ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT
អឺរ៉ុប

ប្រធានាធិបតី​បារាំង​និង​អាមេរិក ប្រកាស​​រួម​ដៃ​គ្នា​ តប​នឹង​ការប្រើ​អាវុធ​គីមី​នៅ​ស៊ីរី

media  
ប្រធានាធិបតី​បារាំង​និង​អាមេរិក​ សន្ទនា​គ្នា​តាម​ទូរស័ព្ទ​​រឿង​ស៊ីរី Photo d'illustration

លោក​ អេម៉ាណុយអែល ម៉ាក្រុង និង​លោក​ដូណាល់ ត្រាំ បាន​ជួប​ជជែក​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ នៅ​យប់​មិញ​ និង​បាន​ឯកភាព​គ្នា​ថា​នឹង​ចាត់​វិធានការ​រួម​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី នៅ​Douma ក្នុងតំបន់​ហ្កូតាខាង​កើត​នៃ​ប្រទេស​ស៊ីរី។ សម្រាប់​ប្រមុខ​ដឹកនាំ​ទាំង​ពីរ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បញ្ចេញ​ប្រតិកម្ម ដែល​មាន​លក្ខណៈ​​ដាច់​ខាត។

ប្រធានាធិបតី​បារាំង និង​អាមេរិក បានជួបសន្ទនា​គ្នា​តាម​ទូរស័ព្ទ ដើម្បី​ធ្វើ​​បូក​សរុប​ស្ថានការណ៍ ក្រោយ​ពី​មាន​ហេតុការណ៍​ប្រើ​អាវុធ​គីមី ​កើត​ឡើង​នៅ​ថ្ងៃទី ៧​មេសា និង​ក្នុង​ខណៈ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កំពុង​ពិភាក្សា​គ្នា​លើ​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ បង្កើត​យន្តការ​អង្កេត​អន្តរជាតិ​មួយលើ​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ីរី។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​បារាំង ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ថា នឹង​ចាត់​វិធានការ​រួម​គ្នា និង​ទាក់ទង​គ្នា​រហូត ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ មាន​លក្ខណៈ​ម៉ឺងម៉ាត់​ដាច់​ខាត​ខ្លាំង នៅ​ចំពោះ​មុខ​ទង្វើ​រំលោភ​បម្រាម​ហាមឃាត់​​មិន​ឱ្យ​ប្រើ​អាវុធ​គីមី។

តើ​ជា​ប្រតិកម្ម​យ៉ាងណា ?! ប្រធានាធិបតី​បារាំង​ធ្លាប់​បាន​រំលឹក​​​​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​ប្រសិនបើ​គេ​រក​ឃើញ​ពិត​ថា​រដ្ឋាភិបាល​ស៊ីរី​ ក្រោម​កា​រគាំទ្រ​ពី​រុស្ស៊ី នោះ​ត្រូវ​តែ​មាន​ការ​វាយ​តប​យ៉ាង​ជាក់ច្បាស់។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បារាំង​ បានព្រលយ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ថា បារាំង​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា ​ប្រសិន​បើ​ស៊ីរី​ពិត​ជា​បាន​រំលោភ​ការ​ហាមឃាត់​ឃាត់ ហ៊ាន​លោត​រំលង​បន្ទាត់​ក្រហម​។

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ នៅ​ខាង​​​អាមេរិក​ ក៏​មិន​ច្រាន​ចោល​សម្មតិកម្ម​​វាយ​បក​តាម​ផ្លូវ​យោធា​ លើ​របប​ក្រុង​ដាម៉ាស​ដែរ ប៉ុន្តែ​លោកដូណាល់ត្រាំ ទំនង​ជា​អាច​នឹង​ធ្វើ​សេចក្តី​សម្រេច​ ស្តី​អំពី​ការ​ប្រើ​កម្លាំង​យោធា​ “​ខ្លាំង​កំរិតណា” សម្រាប់​ជួយ​ពលរដ្ឋ​​ស៊ីរី​នៅ​តំបន់​ហ្គូតា​ខាង​កើត​ នា​​ពេល​បន្តិច​ទៀត ក្រោយការ​អនុម័ត​​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​បើក​ប្រជុំ​បន្ទាន់​ ​តាម​សំណើ​​របស់​សហរដ្ឋ​អាមេរិក ​បារាំង និង​អង់គ្លេស និងបាន​ក្លាយ​ជា​​ការឈ្លោះ​​ប្រឈម​មុខ​គ្នា​ដ៏​តាន​តឹង​ជាមួយ​​រុស្ស៊ី។ មហាអំណាច​ជា​ដៃគូ​បី​ប្រទេស​យល់​ថា​របប​ក្រុង​ដាម៉ាស របស់​លោក​ បាស្ហារអាល់អាសាទ បាន​រំលោភ​ច្បាប់​ប្រើ​អាវុធ​គីមី​ប្រឆាំង​ពលរដ្ឋ​ឯង​កាលពី​ថ្ងៃ​សៅរ៍ ​ដែល​គួរ​តែ​មាន​ការ​អង្កេត​​អន្តរជាតិ ប៉ុន្តែ​រុស្ស៊ី​យល់​ថា​មាន​ចំណុច​ច្រើន​មិន​អាច​ទទួល​យក​បាន ហើយ​បាន​ព្រមាន​ថា បើ​ក្រុម​បស្ចឹម​លោក​បញ្ចេញ​ប្រតិកម្ម​ជា​ការ​វាយប្រហារ​យោធា នោះនឹង​មាន​ការ​តបត​​វិញ ហើយ​​​ផលវិបាក​​ពិត​ជា​នឹង​ធ្ងន់ធ្ងរ​ខ្លាំង៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ