អានតួអត្ថបទ
លីប៊ី-បារាំង​

ប្រមុខ​ការទូត​បារាំង​​​​​បំពេញ​​​​​ទស្សនកិច្​ច​​​​​នៅ​​​​​លីប៊ី​​​​​​​​​​ដើម្បី​​​គាំទ្រ​​​​​ដល់​​​​​ការ​​រៀបចំ​​​​​ការ​​បោះឆ្នោត​​​​​​​​លីប៊ី​​​​​​​​​​​​

ប្រមុខ​ការទូត​បារាំង លោក Jean-Yves Le Drian បាន​បំពេញទស្សនកិច្ច​នៅ​​ប្រទេស​លីប៊ី ​កាលពី​​ថ្ងៃ​ចន្ទ​​​ម្សិលមិញ ​ដើម្បី​ជម្រុញ ​​ដល់​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស​។កិច្ច​ព្រម​ព្រៀង​​​​​ដែល​​គ្រោង​​ទុក​​​នូវ​​ការ​រៀបចំ​បោះ​ឆ្នោត​​នានា​​នៅ​​ខែ​​ធ្នូ​​ខាង​​មុខ​នៅ​​លីប៊ីដែលជា ប្រទេស​​​មួយ​​​កំពុង​ជូប​នឹង​វិបត្តិ​នយោបាយ​ដ៏​​​​វឹកវរ។ 

រដ្ឋមន្ត្រី​ការបរទេស​បារាំង​ លោក Jean Yves Le Drian ​ថ្លែង​នៅ​ក្នុង​​សន្និសីទ​​សាព័ត៌មាន​​មួយ​​​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រីលីប៊ី​នៅ​​ Tripoli ប្រទេស​​លីប៊ី ថ្ងៃទី​២៣​កក្កដា​​២០១៨ ​
រដ្ឋមន្ត្រី​ការបរទេស​បារាំង​ លោក Jean Yves Le Drian ​ថ្លែង​នៅ​ក្នុង​​សន្និសីទ​​សាព័ត៌មាន​​មួយ​​​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រីលីប៊ី​នៅ​​ Tripoli ប្រទេស​​លីប៊ី ថ្ងៃទី​២៣​កក្កដា​​២០១៨ ​ REUTERS/Hani Amara
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ជួប​ប្រាស្រ័យ​មួយ​ជាមួយ​​លោក  Fayez al-Sarraj នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​លីបី​(GNA) ​នៅ​ទីក្រុង ​ទ្រីប៉ូលី​​​រួច​មក ​លោក​Jean-yves Le Drian ប្រមុខ​ការទូត​បារាំង​ បាន​ថ្លែងថា ​“នៅ​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៩​ឧសភា​មុន​ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​​លីប៊ី បានបេ្តជ្ញាចិត្ត​ថា​នឹង​រៀបចំ​ការ​​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​តំណាងរាស្រ្ត​លីប៊ី​​ស្របទៅតាម​កាលវិភាគ​ដ៏​ច្បាស់​លាស់​មួយ ​​​ចាប់ពីពេលនេះទៅ​រហូត​​ដល់​ដំណាច់​ឆ្នាំ។​

យោងតាម​ប្រមុខ​ការទូត​បារាំង​  ព្រឹត្តិការណ៍​ទាំង​អស់នោះ​​ហើយ​ដែល​ពលរដ្ឋ​លីប៊ីគ្រប់ៗ​គ្នា​​ នឹក​ប្រាថ្នា​ចង់​  ​ដោយ​យោង​ទៅ​លើ​ចំនួន​នៃអ្នក​ទៅ​​​​ចុះ​ឈ្មោះ​បោះឆ្នោត​​ដ៏​ច្រើន​​សន្ធឹក​សន្ធាប់​នៅ​ក្នុង​បញ្ជី​​បោះឆ្នោត។

“នោះហើយ​​គឺ​ជា​គន្លង​មាគ៌ា​មួយ​​ដែល​​លីបី​ ត្រូវ​​អនុវត្ត​តាម  ហើយ​វត្តមាន​របស់​លោក​នៅ​លីប៊ី​នេះ ក៏​​គឺ​​ដើម្បី​​រំលឹក​សារ​ជា​ថ្មី​ទៀត នូវ​​ការ​សន្យា​នានា​និង​​ប្រតិទិន​​នេះ ដល់​បណ្តា​អ្នក​ដឹកនាំ​លីប៊ី​ដែល​បានទៅ​​​ចូល​រួម​​ចំណែក​​នៅ​ក្នុង​ដំណើរ​ការងារ​នេះ ក៏ព្រម​ទាំង​ចែក​រំលែក​ផង​ដែរ​​ដល់​បណ្តា​អ្នក​ដែល​មិន​បាន​មក​ចូល​រួម​ប្រជុំ​​​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ទី​២៩​ឧសភា​កន្លង​ទៅ​នេះដែរ”-នេះ​ជាការគូសបញ្ជាក់បន្ថែមរបស់​លោក Jean-Yves Le Drian ។​

គួររំលឹកថា ៧​ឆ្នាំ​ក្រោយពី​ការ​ដួល​រលំ​នៃ​របប​លោក Mouammar Kadhafi ​នៅ​ ក្នុង​ឆ្នាំ ២០១១​មក ប្រទេស​លីប៊ី​នៅ​តែ ​បន្ត​ជួប ​វិបត្តិ​នយោបាយ​ ។ ដោយហេតុថា ​លីប៊ី មាន​អ្នក​ដឹកនាំ​នយោបាយ​ពីរ​រូប ​ដែល ​ជា ​​​គូបដិបក្ស​​នឹង​​គ្នា។ អ្នកដឹកនាំ​នយោបាយ​លីប៊ី ទី​មួយ​ គឺ​​ជា​​រដ្ឋាភិបាល​រួបរួម​ជាតិ​លីប៊ី​ (GNA)​​នៅ​​ទីក្រុង​​Tripoli ​ដែល​​គាំទ្រ​​ដោយ​​សហគមន៍​អន្តរជាតិ​​និង​​មូលដ្ឋាន​​មួយ​​កន្លែង​​ទៀត​​នៅ​​ក្នុង​​ភាគ​​ខាង​​កើត​​ប្រទេស​​​លីប៊ី​ដែល​​គាំទ្រ​​ដោយ​​​លោក​សេនា​ប្រមុខ​ Khalifa  Haftar (ខាលីហ្វា ហាហ្វតា )។​

រដ្ឋមន្ត្រី​ការបរទេស​បារាំង ក៏​​បាន​ជូន​ដំណឹង​ផង​ដែរ​ ​អំពី​​ការ​​ចូល​រួម​​វិភាគទាន​​របស់​​ប្រទេស​​បារាំង​​នូវ​​ទឹកប្រាក់​​ចំនួន​​១​​លាន​​ដុល្លារ​​អាមេរិក​​ឬ​​ស្មើ​នឹង​​៨៥​ម៉ឺន​អឺរ៉ូ​សម្រាប់​ជួយ​ដល់​លីប៊ី​នៅ​ក្នុង​​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​។ បន្ទាប់មក​ លោក Jean-Yves Le Drian ​ក៏​​បាន​​ជួប​ប្រាស្រ័យ​ផង​ដែរ​ជាមួយ​​ប្រធាន​ក្រុម​ប្រឹក្សារដ្ឋ​លីប៊ី លោក Khalef al-Mechri ដែល​​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​មិន​សូវ​តឹងរ៉ឹង។ រដ្ឋមន្ត្រី​ការបរទេស​បារាំង ​ក៏​ត្រូវ​ជួប​ប្រាស្រ័យ​ផង​ដែរ ជាមួយ​ប្រធាន​​នៃ​​រដ្ឋសភា​​លីប៊ី​លោក Aguila Saleh ដែល​មាន​ទីតាំង​​នៅ​Tobrouk ក្នុង​ភាគ​ខាង​កើត​ប្រទេស​លីបី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ