ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT

ថ្ងៃ៤ និង​៥មេសា ឆ្នាំ ២០១៨ ទីក្រុង​មូស្គូ​បាន​ទទួល​សន្និសីទ​ស្តីអំពី​សន្តិសុខ​អន្តរជាតិ

ថ្ងៃ៤ និង​៥មេសា ឆ្នាំ ២០១៨ ទីក្រុង​មូស្គូ​បាន​ទទួល​សន្និសីទ​ស្តីអំពី​សន្តិសុខ​អន្តរជាតិ
 
លោក Sergei Shoigu រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី Reuters

ជា​លើកទី៧​ដែល​រដ្ឋធានី​រុស្ស៊ី បាន​ក្លាយ​ជា​ម្ចាស់ផ្ទះ ទទួល​ឲ្យ​ប្រព្រឹត្ត​ទៅ​អស់​ពីរ​ថ្ងៃ​ជាប់ គឺ ថ្ងៃ ទី៤និងទី៥មេសា សន្និសីទ​អន្តរជាតិ​ស្តីអំពី​សន្តិសុខអន្តរជាតិ។ បាន​មាន​មុខ​ចូលរួម​ក្នុង​ការងារ​សន្និសីទ គឺ ប្រតិភូយោធា​គ្រាក់ៗ​ចំនួន ៨៥០ នាក់ មកពី ៩៥ ប្រទេស ក្នុងនោះ មាន​រដ្ឋមន្ត្រី​ការពារជាតិ ៣០ ប្រទេស និង នាយអគ្គសេនាធិការដ្ឋា​នកងទ័ព ១៥ ប្រទេស។ ដោយ​ហេតុ​ថា សន្និសីទ​នេះ ចាត់​ចែងឡើង ដោយ​រុស្ស៊ី​បាន​ជា បណ្តា​ប្រទេស​បក្សសម្ព័ន្ធ​អូតង់ នាំ​មុខ​ដោយ សរអា ដែល​សត្រូវ​នឹង​មូស្គូ តាមគ្រប់ មុខព្រួញ ប្រកែក​មិន​មក​ចូលរួម​ទេ លើកលែង​តែ ប្រទេស ស្លូវ៉ាគី មួយ​គត់ ដែល​ចង់​ឲ្យ​មាន​ការចរចា ប្រព្រឹត្ត​ទៅ រវាង​រុស្ស៊ី និង បស្ចិមលោក។

កម្មវត្ថុ​មួយ​ដ៏​ចម្បង​នៃ​សន្និសីទ គឺ​អំពី​ការ​ប្រយុទ្ធ​ទល់នឹង ភេរវនិយម​អន្តរជាតិ។

ថ្លែង​ពី​លើ​វេទិកា​សន្និសីទ​ក្រុងមូស្គូ​ស្តី​អំពី​សន្តិសុខ​អន្តរជាតិ ហៅ​កាត់​ថា MCIS រដ្ឋមន្ត្រី​ការពារជាតិ រុស្ស៊ី លោក Serguei Shoigu បាន​លើក​ឡើង អំពី លទ្ធផល​នៃ​ប្រតិបត្តិការ​បំពេញ​ដោយ​ពួក​យោធា​រុស្ស៊ី នៅ​ស៊ីរី ដោយ​សហការ​ជាមួយ តួកគី និង អ៊ីរ៉ង់ បាន​វាយ​កំចាត់​បែក​ខ្ចាយ​ទៅ​ហើយ សំបុក​ពួក​ភេរវជន នៃ អង្គកា​រដ្ឋអ៊ីស្លាម និង​អង្គការ​ភេរវនិយម​ផ្សេង​ទៀត ដោយ​កំទេច​ពួក​នោះ អស់ ៦៥.០០០ នាក់ ហើយ ពួក​កាកសំណល់​វា ប្រមាណ ៥.៤០០ នាក់ ឥឡូវ បាន​រើ​ទីតាំង​វា ទៅ​ក​សំបុក​ថ្មី​នៅ​ឯ​ដែនដី​អាហ្វហ្កានីស្ថាន។ គាត់​បាន​ដៀមដាម​ឲ្យ សម្ព័ន្ធ​នៃ​រដ្ឋ​ចំនួន​ជាង ៣០ នាំមុខ​ដោយ សរអា មាន​កម្លាំងយោធា​ហំហួន បូក​ទាំង​កងអាកាស និង​ទ័ពពិសេស​ទៅ​ផង ប៉ុន្តែ​លទ្ធផល​ដែល​គេ​សម្រេច​បាន ដូច​ជាមិន​លេច​ធ្លោ​សោះ។ ប្រមុខ​យោធា​រុស្ស៊ី រៀបរាប់​ថា ដែនដី​ស៊ីរី​ភាគ​ច្រើន រំដោះ​ទៅ​ហើយ​ពី​ពួក​ភេរវជន ចំណែក​នៅ​លើ​ដែនដី សល់​ពី​នេះ បន្ត​ប្រព្រឹត្ត ទៅ កិច្ចចរចា ដើម្បី​ឲ្យ​ពួក​គេ​ដាក់​អាវុធ​ចុះ។ នាយក​ស្ថាប័ន​សន្តិសុខជាតិ​រុស្ស៊ី FSB លោក Alexandre Bortnikov ​ពី​ចំណែក​គាត់ គូស​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម​អន្តរជាតិ អាច​មាន​ប្រសិទ្ធិភាព​ទៅ​កើត លុះ​តែ​រួម​កម្លាំង​គ្នា។

ម៉្លោះ​ហើយ បាន​ជា​មូស្គូ​ស្នើ​ទៅ​កាន់​ចារកិច្ច​ប្រទេស​នានា ឲ្យ​សម្របសម្រួល​សកម្មភាព​ជាមួយ​ ដៃគូ​រុស្ស៊ី​ទៅ។ FSB រុស្ស៊ី ត្រៀម​ធ្វើ​សហប្រតិបត្តិការ​បែប​នេះ ហើយ​អំពាវនាវ ចារកិច្ច​ប្រទេស​ប្លែកៗ ឲ្យ​រួម​គ្នាពង្រីក លំហ​ប្រឆាំង ភេរវនិយម គឺ​បង្កើត​ជា ឃ្លាំង​ស្តុករួម ​សម្រាប់​រក្សា​ទុក​ទិន្នន័យ​ស្តីអំពី​ភេរវនិយមអន្តរជាតិ។ មក​ទល់​ថ្ងៃ​នេះ បាន​ភ្ជាប់​ខ្លួន​ទៅ​ហើយ​មក​នឹង​ឃ្លាំង​ស្តុក​ទុន្នន័យ​នេះ មាន៤១ ចារកិច្ចបរទេស តំណាង​ឲ្យ ៣៤ ប្រទេស ទ្វីប អឺរ៉ុប អាស៊ី និង អាហ្វ្រិក។ តាម​សំដី​លោក Bortnikov ក្នុង​ឆ្នាំមុន នៅ​រុស្ស៊ី FSB ចេះ​ទប់​ស្កាត់​បាន​ដូច​ចិត្ត គឺ ភេរវកម្ម​ចំនួន​ដល់​ទៅ ២៥ ករណី។ ពី​ក្នុង​នោះ ការវាយប្រហារ​ភេរវនិយម ចំនួន ២ លើក ត្រូវ​បាន​ព្រមាន​ឲ្យ​យើង​ដឹង គឺ​ដោយ តួកគី និង សរអា។ FSB ពី​ខាង​ខ្លួន​តែង​ត្រៀម​រួម​វិភាគទាន​បែប​នេះ​ជានិច្ច ដ្បិត​សហប្រតិបត្តិការ​ក្នុង​ទ្រង់ ទ្រាយ​យ៉ាង​នេះ  ត្រូវតែ​ក្លាយ​ជា​គ្រឹះមូលដ្ឋាន​នៃ ទំនាក់ទំនង រវាង​ចារកិច្ច​យើង។

គួរ​និយាយ​ថា បាន​មក​កាន់​ក្រុង​មូស្គូ គឺ​ពួក​អ្នកតំណាង​នៃ​បណ្តា​ប្រទេស ដែល​សុទ្ធ​តែ​មាន​ទម្ងន់នយោបាយ នៅ តាម​តំបន់​ខ្លួន បែប​យ៉ាង ចិន ឥណ្ឌា ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ ។ល។ រដ្ឋមន្ត្រី​ការពារជាតិ ចិនប្រជាមានិត លោក Wei Fenghe ក្នុង​បទអន្តរាគមន៍​ខ្លួន លើក​ឡើង​ថា វត្តមាន គណៈប្រតិភូចិន គឺ​ចង់​បង្ហាញ​ឲ្យ សហគមន៍​ពិភពលោក រួច​ជា​បឋម សរអា បាន​ឃើញ តើចំណង ស្អិតរមួត​យ៉ាង​ណា ដែល​ត​ភ្ជាប់​មហា​ប្រទេស ចិន និង រុស្ស៊ី។ ស្តី​អំពី​ការ​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម លោក Wei Fenghe កត់​សម្គាល់​ថា ទោះ​ប្រទេស​ណា​ក៏​ដោយ បើ​តែ​ម្នាក់​ឯង គឺ​មិន​អាចប្រឈម​នឹង​ រាល់​ការ គម្រាម ដែល ស្ថិត​នៅ​ពី​លើ​មនុស្សជាតិ​ឡើយ។ មាន​តែ​ផ្លូវ​សហប្រតិបត្តិការប៉ុណ្ណោះ ដែល​នាំ​មក​នូវ គុណប្រយោជន៍ ដូចគ្នា ចំណែក ការ​ប្រឈម​មុខ​ដាក់​គ្នា គឺ​នាំ​ទៅ​កាន់​តែ ការបង់ខាត​ប៉ុណ្ណោះ។

ប្រធាន​នៃ គណៈកម្មាធិការ​រដ្ឋសភា​សាធារណរដ្ឋ​ស្លូវ៉ាគី​ខាង​ការពារប្រទេស​និង​សន្តិសុខ លោក Anton Grinko ក្នុង​បទអន្តរាគមន៍​ខ្លួន លើក​ឡើង​ជា​អាទិ៍​ថា យើង​ចង់​ឲ្យ​មាន​ការ​សន្ទនា​គ្នា​បន្ត​ទៅ ពីព្រោះ​នៅ ស្លូវ៉ាគី មាន​អ្នកស្រុក​ច្រើន​ណាស់ ដែល​យល់​ថា ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​សហព័ន្ធ​រុស្ស៊ី ហើយត្រូវ តែ​ធ្វើ​សព្វបែប​យ៉ាង ដើម្បី​ឲ្យ​មាន​ការ​និយាយ​គ្នា​បន្ត​ប្រព្រឹត្ត​ទៅ រវាង​ប្រទេស​យើង រវាង​លោក​ខាងលិច និង លោក​ខាងកើត។ យើង​រស់​នៅ ក្នុង​ទ្វីបអឺរ៉ុប​រួម​ជាមួយ​គ្នា ហើយ​យើង​មិន​ចង់​ធ្លាក់​ខ្លួន​ស្លាប់ ក្នុង​សង្គ្រាម នុយក្លេអ៊ែរ​ណា​ឡើយ យើង​ត្រូវ​តែ​សហការ​គ្នា និង ត្រូវ​តែ​ចេះ​ឮ​គ្នា​ទៅវិញ​ទៅមក។ ទាំង​ប្រតិភូ​ឯទៀត​នៃ​សន្និសីទ ក៏​ក្នុង​បទអន្តរាគមន៍​ខ្លួន បាន​និយាយ​អំពី នយោបាយ​សរអា ដែល​អង្រុន ប្រព័ន្ធ​សន្តិសុខ​ក្នុង​លោក ឲ្យ​រង្គោះរង្គើ។ យ៉ាង​ណា​មិញ លោក​នាយក​ចារកិច្ច​ក្រៅប្រទេស​រុស្ស៊ី Serguei Naryshkine ក្នុង​សុន្ទរកថា​ខ្លួន កត់​សម្គាល់​ជាអាទិ៍​ថា ស្លន់ស្លោ​នៅ​ពី​មុខ​ចរន្ដ​ផ្លាស់ប្តូរ​ក្នុងលោក បស្ចិម​លោក ត្រៀម​សង់​ឡើង​នៅ​ជុំវិញ​ខ្លួន គឺ រនាំងដែក​ថ្មី។

ការ​ប្រយុទ្ធ​ទល់​នឹង អ្វី​ដែល​ហៅ​ថា ការ​គម្រាម​ពី​ខាង​រុស្ស៊ី​ដែល​គេ​ប្រឌិត​ឡើង​ក្លាយ​ទៅ​ជា​គំនិត​ចាក់ឬស​ជាប់​ក្នុង​នយោបាយ​ក្រុង​វ៉ាស៊ីនតោន។ គំនិត​នេះ រីក​ផុសផុល​ដល់​ទំហំ និង​កម្រិត​លែង​ទំនង​សោះ លុះ​ទាល់​តែ​គេ​អាច​និយាយ​ទៅ​ហើយ អំពី ការ​វិល​ត្រឡ​ប់ទៅ​កាន់ កាលសម័យ​ដ៏​អាប់អួរ នៃ សង្គ្រាមត្រជាក់ តែម្តង។ ថ្លែង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការងារ​សន្និសីទ លោក​រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី Serguei Lavrov ចង្អុល​ឲ្យ​ឃើញ​ថា សម្រាប់​បង្ខូច​ឈ្មោះ​ប្រទេស​រុស្ស៊ី​ត​ទៅ​ទៀត បស្ចិមលោក ចាត់ចែង​គ្មានឈប់​ជា អំពើ​បង្ក​ហេតុ នយោបាយ​យ៉ាង​កម្រោល។ ជាក់ស្តែង របស់​ដែល​ហៅថា សំណុំរឿង Skripal គឺ​ជា​លេសប្រឌិត​ឡើង សម្រាប់​បណ្តេញ​ពួក​មន្ត្រីទូត​រុស្ស៊ី ដោយ​គ្មាន​អ្វី​ជា​សំអាង​សោះ មិន​គ្រាន់​តែចេញ​ពី សរអា និង អង់គ្លេស ប៉ុណ្ណោះ​ទេ តែ​ក៏​ទាំង​ពី​ប្រទេស​ឯ​ទៀត ដែល​ត្រូវ​គេ​មួលដៃ​ឲ្យ​ធ្វើ។

ការ​ប្រមាថ​ត្រង់ៗ​បែប​នេះ លើ​ច្បាប់ អន្តរជាតិ និង​លើ សីលធម៌​ការទូត រុស្ស៊ី​មិន​ដែល​បាន​ឃើញ​យូរមក​ហើយ។ រុស្ស៊ី​នឹង​បន្ត​ប្រតិកម្ម​បក​វិញ ទល់​នឹង​ជំហាន​ប្រភេទ​នេះ ប៉ុន្តែ​ព្រម​ជាមួយ​នេះ រុស្ស៊ី​ចង់កំណត់​ឲ្យ​បាន​ដូច​ចិត្ត តើ​អ្វី​ជា​ការ​ដែល​មាន​មែន​ពិត។ ម៉្លោះ​ហើយ​បាន​ជា​រុស្ស៊ី ទទូច ឲ្យ​ធ្វើ​អង្កេត​យ៉ាងល្អិតល្អន់ និង ស្គាល់​ការ​ទទួល​ខុស​ត្រូវ ដោយ​ស្រប ទាំង​ស្រុង​នឹង អនុសញ្ញា​ស្តី​អំពី​ការ​ហាម​ឃាត់​អាវុធគីមី។ លោក Thomas Greminger អគ្គលេខាធិការ​នៃ អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅអឺរ៉ុប OSCE រំលឹក​ថា ១០ ឆ្នាំ​មុន ពេល​ថ្លែង​ក្នុង​សន្និសីទ​ក្រុង Munich ស្តី​អំពី​សន្តិសុខ លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ​បាន​ព្រមាន​អំពី​ផលវិបាក ប្រសិន បើ​រដ្ឋ​ទាំង​ឡាយ​មិន​ចេះ​គន់​គិតដល់ ផលប្រយោជន៍​គ្នា ទៅវិញ​ទៅមក​ទេ។ កាលណោះ​លោក​ពូទីន បាន​ព្រមាន​ថា បាតុភាព​នេះ​អាចនាំ​ទៅ​កាន់​ការ​រត់ប្រណាំង​គ្នា បំពាក់​សព្វាវុធ។ គួរ​ឲ្យ​ក្រៀមក្រំ ដែល​យើង​ឃើញ​ពាក្យ​ព្រមាន​ទាំង​នេះ មួយ​ភាគធំ​ក្លាយ​ទៅ​ជា​ការ​ពិត ទៅ​ហើយ ដោយ លេច​ចេញ​មក​ជា អស្ថិរភាព ជំរុញ​យើង​ឲ្យ​សង្កេតឃើញ​ថា ជញ្ជាំង​ដែល​ខ័ណ្ឌ សន្តិភាព ពី សង្គ្រាម ចេះ​តែ រួញ​ខើច​ស្តើង​ទៅៗ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ