ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អឺរ៉ុប

នៅ​​​បារាំង​​​​​​មនុស្ស​​​​​​​ចំនួន​​​​​​​៧​​​​​​នាក់​​​​​​​ត្រូវ​​​​​រង​​រ​បួស​​​​​​​​ក្នុង​​​​​នោះ​ ​​​​​​៤​​​​នាក់​​​​​រង​​​របួស​​​ធ្ងន់​​​​​​ដោយ​​​ការ​​​​​​ចាក់​​​​​​​កាំបិត​​​នៅ​​ប៉ារីស​​ទី​​​១៩​​​​​​​​​

media  
នគរបាល​បារាំង​ការពារ​សន្តិសុខ​នៅ​តំបន់​កើតហេតុណ៍​ក្នុង​ប៉ារីស​ ទី​១៩ ​បន្ទាប់​ពី​ជន​ចំនួន​៧នាក់​ត្រូវ​រងរបួស​ដោយសារ​ការ​ចាក់កាំបិត​ពីសំណាក់​ជន​ឈ្លានពាន​ម្នាក់​នៅប៉ារីស​ទី ​១៩ ​ថ្ងៃ​ទី​៩​កញ្ញា​២០១៨​ REUTERS/Gonzalo Fuentes

នៅ​​​ប្រទេស​​​បារាំង​​ មនុស្ស​​​ ៧​​​នាក់ ​​បាន​​​​​រង​​​របួស​​​ដោយ​​ការ​​ចាក់​​កាំបិត​​ ពី​​សំណាក់​​ជន​​ឈ្លានពាន​​ម្នាក់​​​នៅ​​​ក្នុង​​ទីក្រុង​​ប៉ារីស ​​សង្កាត់​​ទី​​១៩​​កាលពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ម្សិលមិញ ។​​ នៅ​ក្នុង​​ចំណោម​អ្នក​​រង​​​របួស ​​​៤​​នាក់​​ត្រូវ​​​​​​រង​របួស​​ធ្ងន់​​​​ក្នុង​​ចំណោម​​​​​នោះ ​​ក៏​មាន​​អ្នក​ទេសចរ​ជាតិ​អង់គ្លេស​ពីរ​រូប​​។​​ ​ជន​ឈ្លានពាន​ដែល​​មាន​​សញ្ជាតិ​​អាហ្វហ្កានីស្ថាន​​​ នៅ​​ទីបំផុត​​​ត្រូវ​​បាន​​ប៉ូលីស​​បារាំង​​​​ព័ទ្ធចាប់​​ខ្លួន​​បាន។​

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​មុន​ពេល​បន្តិច​នា​វេលា​ម៉ោង ២៣​យប់​ក្នុង​ទីក្រុង​ប៉ារីស​ទី ១៩​​ខាង​ជើង​ទីក្រុង​ប៉ារីស​នៅ​​តាម​បណ្តោយ​ព្រែក​ជីក  Ourcq។

ជនជាតិ​អាហ្វហ្កានីស្ថាន​មួយ​រូប​ដែល​ប្រដាប់​ដោយ​កាំបិត​និង​ដំបង​ដែក បាន​វាយប្រហារ​​ទៅ​លើ​បណ្តាជន​ដែល​កំពុង​​ដើរ​កំសាន្ត​លេង​នៅ​លើ​ផ្លូវ​ តាម​បណ្តោយ​ព្រែក​ជីក Ourcq ​​ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​អ្នក​រង​របូស​ ៧​នាក់​​ក្នុង​នោះ ៤​នាក់​ត្រូវ​រង​របួស​ធ្ងន់​។ ​យោងតាម​ប៉ូលីស​បារាំង ​ក្នុង​ចំណោម​អ្នក​រង​របួស​ធ្ងន់​ទាំង​៤​នាក់​នោះ ​២ នាក់​ជា​អ្នកទេសចរ​ជនជាតិ​អង់គ្លេស។​

សាក្ស៊ី​មួយ​រូប​ដែល​ដើរ​កំសាន្ត​នៅ​តាម​បណ្តោយ​ព្រែក​ជីក​Ourcq  នោះ ក្បែរ​ទីកន្លែង​លេង​បោះ​ប៊ូល​ ​បាន​រៀបរាប់​ថា ខ្លួន​បាន​ឃើញ​បុរស​ម្នាក់ កំពុង​រត់​ដោយ​​កាន់​កាំបិត​ប្រវែង​ពី​២៥​ទៅ​៣០​cm នៅ​ក្នុង​ដៃ។ ហើយ​ឃើញ​ជន​ប្រមាណ​​ជាង ​២០​នាក់​ផ្សេង​ទៀត​ បាន​នាំ​គ្នា​រត់​ដេញ​តាមចាប់​បុរសនោះ​ ​ដោយ​គប់​ប៊ូល​​ចោល​​ទៅ​លើ​ក្បាល​ជន​ឈ្លានពាន។ ​យ៉ាង​ហោច ​ប៊ូល​ចំនួន​​៤​ឬ​​ក៏​៥ ដែរ បាន​គប់​ត្រូវ​ចំ​ក្បាល​របស់​ជន​ឈ្លានពាន តែ​ពួក​គេ​នៅ​តែ​តាម​ចាប់​ជន​ឈ្លានពាន​ពុំ​បាន។

យោង​តាម​សាក្សី​ដដែល ជន​ឈ្លានពាន​ បាន​រត់​គេច​ខ្លួន​តាម​​ច្រក​ផ្លូវ​តូច​មួយ និង​​លាក់​ខ្លួន​នៅ​ពី​ខាង​ក្រោយ​ខ្នង​អ្នក​ទេសចរ​អង់គ្លេស​ពីរ​រូប។ បន្ទាប់មក​ដោយ​គ្មាន​អ្នកណា​កម្រើក ជន​ឈ្លានពាន បាន​ដៃ​និង​វាយប្រហារ​ភ្លាម​ទៅ​លើ​​អ្នក​ទេសចរ​អង់គ្លេស​ទាំង​ពីរ​រូប​នោះ។​

តែនៅទីបំផុត ជនឈ្លានពាន​អាហ្វហ្កានីស្ថាន​ ត្រូវ​បាន​ក្រុម​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឧក្រឹដ្ឋកម្ម​របស់​បារាំង​ ​ព័ទ្ធ​ចាប់​ខ្លួន​បាន​-នេះ​បើ​យោង​តាម​ការគូស​បញ្ជាក់​របស់​ប្រភព​នគរបាល​បារាំង​។ ទន្ទឹមនេះ “ការ​បើក​អង្កេត​មួយ​ស្តី​ពី​”បទ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ដោយ​ចេតនា” ក៏​ត្រូវ​បាន​ប្រគល់​អោយ​ដល់​នគបាល​យុត្តិធម៌​បារាំង​រួច​ហើយ​ដែរ-នេះ​បើយោងតាម​ប្រភព​ក្រសួង​យុត្តិធម៌​បារាំង៕​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ