អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុងរុស្ស៊ី Saint-Petersbourg ក្លាយជាទីប្រជុំសេដ្ឋកិច្ចនិងនយោបាយពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុង Saint-Petersbourg អតីត​រាជធានី​រុស្ស៊ី​ពី​ថ្ងៃ ២៤​ដល់​២៦ ឧសភា ជា​ម្ចាស់​ផ្ទះ​ទទួល​ឲ្យ​ប្រព្រឹត្ត​ទៅ វេទិកាសេដ្ឋកិច្ច​អន្តរជាតិឆ្នាំ ២០១៨  ( Saint-Petersbourg International Economic Forum SPIEF  18 )ក្រោម​អធិបតីភាព​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ វេទិកាសេដ្ឋកិច្ច​អន្តរៈជាតិ​នេះ ប្រព្រឹត្ត​ទៅ​មួយ​ឆ្នាំម្តង​តាំងពី​ឆ្នាំ ១៩៩៧​មក​។ តាម​លេខ​រៀង​លើក​នេះ​ជា ជាលើក​ទី ២២ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​បាវចនា”ដោយ​បង្កើត​សេដ្ឋកិច្ច​ជឿទុកចិត្តគ្នា “ ។ បារាំង​និង​ជប៉ុន ជា​ភ្ញៀវកិត្តិយស​នៃ​វេទិកា​ប្រកប​ដោយ​លក្ខន្តិកៈពិសេស។ ទន្ទឹមនេះ ចូល​រួម​គឺ​ពាណិជ្ជករ​និង​អ្នកនយោបាយ​ចំនួន​ច្រើន​មិនធ្លាប់​មាន​ទេ​ដល់​ទៅ ១៥.០០០ នាក់​មក​ពី​ជាង ៧០ ប្រទេស​តំណា​ឲ្យ​គ្រប់​ទ្វីប​ទាំង​អស់ បែប​យ៉ាង​មក​ពី​ប្រទេស​អាល្លឺម៉ង់ ចិន វៀតណាម អារ៉ាប៊ីសាអ៊ូឌីត អ៊ីស្រាអែល កាតារ កាណាដា សរអា បណ្តា​ប្រទេស​អាហ្វ្រិក​ជាដើម។ ក្នុងបរិវេណ​វេទិកា លោក​ពូទីន ទទួល​ជួប​មេដឹកនាំ​ក្រុមហ៊ុន​ប្រេង​ធំៗ​បំផុត​ដូច​ជា BP ,Total , ក្រុមហ៊ុន​អេឡិកត្រូនិក​អាល្លឺម៉ង់ Siemens , ក្រុមហ៊ុន​ប្រេង​ហូឡង់-អាល្លឺម៉ង់ Royal Dutch  Shell ជាក្រុមហ៊ុន​មួយ​នាំមុខ​ទីផ្សារ​ថាមពល , ក្រុមហ៊ុន​ផលិត​យន្តហោះ អាមេរិកាំង Boeing​និង​ក្រុមហ៊ុន ជា​ច្រើន​ទៀត។ ត្រូវ​បាន អញ្ជើញ​ឲ្យ​មក​ចូល​រួម​គឺ​មូលនិធីវិនិយោគិន​អន្តរជាតិ ចំនួន​៤០​ដែល​តាម​ទិន្នន័យ​បូក​គុណ​ឃើញ គឺ គ្រប់គ្រង​លើ​ដើមទុន​ជាង ១៤ Trillions ដុល្លារឬ ១៤ លាន​ដុល្លារ​លាន​ដង។ មិនតែប៉ុណ្ណោះ ចូលរួម​ក្នុងការងារ​វេទិកា​គឺ រដ្ឋមន្ត្រី​ឧបនាយករដ្ឋ​មន្ត្រី​បរទេស​និង​ប្រធាន​រដ្ឋសភា​សរុប​ទៅ​ជាង​៥០​នាក់។ 

ប្រធានាធិបតី​បារាំង Emmanuel Macron  និង​ប្រធានាធិបតី​រុស្ស៊ី Vladmiri Poutine ថ្ងៃទី​២៤​ឧសភា​២០១៨​នៅ​ជិត​ក្រុង​ Saint-Pétersbourg​
ប្រធានាធិបតី​បារាំង Emmanuel Macron និង​ប្រធានាធិបតី​រុស្ស៊ី Vladmiri Poutine ថ្ងៃទី​២៤​ឧសភា​២០១៨​នៅ​ជិត​ក្រុង​ Saint-Pétersbourg​ Dmitry LOVETSKY / POOL / AFP
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ