ក្រុងរុស្ស៊ី Saint-Petersbourg ក្លាយជាទីប្រជុំសេដ្ឋកិច្ចនិងនយោបាយពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
ក្រុង Saint-Petersbourg អតីតរាជធានីរុស្ស៊ីពីថ្ងៃ ២៤ដល់២៦ ឧសភា ជាម្ចាស់ផ្ទះទទួលឲ្យប្រព្រឹត្តទៅ វេទិកាសេដ្ឋកិច្ចអន្តរជាតិឆ្នាំ ២០១៨ ( Saint-Petersbourg International Economic Forum SPIEF 18 )ក្រោមអធិបតីភាពលោកប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ វេទិកាសេដ្ឋកិច្ចអន្តរៈជាតិនេះ ប្រព្រឹត្តទៅមួយឆ្នាំម្តងតាំងពីឆ្នាំ ១៩៩៧មក។ តាមលេខរៀងលើកនេះជា ជាលើកទី ២២ ដែលប្រព្រឹត្តទៅក្រោមបាវចនា”ដោយបង្កើតសេដ្ឋកិច្ចជឿទុកចិត្តគ្នា “ ។ បារាំងនិងជប៉ុន ជាភ្ញៀវកិត្តិយសនៃវេទិកាប្រកបដោយលក្ខន្តិកៈពិសេស។ ទន្ទឹមនេះ ចូលរួមគឺពាណិជ្ជករនិងអ្នកនយោបាយចំនួនច្រើនមិនធ្លាប់មានទេដល់ទៅ ១៥.០០០ នាក់មកពីជាង ៧០ ប្រទេសតំណាឲ្យគ្រប់ទ្វីបទាំងអស់ បែបយ៉ាងមកពីប្រទេសអាល្លឺម៉ង់ ចិន វៀតណាម អារ៉ាប៊ីសាអ៊ូឌីត អ៊ីស្រាអែល កាតារ កាណាដា សរអា បណ្តាប្រទេសអាហ្វ្រិកជាដើម។ ក្នុងបរិវេណវេទិកា លោកពូទីន ទទួលជួបមេដឹកនាំក្រុមហ៊ុនប្រេងធំៗបំផុតដូចជា BP ,Total , ក្រុមហ៊ុនអេឡិកត្រូនិកអាល្លឺម៉ង់ Siemens , ក្រុមហ៊ុនប្រេងហូឡង់-អាល្លឺម៉ង់ Royal Dutch Shell ជាក្រុមហ៊ុនមួយនាំមុខទីផ្សារថាមពល , ក្រុមហ៊ុនផលិតយន្តហោះ អាមេរិកាំង Boeingនិងក្រុមហ៊ុន ជាច្រើនទៀត។ ត្រូវបាន អញ្ជើញឲ្យមកចូលរួមគឺមូលនិធីវិនិយោគិនអន្តរជាតិ ចំនួន៤០ដែលតាមទិន្នន័យបូកគុណឃើញ គឺ គ្រប់គ្រងលើដើមទុនជាង ១៤ Trillions ដុល្លារឬ ១៤ លានដុល្លារលានដង។ មិនតែប៉ុណ្ណោះ ចូលរួមក្នុងការងារវេទិកាគឺ រដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីបរទេសនិងប្រធានរដ្ឋសភាសរុបទៅជាង៥០នាក់។