អានតួអត្ថបទ
រុស្ស៊ី អ.ស.ប. ស៊ីរី

រុស្ស៊ីថា អ.ស.ប.ហាម​ដោយ​ស្ងាត់ៗ​កុំ​ឲ្យ​ជួយ​ស្តារ​សេដ្ឋកិច្ច​ស៊ីរី​ឡើង​វិញ

ថ្ងៃចន្ទ ២០ សីហា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចោទ អសប ថា បង្កើតជាឧបសគ្គ ដល់ ការស្តារកសាងប្រទេសស៊ីរីឡើងវិញ ខណៈដែលរបបក្រុងដាម៉ាស់ ដោយមានការគាំទ្រពីមូស្គូ កំពុងខិតខំ អំពាវនាវ ពួកអ្នកភៀសខ្លួនស៊ីរី ឲ្យវិលត្រឡប់ចូលមាតុប្រទេសខ្លួនវិញ។ ​​

លោក​ Lavrov ប្រមុខ​ការទូត​រុស្ស៊ី (រូបស្តាំ) និង​សមភាគី​លីបង់ លោក Bassil ក្នុង​ទីក្រុង​មូស្គូ ថ្ងៃទី២០ សីហា ២០១៨
លោក​ Lavrov ប្រមុខ​ការទូត​រុស្ស៊ី (រូបស្តាំ) និង​សមភាគី​លីបង់ លោក Bassil ក្នុង​ទីក្រុង​មូស្គូ ថ្ងៃទី២០ សីហា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

“ដេប៉ារតឺម៉ង់នយោបាយ នៃ លេខាធិការដ្ឋាន អសប បានចេញ ហើយ បានផ្សព្វផ្សាយ តាមរយៈ ប្រព័ន្ធ អសប បទណែនាំសម្ងាត់ ដែលហាមអង្គការទាំងឡាយនៃប្រព័ន្ធនេះ កុំឲ្យចូលរួម ក្នុងគម្រោងណា ក៏ដោយ ដែលឆ្ពោះទៅស្តារសេដ្ឋកិច្ចស៊ីរីឡើងវិញ” សេចក្តីបរិហារនេះ ត្រូវបានថ្លែង ដោយលោកប្រមុខ ការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ក្នុងសន្និសីទសារព័ត៌មាននៅក្រុងមូស្គូ រួមជាមួយសមភាគីលីបង់ លោក Gebran Basil។ លោក ឡាវ៉្រូវ បន្ថែមថា បណ្តាអង្គការនៃប្រព័ន្ធ អសប ជាប់ដៃរវល់ “ តែ “ ជំនួយមនុស្សធម៌ ប៉ុណ្ណោះ។

លោកប្រមុខការទូតរុស្ស៊ី បានសាកសួរ លោកអគ្គលេខាធិការអសប Antonio Guterres “ ហេតុដូចម្តេច បានជា ក្រុមប្រឹក្សាសន្តិសុខ អសប ដែលគ្រប់គ្រងត្រង់ផ្ទាល់លើ សេចក្តីសម្រេច ស្តីអំពីជម្លោះនៅស៊ីរី មិនបានដឹងរឿងនេះ ហើយ ហេតុដូចម្តេច បានជាការសម្រេចប្រភេទនេះ ស្រាប់តែត្រូវបានអនុម័ត ដោយ គ្មានការវិភាគ ដែលមានតម្លាភាព ដែលត្រឹមត្រូវ អំពីស្ថានការណ៍នៅនឹងកន្លែងផ្ទាល់។

“ខ្ញុំសង្ឃឹមថា លោក អគ្គលេខាធិការអសប មុខជាវែកញែកបញ្ហានេះ ឲ្យបានច្បាស់លាស់ពុំខាន “ លោក ឡាវ៉្រូវ បន្លឺសំដីគាត់ ទាំងក្តួលក្តៅ។ ក្រោយពីអន្តរាគមន៍យោធា នៅស៊ីរិ ខែកញ្ញាឆ្នាំ២០១៥ រុស្ស៊ី បានផ្តល់ជំហររឹងមាំដល់របបក្រុងដាម៉ាស់ លុះ ទាល់តែ តាំងការត្រួតត្រាបានសឹង ២ភាគ៣ នៃដែនដីប្រទេសស៊ីរី។ មូស្គូ ឥឡូវ ប្រាថ្នា ពន្លឿនការវិល ត្រឡប់វិញ នៃ ជនភៀសខ្លួនស៊ីរី ៥លាន៦សែន នាក់ ដែលត្រូវបាន ភ្លើងសង្គ្រាម បណ្តេញគេចេញពី ប្រទេស គិតតាំង ពី ឆ្នាំ ២០១១ មក។

“ គ្រាន់តែក្នុង ១ ខែចុងក្រោយ មានជនភៀសខ្លួនប្រមាណ ៧.០០០ នាក់ បានចាកចេញ ពី លីបង់ ត្រឡប់ ទៅស៊ីរីវិញ ។ យើងបន្តការខំប្រឹងប្រែងរបស់យើង តាមទិសដៅនេះ” លោក ឡាវ៉្រូវ បានប្រកាស ទាំងបន្ថែម ថា សម្រាប់គោលដៅនេះ មានបង្កើតបានទៅហើយជា លក្ខខណ្ឌ ដែលចេះតែវិវឌ្ឍបាន​ប្រសើរឡើង ខ្ញុំ និយាយនេះ គឺអំពី សេចក្តីសម្រេចនានា អនុម័ត ដោយ សមាជនៃកិច្ចសន្ទនាជាតិស៊ីរី ដែលបានប្រព្រឹត្ត ទៅ នៅក្រុងរុស្ស៊ី Sotchi កាលពីខែមករា តាមគំនិតផ្តួចផ្តើមរបស់មូស្គូ។

ប្រមុខការទូតលីបង់ លោក Gebran Basil ដែលបំពេញទស្សនកិច្ចនៅមូស្គូ បានថ្លែងអំពី” ភាពត្រៀមខ្លួន សហការជាមួយរដ្ឋអំណាចរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃ គំនិតផ្តួចផ្តើមជាច្រើន បំផុសមកដោយរុស្ស៊ី។ តាមសំដី គាត់ ស្ថានការណ៍នៅស៊ីរី បានផ្លាស់ប្តូរទៅហើយ មានកាន់តែច្រើនឡើងៗ តំបន់ ជាទីដែល ស្ថិរភាព និង សន្តិសុខ ស្តារបានឡើងវិញ” ដើម្បី អនុញ្ញាត ឲ្យជនភៀសខ្លួនស៊ីរី អាចវិលត្រឡប់ចូលស្រុកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ