អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សប្តាហ៏​នេះ​នៅ​រុស្សី​បន្ទាប់ពី​ការ​ចាប់ផ្តើម​អាណត្តិ​ថ្មី​នៃ​ប្រធានាធិបតី​ទាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី​ក៏​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្របនឹងរដ្ឋធម្មនុញ្ញរុស្ស៊ី គ្រាន់តែប្រធានាធិបតីឈ្នោះឆ្នោត បានទទួលសច្ចាប្រណិធាន ចូល កាន់​តំណែង​រួចរាល់ហើយ រដ្ឋាភិបាលប្រកាសលាចេញពីតំណែងខ្លួនភ្លាម។ ហើយ រំលងតែ ២ ម៉ោង​សោះ ក្រោយពីចប់ទៅ ពិធីទទួលសច្ចាប្រណិធាននោះ នាថ្ងៃ ៧​ ឧសភា លោក ប្រធានាធិបតី វ៉្លាឌី មៀរ ពូទីន បានស្នើបេក្ខភាព លោក Dmitri Medvedev ឲ្យកាន់ជាថ្មី តំណែងជាប្រមុខរដ្ឋាភិបាល។ បេក្ខភាពនេះ ត្រូវបានអនុម័ត ដោយសម្លេងច្រើនលើសលុប នៃតំណាងរាស្ត្រ​ខាង​បក្ស​កាន់​អំណាច។​ ថ្ងៃ ៨ ឧសភា ទៅហើយ លោក ពូទីន បានចេញក្រិត្យតែងតាំង លោក Medvedev ឲ្យដឹកនាំជាថ្មី រដ្ឋាភិបាលរុស្ស៊ី ទាំង ផ្ទុកផ្តាក់ រដ្ឋាភិបាលនេះ ឲ្យបំពេញ ភារកិច្ចធំធេងមួយចំនួន ប្រកប​ដោយមហិច្ឆិតាទៅផង សម្រាប់ ៦ ឆ្នាំ ទៅមុខទៀត។ ព្រមជាមួយនេះ បុគ្គលពូទីនផ្ទាល់ ដែលក្រោយពីឡើងកាន់តំណែងអាណត្តិថ្មី គឺត្រូវបាន ទស្សនាវដ្តីអាមេរិកាំង Forbes  ទម្លាក់ពី​ចំណាត់​ថ្នាក់ទី១ មកនៅ លេខ២ ក្នុងចំណោមមនុស្សដែលមាន ឥទ្ធិពលជាងគេក្នុងលោក ទៅស្ថិត​នៅ ​ពីក្រោយ មេដឹកនាំចិន លោក ស៊ី ជិនពីង ប៉ុន្តែ នៅពីមុខ លោក ប្រធានាធិបតីសរអា ដូណាល់ ត្រាំ ។ ​ចំណែកក្នុងប្រទេសរុស្ស៊ីវិញ ប្រជាពលរដ្ឋ សឹងពាក់កណ្តាល សំដែង ក្តីទោមនស្ស ចំពោះ​ការ​​ដែល លោកពូទីន ដោះស្រាយបញ្ហាសង្គម ដោយខ្វះ យុត្តិធម៌។​

លោក​ Vladimir Poutine  បន្ទាប់​ពីពិធីសច្ចាប្រណិធាន​ចូលកាន់​តំណែង​​ប្រធានាធិបតីរុស្ស៊ី​​ ម៉ូស្គូ​ ថ្ងៃទី​៧​ឧសភា​២០១៨​
លោក​ Vladimir Poutine បន្ទាប់​ពីពិធីសច្ចាប្រណិធាន​ចូលកាន់​តំណែង​​ប្រធានាធិបតីរុស្ស៊ី​​ ម៉ូស្គូ​ ថ្ងៃទី​៧​ឧសភា​២០១៨​ Sputnik/Sergei Guneev/Pool via REUTERS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ