អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរុស្ស៊ី ស្ពានប្រវត្តិសាស្ត្រ ត្រូវបាន​សង់ឡើង ទាំងក្រោម​គំនាប​ទណ្ឌកម្ម​បស្ចិមលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ពានដ៏អស្ចារ្យ ដែលភ្ចាប់ទឹកដីគ្រីមេ ទៅនឹងរុស្ស៊ី ក្រោមឈ្មោះជាផ្លូវការថា “ ស្ពានគ្រីមេ” ដែលមាន ប្រវែង​វែងបំ​ផុត​នៅ​អឺរ៉ុប ដល់ទៅ ១៩ គម ហើយ​សម្ពោធ ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី ថ្ងៃ ១៥ ឧសភា រួច​បើក​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​បន្ទាប់មក កំពុង​ក្លាយ​ជា​សាច់រឿង​ក្តៅ​គគុក​ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ក៏ដូចជា​បរទេស។ ស្ពាន​នេះ ឆ្លង​កាត់​លើ​ដៃ​សមុទ្រ ដែល​ខ័ណ្ឌ​សមុទ្រ Azov ពី​សមុទ្រ​ខ្មៅ ។ វាភ្ជាប់ ទៀប កោះ Kerch នៅ​ខាងគ្រីមេ ទៅ​នឹង ទៀបកោះ Taman នៅ​ខាងរុស្ស៊ី។ ដោយមកពី​ទណ្ឌកម្ម​បស្ចិមលោក ដែល​ថ្កោលទោស​មូស្គូ ចំពោះ​ការបញ្ចូល ឧបទ្វីប​គ្រីមេ ទៅជា​ដែនដី​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី កាលពី ៤ ឆ្នាំមុន រុស្ស៊ី ដោយ​ពឹង​ផ្អែក​តែលើ បច្ចេកវិជ្ជា សម្ភារៈសំណង់ និង ពួកអ្នកឯកទេស របស់ខ្លួន​សុទ្ធសាធ ចេះសាង សង់ស្ពាននេះ បានរួច​ដូចចិត្ត ទាំងផ្គើន​ឲ្យ អាកប្បកិរិយា​ពេបជ្រាយ ដាក់​ទំនាយ​រុស្ស៊ី ពីខាង ក្រុងគៀវថា ក្រោម​ទណ្ឌកម្ម​បស្ចិមលោក រុស្ស៊ី មិនអាច​សង់​ស្ពាន​នេះ​សោះឡើយ។ ឥឡូវ កាលដែល ស្ពាននេះ ចាប់ដំណើរការ​ទៅហើយ ដែល​មូស្គូ​ចាត់​ទុកជា “សរសៃឈាម “ នៃសរីរាង្គកាយ​រុស្ស៊ី រលាយ​ចូលគ្នា​ជាសាច់មួយ លោក​ប្រធានាធិបតី​អ៊ុយក្រែន ខំ​ព្យាករ​ថា គឺ​តាម​ស្ពាននេះ​ឯង ដែល​ពួកកាន់កាប់​រុស្ស៊ី នឹង​ចាកចេញ ពីគ្រីមេ ត្រឡប់​ទៅ​ស្រុក​ខ្លួនវិញ។

ប្រធានាធិបតី​រុស្ស៊ី​ពូទីន បើក​ឡាន​ធំ​ឆ្លង​ស្ពាន​គ្រីមេ ជា​កិច្ចបើក​សម្ពោធ
ប្រធានាធិបតី​រុស្ស៊ី​ពូទីន បើក​ឡាន​ធំ​ឆ្លង​ស្ពាន​គ្រីមេ ជា​កិច្ចបើក​សម្ពោធ © Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ