ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អឺរ៉ុប

អង្គការសហប្រជាជាតិ​ស្វែងរក​ថវិកា​១០ពាន់​លាន​សម្រាប់ជួយក្មេងឱ្យបាន​ចូលរៀន

media ​កុមារប្រមាណ​២៦០នាក់​លើ​ពិភពលោក​មិន​បាន​ទៅ​សាលា​រៀន @Yim Mary

អង្គកា​រ​សហប្រជាជាតិដោយ​មាន​ការ​គាំទ្រ​ពី​ធនាគារ​ពិភពលោក ពី​​ធនាគារ​អភិវឌ្ឍន៍តំបន់​ចំនួនបួន ដូច​ជា​​​ធនាគារ​អភិវឌ្ឍន៍​អន្តរ​អាមេរិក អភិវឌ្ឍន៍​អាហ្វ្រិក អភិវឌ្ឍន៍​អាស៊ី ព្រមទាំង​ធនាគារ​អភិវឌ្ឍន៍​និង​ស្ថាបនា​អឺរ៉ុប បាន​លើក​គម្រោង​ថ្មី​មួយ​ប្រមូល​ថវិការ​ឱ្យ​បាន​១០​ពាន់​លាន​ដុល្លារ សម្រាប់​យក​ទៅ​ទ្រទ្រង់​វិស័យ​អប់​។ វិស័យ​អប់រំ​និង​សិក្សា ដែល​កំពុង​មាន​គម្លាត​ខ្លាំងឡើងៗ​នៅ​លើ​ពិភពលោក។

មានកុមារ​ប្រមាណ​ជាង​២៦០​លាន​នាក់ មិន​បាន​ចូល​សាលារៀន​ទេ ! ក្នុង​នោះ​១០​លាន​នាក់​ជា​ក្មេង​ភៀស​ខ្លួន។ ​​នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​​របស់គណៈកម្មការ​អប់​រំ​ដែលបង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥ ដើម្បី​ស្វែង​រក​វិនិយោគ​ជួយ​វិស័យ​សិក្សា។ ជាង​នេះ​ទៅ​ទៀត បើ​តាម​លោក ហ្កកឌិន ប្រោន អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស និង​បច្ចុប្បន្ន​ជា​អន្តរការី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​វិស័យ​អប់រំ​នៅ​លើ​ពិភពលោក ប្រសិន​បើ​គ្មានការ​ប្តូរ​ផ្លាស់ទិន្ននាការ​ទេ នោះនៅ​ឆ្នាំ​២០៣០ កុមារ​រស់​នៅលើ​ពិភពលោកចំនួន​​​ពាក់​កណ្តាលមិន​ទៅ​សាលា​រៀន នៅ​ពេល​មាន​​អាយុ​១១​ឆ្នាំ។​ ពោល​គឺ​ គម្លាត​នៃ​ការ​សិក្សា​មាន​កាន់​តែ​ខ្លាំង ពាក់​កណ្តាល​បាន​ទៅ​រៀន​ ពាក់កណ្តាល​ទៀត​អត់។

អង្គការ​សហប្រជាជាតិ​បាន​កំណត់​កម្មវត្ថុ​អភិវឌ្ឍន៍​ ដោយ​ចង់​ផ្តល់​ការ​សិក្សាថ្នាក់​បឋម​សិក្សា និង​មធ្យម​សិក្សា​ឱ្យ​ដល់​កុមារ​គ្រប់​រូប​នៅ​លើ​ភពផែនដី នៅ​ឆ្នាំ​២០៣០ ប៉ុន្តែ​បើ​តាមលោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ពេល​នេះ​អង្គការមាន​​ថវិកា ដូច​គម្រោង​ សម្រាប់​យក​ទៅ​ជួយ​បណ្តា​ប្រទេស​ក្រីក្រទេ ! សូម​ឱ្យ​​រដ្ឋាភិបាល​មាន​ឆន្ទៈ​ជួយ​ខ្លួន​ឯងផង។

ពេល​នេះ​ ​​គណៈកម្មការអប់រំ កំពុង​ពិភាក្សា​ជាមួយ​ ​ម្ចាស់​ជំនួយ​ចំនួន២០​​ប្រទេស ដើម្បី​ស្វែង​រក​វិភាគ​ទានលើ​គម្រោង​​ “សម្រួល​ហិរញ្ញវត្ថុ​អន្តរជាតិ​ដើម្បី​ការ​សិក្សា »។ គម្រោង​ថ្មី​ដែល​​នឹងអាច​ជួយ​កុមារ ​​ចំនួន​​២០​លាន​ ឱ្យ​បានចូល​រៀន​។ ប្រទេស​អ្នក​ផ្តល់​ជំនួយ​ដំបូងគេ គឺ​សហភាព​អឺរ៉ុប បន្ទាប់​មក​គណៈកម្មការ​អាច​រំពឹង​លើ​សហរដ្ឋ​អាមេរិក កាណាដា ក្រុម​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស ចិន កូរ៉េខាង​ត្បូង និង​ជប៉ុន។

ហរិញ្ញវត្ថុ​ដែល​ប្រមូល​បាន​ នឹង​ត្រូវ​ផ្តល់​ឱ្យជា​ថ្នូរ​នឹង​ការ​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឱ្យ​ធ្វើ​កំណែទម្រង់​អភិវឌ្ឍន៍​សេវា​សាលារៀន និងបែង​ចែង​​ធនធាន​​​ហិរញ្ញវត្ថុ​ជាតិដែល​ខ្លួន​មាន​ទៅ​លើ​វិស័យអប់រំ ឱ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន កុំ​រង់​ចាំ​តែ​ជំនួយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ