« ខ្ញុំយល់ឃើញថា ជំនួបកំពូលរយៈពេល ២ថ្ងៃនេះបានធ្វើឲ្យអង្គការអូតង់កាន់តែខ្លាំងឡើង។ កាន់តែខ្លាំងព្រោះយើងបានអនុម័តលើសេចក្តីសម្រេចសំខាន់ៗជាច្រើន។ យើងបានបញ្ជាក់ជាថ្មីពីយុទ្ធសាស្រ្តថវិកាដែលអាចជឿទុកចិត្តបាន និងដែលបានឆ្លើយតបនឹងតម្រូវការរបស់យើង។ បន្ទាប់មក យើងក៏បានជជែកពិភាក្សាដោះដូរព័ត៌មានគ្នាទៅវិញ ទៅមកជុំវិញការគំរាមកំហែងថ្មីៗ។
សម្រាប់ខ្ញុំ នេះជាប្រធានរឿងសំខាន់ខ្លាំងណាស់ដែលយើងត្រូវគិតគូរស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មីៗទាំងនោះ។ តើអូតង់ត្រូវមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីប្រឆាំងនឹងភេរវនិយមឲ្យមានប្រសិទ្ធិភាព។ សព្វថ្ងៃនេះ រចនាសម្ព័ន្ធភេរវនិយមមានដំណើរការជាលក្ខណៈបណ្តាញ និងកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីទាន់សម័យ តែមិនមែនជាសត្រូវដែលមានអំណាចខ្លាំងនោះទេ។
បន្ទាប់មក តើត្រូវធ្វើដូចម្តេចដើម្បីឲ្យអូតង់ទទួលបានជោគជ័យនៅក្នុងបទអន្តរាគមន៍ប្រកបដោយជំនឿទុកចិត្តក្នុងផលប្រយោជន៍សន្តិសុខរួមនៅលើទីតាំងសន្តិសុខថ្មីៗទៀត។ យើងមានប្រធានរឿងជាក់ស្តែងដែលយើងត្រូវការជជែក និងធ្វើការរួមគ្នារវាងអឺរ៉ុប និងអូតង់ស្តីពីទីតាំងយោធាថ្មី។ សម្រាប់ខ្ញុំ ទាំងអស់នេះសុទ្ធសឹងជាប្រធានរឿងគន្លឹះដែលយើងបានលើកយកទៅជជែកគ្នា។
អ្វីដែលសំខាន់នោះគឺថា ជាជំនួបកំពូលមួយដែលបានធ្វើឲ្យយើងកាន់តែខ្លាំង ព្រោះលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ខ្លួនដែលចង់ឃើញអូតង់ខ្លាំង។ ខ្ញុំគិតថា នេះជារឿងល្អ »។