទ​ដៃបើក​រហូត ដើម្បី​ឱ្យ​ក្រុម​ការងារ​នៅ​ខាង​ក្រៅ​ស្តាប់​ឮ និង​ចូល​ធ្វើ​អន្តរាគមន៍​កម្ចាត់​ជនដៃដល់។ ប៉ុន្តែ​រូប​លោក ត្រូវ​រង​របួស​ជា​ទម្ងន់ ត្រូវ​គ្រាប់​​ផង និង​រងការ​ចាក់​ដោយ​កាំបិត​ ​ជា​ច្រើន​កន្លែង។

ក្រោយ​ពី​បានទទួល​ដំណឹង​មរណភាព​ភ្លាម ​លោក​ប្រធានាធិបតី​ អេម៉ាណុយអែល ម៉ាក្រុង បានសម្តែង​គារវកិច្ចឧទ្ទិស​ដល់​វិញ្ញាណក្ខន្ត ​ ​លោក​ អារណូ បែលត្រាម ភ្លាម ដោយ​បាន​ប្រកាស​ថា “ជា​ការ​ស្លាប់​​ក្នុងនាម​ជា​វីរបុរស ដែល​ជាតិ​ទាំង​មូល សូម​គោរព និងកោត​ស្ញប់ស្ញែង”។

សូម​បញ្ជាក់​ថា ជាមួយ​នឹង​មរណភាព​របស់​លោក​ បែលត្រាម ចំនួន​មនុស្ស​ស្លាប់ នៅ​ក្នុង​ការវាយប្រហារ​ភេរវកម្ម​​បង្ក​ឡើង​ដោយ​ជន ​ រ៉េឌាន់ ឡាក់ឌីម បានកើន​ឡើង​​៤​នាក់ និង​របួស​១៥​នាក់។ ការ​អង្កេត​កំពុង​ដំណើរ​ការ​ទៅ​មុខ ហើយ​គេ​ក៏​ផ្តើម​ស្គាល់​អត្តសញ្ញាណ​​ខ្មាន់​កាំភ្លើង ដែល​ប្រកាស​ខ្លួន​ជា​ទាហាន​របស់អង្គការ​រដ្ឋ​អ៊ីស្លាម​កាន់​តែ​ច្បាស់។ ឡាក់ឌីម មាន​ឈ្មោះ​ក្នុង​បញ្ជី​តាម​ដាន​របស់​ប៉ូលិស​ប្រឆាំង​ភេរវកម្ម ចំពោះ​សកម្មភាព​ផ្តាច់​ខ្លួន​ជា​អ្នក​អ៊ីស្លាម​​ជ្រុលនិយមសាឡាហ្វីស ​ប៉ុន្តែ​ពុំ​មែន​មាន​សញ្ញា​ប្រុង​បង្ក​ហេតុ​ទេ និង​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​ល្មើស​ផ្សេងៗ​ដូច​ជា​កាន់​កាំភ្លើង​ ប្រើ​គ្រឿង​ញៀន ។ល។ មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​ឃាត់​ខ្លួន ពីបទ​មាន​ពាក់ព័ន្ធ​នឹង​ឡាក់ឌីម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ