ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
អឺរ៉ុប

អាមេរិក-កាណាដា និងម៉ិចស៊ិក ជាប់​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​បាល់ទាត់​ពិភពលោក​២០២៦

media  
អាមេរិក កាណាដា និង​ម៉ិចស៊ិក ជាប់​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​បាល់ទាត់​ពិភពលោក​២០២៦ Reprodução

បេក្ខភាពអាមេរិក​ខាង​ជើង (ដែល​មាន​បី​ប្រទេស ៖​អាមេរិក​ កាណដា និង​ម៉ិចស៊ិក) ឬ​បេក្ខភាព Unired ត្រូវ​បាន​សហព័ន្ធបាល់ទាត់​ពិភពលោក ហៅកាត់ថា FIFA បោះឆ្នោត​ជ្រើសតាំង នៅ​ថ្ងៃពុធ​ទី ១៣​មិថុនា នៅ​ក្រុង​ម៉ូស្គូ ឱ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​ពានរង្វាន់​ពិភពលោក នៅ​ឆ្នាំ២០២៦។ នេះ​ជា​លទ្ធផល​ដែល​គ្មានបង្កប់​ការ​​ភ្ញាក់​ផ្អើលទេ ! ម៉ារ៉ុក ដែល​បាន​ដាក់​បេក្ខភាព​ជា​លើក​ទី​៥ បាន​ទទួល​សំឡេង​គាំទ្រ​តិច​តួច​ណាស់។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​សហព័ន្ធ​បាល់​ទាត់​ពិភពលោក ធ្វើការ​ជ្រើសរើស​បេក្ខជន​ តាម​រយៈ​ការ​បោះឆ្នោត​សកល ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់សមាជិក​​សហព័ន្ធ​ទាំងអស់​ ចំនួន​​២០៧នាក់ ! មិន​មែន​ត្រឹម​តែ​ជាង២០​នាក់ ជា​សមាជិកគណៈកម្មាធិការ​ប្រតិបត្តិ​ដូច​មុន​ទេ។

ជា​លទ្ធផល បេក្ខភាព​អាមេរិក​ខាងជើង បានឈ្នះ​នាំ​មុខ តាំង​ពី​ជុំ​ទី​មួយ ដោយ​មាន​សំឡេង​គាំទ្រ​ដល់១៣៤សំឡេង (៦៧%) ទល់​ ៦៥ (៣៣%) ​សំឡេង​ចំពោះ​បេក្ខភាព​ម៉ារ៉ុក និង​មាន​តែ​សំឡេង​​អនុប្បវាទតែមួយ។

ថ្វីបើ​បេក្ខភាព​របស់​ម៉ារ៉ុក មា​ន​លក្ខណៈទាក់ទាញ​ខ្លាំង និង​មាន​ការ​គាំទ្រ​ពីប្រទេស​ធំៗ ជា​ច្រើន​ដូច​ជា​បារាំង ឬ​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក​ក្តី ក៏​ម៉ារ៉ុក​នៅ​តែ​គ្មាន​សំណាង អាច​ធ្វើ​ម្ចាស់​ផ្ទះរៀប​ចំ​បាល់ទាត់​ពិភពលោកបាន។ ជា​សរុប​ម៉ារ៉ុក​បាន​ដាក់​បេក្ខភាព​ចំនួន​៥​ដង (១៩៩៤-១៩៩៨-២០០៦-២០១០) និង បរាជ័យ​គ្រប់​លើក។ កាលពី​ឆ្នាំ​១៩៩៤ ម៉ារ៉ុកបាន​ចាញ់​​សហរដ្ឋ​អាមេរិក​ម្តង​ហើយ។

​ស្តាត​របស់​អាមេរិក ​កាណាដា និង​ម៉ិចស៊ិក មានចំនួន​២៣ Mondial 2026

បញ្ហា​បច្ចេកទេស ជា​ចំណុច​ខ្សោយខ្លាំង​​របស់​ម៉ារ៉ុកមាន​ជា​អាទិ៍​ ចំនួន​ស្តាត និងបញ្ហា​​សន្តិសុខ​។ ​ម៉ារ៉ុក​មានស្តាត​តែ​១៥ ចំណែក​អាមេរិក​ខាង​ជើង​មាន​ដល់​ទៅ ២៣រួចស្រេច​ទៅ​ហើយ។ ហើយ​ជា​ពិសេស​នៅ​ឆ្នាំ​២០២៦ ជា​លើក​ទី​មួយ ការ​ប្រកួត​បាល់ទាត់​នឹង​មាន​ការ​ចូល​រួម​ដល់ទៅ​៤៨​ក្រុម។ ជា​ព្រឹត្តការណ៍​ដែល​មាន​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន។ ដូច្នេះ​ហើយ​បាន​ជា​សមាជិក​សហព័ន្ធ​បាល់ទាត់​មិន​ហ៊ាន​ប្រថុយ​ប្រថាន​លើ​ម៉ារ៉ុក។​

ម៉ិចស៊ិកនិង​អាមេរិក​សុទ្ធ​តែ​ធ្លាប់​បាន​បង្ហាញ​សមត្ថភាព​ជា​អ្នក​រៀប​ចំ​​កម្មវិធីធំៗ ដោយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ពីរ​ដងសម្រាប់​ម៉ិចស៊ិក (១៩៧០និង១៩៨៦) អាមេរិក​ម្តង​នៅ​ឆ្នាំ ១៩៩៤។ ការ​បញ្ចូល​​​កាណាដា​មក​ជា​បេក្ខភាព​តែ​មួយ បាន​រិត​តែបាន​ជួយ​ពង្រឹង​​បេក្ខភាព​អាមេរិក​ខាងជើង កាន់​តែ​មាន​ទម្ងន់​ លើ​ផ្នែកហិរញ្ញវត្ថុ។

ក្រុម​អាមេរិក​ខាង​ជើង មាន​គ្រោង​​ប្រមូល​ចំណូលឱ្យ​​បាន​១៤​ពាន់​លាន​ដុល្លារ​។ ជា​ចំណូល​ថវិកា ដ៏​សម្បើម​មិន​ធ្លាប់​មាន​សម្រាប់​ប្រវត្តិ​នៃ​​ការ​ប្រកួត​បាល់ទាល់​ពិភពលោក។ ចំណែក​ខាង​ម៉ារ៉ុក​​អាច​ព្យាករ​ចំណូល​បាន​ត្រឹម​​៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ