អានតួអត្ថបទ
អ៊ីតាលី-បុរីវ៉ាទីកង់

សម្តេចប៉ាប​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផលិត​ប្រេង និង​ឧស្ម័ន​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ

នៅ​បុរីវ៉ាទីកង់​ក្នុង​ប្រទេស​អ៊ីតាលី ប្រមុខសង្ឃ​កាតូលិល​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​រួម​ប្រជុំ​ក្រុមហ៊ុន​ផលិតប្រេង និង​ឧស្ម័ន​គ្រាក់ៗ​ក្នុង​លោក​ដូច​យ៉ាង​ក្រុមហ៊ុន BP Total ឬ Shell ជា​ដើម។ នា​ឱកាស​នោះ សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ និង​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​រក​ថាមពល​ស្អាត។ ទន្ទឹម​គ្នា​នេះ ប្រមុខសង្ឃ​កាតូលិក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​រក​គ្រប់​ដំណោះស្រាយ​ប្រឆាំង​នឹង​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស រួម​ទាំង​ការ​បំបាត់​ភាព​ក្រីក្រ និង​លើកស្ទួយ​យុត្តិធម៌​សង្គម។

សម្តេចប៉ាបហ្រ្វង់ស័រអំពាវនាវឲ្យក្រុមហ៊ុនផលិតប្រេង និងឧស្ម័នគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ
សម្តេចប៉ាបហ្រ្វង់ស័រអំពាវនាវឲ្យក្រុមហ៊ុនផលិតប្រេង និងឧស្ម័នគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ Reuters
ផ្សាយពាណិជ្ជកម្ម

« អរិយធម៌​តម្រូវ​ឲ្យ​មាន​ថាមពល​ជា​ចាំ​បាច់ តែ​មិន​ត្រូវ​ឲ្យ​ការ​ប្រើប្រាស់​ថាមពល​ចូល​ទៅ​បំផ្លាញ​អរិយធម៌​ទេ » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខសង្ឃ​កាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ផលិតប្រេង និង​ឧស្ម័ន​គ្រាក់ៗ​ក្នុង​លោក។ ដោយ​យល់​ពី​បញ្ហា​ប្រឈម​កើត​ចេញ​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ សម្តេចប៉ាប​បាន​អំពាវនាវ​ឲ្យ​ស្វែង​រក​គ្រប់​មធ្យោបាយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​ផ្សែងពុល កាត់បន្ថយ​ភាព​ក្រីក្រ និង​លើកដំកើង​យុត្តិធម៌សង្គម។ តែ​ដើម្បី​អាច​កំចាត់​ភាព​ក្រីក្រ និង​ភាព​អត់ឃា្លន សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​ភ្លើងអគ្គិសនី​ដល់​ប្រជាជន​ជាង ១ ០០០លាននាក់​ក្នុង​លោក​ដែល​កំពុង​ខ្វះ​ថាមពល​មួយ​នេះ​ប្រើប្រាស់។

ថាមពល​ដែល​ប្រមុខសង្ឃ​កាតូលិក​ចង់​ផ្តោតសំខាន់ គឺ​ថាមពល​ស្អាត​ដែល​កើត​ចេញ​ពី​ការ​កាត់បន្ថយ​លើ​ការ​ប្រើ​ធ្យូងថ្ម និង​ប្រេងកាត។ សម្តេចប៉ាប​បាន​បញ្ជាក់​ថា ឆន្ទៈ​នៃ​ការ​ផ្តល់​ថាមពល​ដល់​មនុស្ស​គ្រប់រូប​ក្នុង​លោក​មិន​ត្រូវ​បង្ក​ឲ្យ​ផលវិបាក​នៃ​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស​ឡើយ។ ក្រៅ​ពី​អំពាវនាវ​ដល់​គ្រប់​ក្រុមហ៊ុន​ផលិតប្រេង និង​ឧស្ម័ន​គ្រាក់ៗ​ក្នុង​លោក​ឲ្យ​គិតគូរ​ផលិត​ថាមពល​ស្អាត សម្តេចប៉ាប​ហ្រ្វង់ស័រ​ក៏​បាន​អំពាវនាវ​ឲ្យ​ចូលរួម​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​បញ្ហា​អាកាសធាតុ​ដែរ។

គឺ​ជា​កិច្ចព្រមព្រៀង​ដែល​ក្រុមប្រទេស​ហត្ថលេខី​ទាំង ១៩៦ប្រទេស​បាន​យល់ព្រម​ចូលរួម​ទប់​កម្រិត​សីតុណ្ហភាព​ក្នុង​បរិយាកាស​មិន​ឲ្យ​លើស​ពី ២អង្សារ​សេ​ពី​ពេល​នេះ​ដល់​ដំណាច់​សតវត្ស​ទី២១ ធៀប​នឹង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម។ សម្តេចប៉ាប​បាន​សម្គាល់​ឃើញ​ថា ជាង ២ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឧស្ម័ន​ផ្ទះកញ្ចាក់​នៅ​តែ​មាន​កម្រិតខ្ពស់​ខ្លាំង។ ប្រមុខសង្ឃ​កាតូលិក​បាន​រម្លឹក​ជា​ថ្មី​ថា អ្នក​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ការ​ឡើង​កំដៅ​ក្នុង​បរិយាកាស គឺ​ប្រជាជន​ក្រីក្រ ពិសេស​ផលវិបាក​ក្នុង​វិស័យ​កសិកម្ម និង​កង្វះ​ទឹកប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ