អានតួអត្ថបទ

អ៊ីស្រាអែល​ព្រមាន​វាយ​បក​ប្រសិន​បើ​ស៊ីរី​ប្រើ​មីស៊ីល​រុស្ស៊ី​S-៣០០

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល បាន​ចេញសេចក្តី​ប្រកាស​ព្រមាន​នៅ​ថ្ងៃអង្គារ​ទី ២៤​មេសា នេះ​ថា អ៊ីស្រាអែល​នឹង​វាយ​កម្ចាត់​មីស៊ីស​ ​S-៣០០​ ដែល​រុស្ស៊ី​ផ្តល់​ឱ្យ​ស៊ីរី ប្រសិន​បើ​មីស៊ីល​នោះ​បាញ់​សំដៅ​មក​ទិស​ខាង​អ៊ីស្រាអែល។

ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី S-300
ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី S-300 RFI
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​រុស្ស៊ី​បាន​ពាំពាក្យ​ថា​កាលពី​ថ្ងៃ​ចន្ទ​ថារុស្ស៊ី​នឹង​ចាប់ផ្តើម​បញ្ជូនម​ប្រព័ន្ធមីស៊ីល​S -៣០០​ទៅ​ឱ្យ​ស៊ីរី​ជា​សម្ព័ន្ធ​មិត្ត ហើយ​រុស្ស៊ី​ក៏​បាន​កម្លារភ្លា​ម​អំពី​ផលវិបាក​ ដែល​អាច​ជា​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រប់​ភាគី​ប្រសិន​បើ អ៊ីស្រាអែល ហ៊ាន​វាយប្រហារ​មក​លើ​​ទីតាំង​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​S-៣០០។

​នេះ ​ជា​ដំណឹង​អាក្រក់​បំផុតសម្រាប់​​អ៊ីស្រាអែល​ក្នុង​ការ​បញ្ចេញ​សកម្មភាព​ទៅ​ស៊ីរី ព្រោះ​បើ​តាម​បច្ចេកទេស​អ៊ីស្រាអែល​និង​ស៊ីរី​ជា​ប្រទេស​ជិត​ខាង​គ្នា ស្ថិត​ក្នុងស្ថានភាព​មាន​សង្គ្រាម​នឹង​គ្នា​ឡើយ​ទេ។ ប៉ុន្តែ​ដោយ​គ្មាន​បង្អង់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​នៅ​ថ្ងៃ​នេះ ថា​នឹង​កម្ចាត់​ប្រព័ន្ធ​មីស៊ីស​រុស្ស៊ី​ភា្លម​ ប្រសិន​បើ​ស៊ីរី​ហ៊ាន​ប្រើ​ដោយ​បែ​រ​កាណុង​មក​រក​អ៊ីស្រាអែល។ សម្រាប់អ៊ីស្រាអែល រុស្ស៊ី​មិន​គួរ​ណា​បង្ក​ហេតុ​ជាមួយ ហើយ​អ៊ីស្រាអែល​ក៏​មិន​ចង់​បង្ក​ជម្លោះ​ជាមួយ​រុស្ស៊ី​វិញ​ដែរ។

តាមការ​ពិត​ការ​បញ្ជូនមីស៊ីល​មក​ឱ្យ​ស៊ីរី​មិនមែនជា​រឿង​ថ្មី​ថ្មោង​ទេ។ រុស្ស៊ីនិង​ស៊ីរី បាន​ចុះ​កិច្ចព្រមព្រៀង​​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​S-៣០០ តាំង​ពី​ឆ្នាំ​២០១០។​ ប៉ុន្តែ​ក្រុង​ដាម៉ាស​មិន​អាច​ទទួល​យក​មីស៊ីល​ទាំង​នោះ​បាន ដោយ​ហេតុ​តែ​មាន​គំនាប​ពី​អ៊ីស្រាអែល​ខ្លាំង​ពេក។ ហើយក្រោយ​ពេល​ក្រុម​បស្ចឹម​លោក​នាំ​គ្នា​បើក​ប្រតិបត្តិការ​លើ​ស៊ីរី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​យល់​ថា ពេល​នេះម៉ូស្គូ​​មិន​ខ្វល់​នឹង​គោរព​សីលធម៌​ ត្រូវ​ក្រែង​ចិត្ត​នរណា មិន​បញ្ជូន​អាវុធ​ទៅ​ស៊ីរី​ទៀត​ទេ។

បច្ចុប្បន្ន​នេះ ប្រព័ន្ធ​មីស៊ីល​S-៣០០ ត្រូវ​បានប្រើនិង​​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​យោធាជើង​ទឹក​រុស្ស៊ី​នៅ​ Tartous និង​ប្រព័ន្ធ​មីស៊ីសS-៤០០ ដែល​ទំនើប​ជាង​ត្រូវ​បានដាក់​ពង្រាយ​នៅមូលដ្ឋានទ័ព​អាកាស​រុស្ស៊ី នៅ Hmeinim ភាគ​ខាង​លិច​ប្រទេស។ សូម​បញ្ជាក់​ថា​ អ៊ីស្រាអែល​​បាន​ដំឡើង​សាច់​ដុំ​ដាក់​ស៊ីរី កាលពី​ខែ​កុម្ភៈ ក្រោយ​ពី​ដ្រូន​អ៊ីរ៉ង់​បាន​ជ្រៀត​ចូល​​ដែន​អាកាស​អ៊ីស្រាអែល។ ការ​ប្រឈមមុខ​ដោយ​អាវុធ​បាន​ផ្ទុះ​ឡើង​ជា​លើ​ក​ទី​មួយ​រវាង​អ៊ីស្រាអែល​និងអ៊ីរ៉ង់​លើ​ទឹក​ដីស៊ីរី​។​ មូលដ្ឋាន​ទ័ព​ស៊ីរី​មួយ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នេះ​ការ​វាយប្រហារកាលពី​ថ្ងៃទី​៩មេសា ដែល​បើ​តាម​ក្រុង​ដាម៉ាស​និង​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​ អ៊ីរ៉ង់ គឺ​ជា​ស្នាដៃ​របស់​អ៊ីស្រាអែល។​ អ៊ីស្រាអែល​បដិសេធ​មិន​បញ្ជាក់​និង​មិន​ច្រាន​ចោល​សម្មតិកម្ម​នោះ​ទេ។ឯ​ម៉ូស្គូ​បាន​គំរាម​កុំ​អ៊ីស្រាអែល​បញ្ឈប់​រាល់​សកម្មភាព​ដែល​នាំ​អស្ថិរភាព​ដល់​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ