អានតួអត្ថបទ
បារាំង-អារ៉ាប៊ីសាអ៊ូឌីត

ក្រុម​​អង្គការ​​​ក្រៅ​​រដ្ឋាភិ​បាល​​​នាំ​គ្នា​​​ងើប​​​តវ៉ា​​​ប្រឆាំង​​​​នឹង​​​​ការ​​​លក់​​អាវុធ​​​របស់​​​បារាំង​​​ឲ្យ​​​ដល់​​​ទីក្រុង​​​រីយ៉ាដ​​

នៅ​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ស្តេច​ស្នងរាជ្យ​អារ៉ាប៊ី​សាអូឌីត​នៅទីក្រុង​​ប៉ារីស ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​នាំ​គ្នា​ងើប​ឡើង​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ​ទី​៩​មេសា​ម្សិលមិញ​ ទាម​ទារ​​​​ឲ្យ​​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ​ម៉ាក្រុង​(Emmanuel Macron​) គិតគូរ​​​ឡើងវិញ​​នៅ​លើ​បញ្ហា​​លក់​អាវុធ​របស់​​បារាំង​អោយ​ដល់​អារ៉ាប៊ីសាអ៊ូឌីត។​ សព្វាវុធ​បារាំង​ដែល​​គេ​សង្ស័យ​ថា​ត្រូវ​បាន​អារ៉ាប៊ីសាអ៊ូឌីត យក​ទៅ​ប្រើប្រាស់​នៅ​ក្នុងការ​ធ្វើ​​សង្គ្រាម​​​នៅ​​យេម៉ែន។​​ 

ប្រធានាធិបតីបារាំងលោក  Emmanuel Macron រងចាំភ្ញៀវ​នៅវិមាន​ Elysee នៅទីក្រុង​ Paris​ ថ្ងៃទី​៩​មេសា​២០១៨​ REUTERS/Philippe Wojazer
ប្រធានាធិបតីបារាំងលោក Emmanuel Macron រងចាំភ្ញៀវ​នៅវិមាន​ Elysee នៅទីក្រុង​ Paris​ ថ្ងៃទី​៩​មេសា​២០១៨​ REUTERS/Philippe Wojazer REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​​ទាមទារ​ជា​ថ្មី​​ទៀត​​​ឲ្យ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល​ ម៉ាក្រុង​(Emmanuel Macron​) គិតគូរឡើងវិញ​នៅ​លើ​បញ្ហា​​លក់​សព្វាវុធ​របស់​​បារាំង​អោយ​ដល់​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អង្គការ​នានាដទៃ​ផ្សេងៗ​ទៀត ក៏​បាន​ឆ្លៀត​​ឱកាស​​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​ស្តេច​ស្នងរាជ្យ​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ ម៉ូហាម៉េត បេន​សាល់ម៉ាន ​​នៅ​ប៉ារីស​នេះ ដើម្បី បរិហារ​អំពី​ការ​រំលោភ​បំពាន​សិទ្ធ​មនុស្ស​និង​សិទ្ធ​សារព័ត៌មាន​នៅ​ក្នុង​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត។​

យោងតាម​សិក្សា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​របស់​អង្គការ​តាម​ដាន​សង្កេត​ខាង​សពា្វវិធ Obsarm ​និង​សហព័ន្ធ​អន្តរជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ FIDH បានអោយដឹង​ថា ​គេ បាន​​រក​ឃើញ​សញ្ញា​នៃ​វត្តមាន​អាវុធ​របស់​បារាំង​ដែល​ត្រូវ​បាន​កងទ័ព​សម្ព័ន្ធ​អារ៉ាប​​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌី​ត​ យក​ទៅ​ប្រើប្រាស់​នាបច្ចុប្បន្ននេះនៅ​ក្នុង​​​សង្គ្រាម​​នៅ​​យេម៉ែន។​

សង្គ្រាម​នៅ​យេមែន ដែល​កម្លាំង​រដ្ឋាភិបាល មាន​ជំនួយ​ជាអាទិ៍​ពី​សំណាក់​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​​នៅ​ក្នុងការវាយប្រយុទ្ធ​​ប្រឆាំងទល់​​នឹង​ពួក​ឧទ្ទាម​ហ៊ូទីស​ដែល​គាំទ្រ​ដោយ​​​អ៊ីរ៉ង់​-ពួកហ៊ូទីស​​​​ដែល​កំពុង​ត្រួតត្រា​នៅក្នុង​​រដ្ឋធានី សាណាអា។

ម្យ៉ាងទៀត​សង្គ្រាមនៅយេម៉ែននេះ បាន​សម្លាប់​ជីវិត​មនុស្ស​ជិត​មួយម៉ឺន​នាក់​ចាប់តាំងពី​ឆ្នាំ​​២០១៥ មក ដែលក្នុងនោះ ភាគច្រើន ​​ជា​ប្រជាជន​ស៊ីវីល និង ​ដែល​ត្រូវ​បាន​អង្គការ​​​អ.ស.ប. ​វាយ​តម្លៃ​ថា ​ជា​វិបត្តិ​មនុស្សធម៌​​មួយ​ដ៏​អាក្រក់​ហួសហេតុ​​នៅ​លើ​លោក។​

ទន្ទឹមនេះ អង្គការក្រៅ​រដ្ឋាភិបាល​ជា​ច្រើនផ្សេងទៀត  ក៏​បាននាំគ្នា​សែ្រក​​ទាមទារ​ដែរ​​នៅ​ថ្ងៃ​​ច័ន្ទ​ម្សិលមិញ ដោយ​​សុំ​អោយ​បារាំង រៀបចំបើ់ក​​ការ​ស៊ើប​អង្គេត​​​​សភាមួយ​​​ស្តី​ពី​ការ​លក់​​អាវុធ​បារាំង​អោយ​ដល់​ទីក្រុង​ Ryad ​ក៏​ព្រមទាំង​ការពង្រឹងនូវ​ការ​ត្រួតពិនិត្យ​របស់​សភា​ដែរ​​​នៅ​លើ​ការនាំ​អាវុធរបស់​បារាំង​​ចេញក្រៅប្រទេស៕​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ