អានតួអត្ថបទ
ហ្វាំងឡង់-អាមេរិក-រុស្ស៊ី

អាមេរិក-រុស្ស៊ី៖លោក​ដូណាល់ ត្រាំ​អះអាង​ពី​កិច្ចសន្ទនា​ដោយ​ផ្ទាល់ ជា​ចំហ និង​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​លោកពូទីន

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​បាន​ជួប​សន្ទនា​ទល់​មុខ​គ្នា​ក្នុង​វិមាន​ប្រធានាធិបតី​នៃ​ប្រទេស​ហ្វាំងឡង់។ នៅ​ក្រោយ​ជំនួប​រយៈពេល​ជាង ១ម៉ោង លោក​ត្រាំ និង​លោក​ពូទីន​ក៏​បាន​ធ្វើ​សន្និសីទកាសែត​រួម​គ្នា។ នៅ​ក្នុង​សន្និសីទកាសែត លោក​ត្រាំ​បាន​បញ្ជាក់​ពី​កិច្ចសន្ទនា​ដោយ​ផ្ទាល់ ជា​ចំហ និង​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​លោក​ពូទីន។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​រក​ឃើញ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ល្អ​រវាង​អាមេរិក និង​រុស្ស៊ី។

Trump-Putin summit in Helsinki
Trump-Putin summit in Helsinki Reuters
ផ្សាយពាណិជ្ជកម្ម

« យើង​មាន​រឿង​ល្អៗ​ជា​ច្រើន​ដើម្បី​ជជែក​គ្នា។ ខ្ញុំ​គិត​ថា ឱកាស​ដ៏​ធំ​មួយ​បាន​ផ្តល់​ឲ្យ​យើង​ហើយ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​របស់​យើង​ទាំង​ពីរ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​រកាំរកូស និង​ចម្រូងចម្រាស​ជា​ច្រើន។ ខ្ញុំ​មិន​បាន​នៅ​ដូច​ពេល​នេះ​តាំង​ពី​យូរ​មក​ហើយ គឺ​មាន​រយៈពេល ២ឆ្នាំ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​អាច​មាន​ទំនាក់ទនង​ដ៏​អស្ចារ្យ​មួយ​រវាង​ប្រទេស​យើង​ទាំង​ពីរ។

ខ្ញុំ​តែង​រម្លឹក​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ហើយ​ជា​ពិសេស​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ថា មាន​ទំនាក់ទំនង​ល្អ និង​ការ​ចុះ​សម្រុង​ជាមួយ​រុស្ស៊ី​ជា​រឿង​ល្អ ពោល​មិនមែន​ជា​រឿង​អាក្រក់​ទេ។ ប្រទេស​យើង​ទាំង​ពីរ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា អាវុធនុយក្លេអ៊ែរ ៩០% កំពុង​ស្ថិត​ក្នុង​ដៃ​របស់​យើង ហើយ​រឿងនេះ​មិនមែន​ជា​រឿង​ល្អ​ទេ តែ​ជា​រឿង​អាក្រក់​ខ្លាំងណាស់។

ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​វា​មិនមែន​ជា​កម្លាំង​វិជ្ជមាន​ទេ តែ​ជា​កម្លាំង​អវិជ្ជមាន។ ដូច្នេះ យើង​នឹង​ជជែក​គ្នា​លើ​បញ្ហា​មួយ​នេះ​ជាមួយ​នឹង​បញ្ហា​ផ្សេងៗ​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ