ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អឺរ៉ុប

ក្រុម​​​ប្រឹក្សា​​​សន្តិសុខ​​​​របស់​​​​អង្គការ​​​​សហ​ប្រជាជាតិ​​​​​​​​​​ដាក់​​​​ទណ្ឌកម្ម​​​​ម៉ាលី​​ថែម​​​​ ១​​​​ឆ្នាំ​​​​ទៀត​​

media  
អង្គការសហប្រជាជាតិ​នៅញូយក​សហរដ្ឋអាមេរិក​ REUTERS/Andrew Kelly

នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិលមិញ ក្រុម​ប្រឹក្សាន្តិសុខ របស់​អសប បាន​អនុម័ត​ជា​ឯកច្ឆ័ន​លើ​សេចក្តី​សម្រេចចិត្ត​មួយ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​មាលី​១ ឆ្នាំ​បន្ថែម​ទៀត។ ទណ្ឌកម្ម​ថ្មី​នេះ ​​អាច​​នឹង​​​ឈាន​​ទៅ​ដល់​​ការ​ដាក់​ទណ្ឌកម្ម​​លើ​បុគ្គល​ ប្រឆាំង​នឹង​អ្នក​ទទួល​ខុសត្រូវ​នៃ​ក្រុមប្រដាប់​អាវុធ​​ដែល​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​បទ​ល្មើស​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នា​ឆ្នាំ​២០១៥។

 

 

ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ម៉ាលី ថែម​១​ឆ្នាំ​ទៀត​នោះ ទើប​ត្រូវ​បាន​សមាជិក​ទាំង​១៥​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាតិ បោះឆ្នោត​ជា​ឯកច្ឆ័ន​នៅ​ថ្ងៃ​ព្រហ្បតិ៍​ម្សិលមិញ។ គី​ជា​រឿង​មួយ​ដែល​ពុំ​បាន​ធ្វើ​អោយ​គេ​អ្វី​ភ្ញាក់​ផ្អើល​អ្វី​ប៉ុន្មាន​ទេ បន្ទាប់ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​មួយ​របស់​ក្រុម​អ្នកជំនាញ ​ដែលលើក​បញ្ជាក់​អំពី​ការ​ចូល​រួមពាក់ព័ន្ធ​របស់​​ក្រុម​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ឆ្នាំ ២០១៥ នៅ​ក្នុង​សកម្មភាព​ភេរវនិយម​ឬ​ក៏​ការ​រត់ពន្ធ​ជន​អន្តោប្រវេស្តន៍​និង​គ្រឿងញាន​នោះ។

គួរបញ្ជាក់ថា ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក ​ចាប់តាំង​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ម៉ាលី​មក នៅ​ពុំទាន់​មាន​នរណា​មួយ ត្រូវ​ទទួល​រង​នូវ​ការ​ក្រេវក្រោធ​ខ្លាំង​ពី​សំណាក់ អសប​នៅ​ឡើយ​ទេ។​

 

ប៉ុន្តែ របាយការណ៍​មួយ​របស់​ក្រុម​អ្នកជំនាញ​ចេញ​ផ្សាយ​កាលពី​​ម្សិលមិញ​នេះ​ លើក​ចង្អុល​ត្រង់​ៗ​ពី​សកម្មភាព​របស់​ក្រុម​មន្ត្រី​ម៉ាលី​​ដែល​ធ្វើការ​សម្រប​សម្រួល​រវាង​រដ្ឋាភិបាល​និង​ក្រុម​ប្រដាប់​អាវុធ ក្នុង​ការ​​បង្ក​សកម្មភាព​ភេរវនិយម​ឬ​ក៏​ឧក្រឹដ្ឋកម្ម​។

សកម្មភាព​ទាំង​នោះ បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ ២០១៥ នេះបើយោងតាមរបាយការណ៍ខាងលើនេះ។​

“ប្រទេស​បារាំង​និង​ចាត់​វិធានការណ៍ ដាក់​ទណ្ឌកម្ម​លើ​ពួក​អ្នក​ទាំង​នោះ​ ដោយ​ពុំ​មាន​បង្អែរ​បង្អង់​ឡើយ-នេះ​ជាការ​បញ្ជាក់​​របស់​លោកស្រី Anne Gueguen ​អនុ​ប្រធាន​ទូត​បារាំង​ប្រចាំ​អ.ស.ប.។

 

លោកស្រី Anne Gueguen ​បាន​គំរាម​យ៉ាង​ច្បាស់ៗ​​ទៀត​ ថា​អ.ស.ប​នឹង​ដាក់​ទណ្ឌកម្ម​ជា​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​ម៉ាលី ប្រសិន​បើម៉ាលី នៅតែ​ពុំ​​គោរព​អនុវត្ត​លើ​កិច្ចសន្យា​ផែនការ​សន្តិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នោះ​ទេ។ មិនតែប៉ុណ្ណោះ​លោកស្រី Anne Gueguen  បាន​ព្រមាន​ប្រាប់​ជាមុន​ដល់​ប្រទេស​ម៉ាលី​ទៀត​ថា” ប្រសិនបើ​​គ្រប់​ភាគី​ម៉ាលី​ នៅតែ​ពុំ​ព្រម​​​គោរព​កិច្ចព្រមព្រៀង​សន្តិភាពឆ្នាំ២០១៥​នោះ​ទេ នោះអសប​នឹង​មាន​វិធានការ​ដាក់ទណ្ឌកម្ម​លើប្រទេសម៉ាលីថែមទៀត។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ ២០១៥​ ដែល​ត្រូវ​បាន​អនុម័ទ​ឡើង​ដោយ​ភាគីនានា​នៅ​ក្នុង​ប្រទេស​ម៉ាលី​នោះ គ្រោងទុក​ការ​អនុវត្តន៍​លើ​ការបេ្តជ្ញាចិត្ត​នានា​យ៉ាង​យូរ​បំផុត​ត្រឹម​នៅ​​ដើម​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ