អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

MH-17៖​កងទ័ព​រុស្ស៊ី​ចោទ​ក្រុង​គៀវ​ជា​ថ្មី និង​បរិហារ​រូបភាព​វីដេអូ​ថា ក្លែងបន្លំ

ថ្ងៃចន្ទ ១៧ កញ្ញា រុស្ស៊ី បានបង្ហាញ​ភស្តុតាង​ដែលអនុញ្ញាតឲ្យខ្លួន ចោទកងទ័ពអ៊ុយក្រែន ថា ក្នុងឆ្នាំ ២០១៤ បានបាញ់មីស៊ីលកំទេច ជើងយន្ដហោះ MH-17 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ធ្លាក់ នៅតំបន់ខាងកើតអ៊ុយក្រែន ហើយចាត់ទុកថា”ក្លែងបន្លំ"ទេតើ រូបភាពវីដេអូ ដែលចង្អុល មកលើ រុស្ស៊ីទៅវិញ ក្នុងគ្រោះថ្នាក់យន្តហោះនេះ។

MH-17៖​កងទ័ព​រុស្ស៊ី​ចោទ​ក្រុង​គៀវ​ជា​ថ្មី និង​បរិហារ​រូបភាព​វីដេអូ​ថា ក្លែងបន្លំ
MH-17៖​កងទ័ព​រុស្ស៊ី​ចោទ​ក្រុង​គៀវ​ជា​ថ្មី និង​បរិហារ​រូបភាព​វីដេអូ​ថា ក្លែងបន្លំ Mikhail Metzel/TASS/Host Photo Agency/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ផ្អែក​លើឯកសារក្រសួងការពារជាតិដែលរហូតមកទល់ឥឡូវមានលក្ខណៈ”សម្ងាត់” កងទ័ពរុស្ស៊ី បានអះអាង ក្នុងសន្និសីទកាសែតថា មីស៊ីលនោះឯង “ត្រូវបានផលិត ថ្ងៃ ២៤ធ្នូ ឆ្នាំ១៩៨៦ ហើយ ដឹក តាមរថភ្លើង ទៅកាន់ បន្ទាយអង្គភាពទ័ពសូវៀត នៅឯប៉ែកខាងលិចអ៊ុយក្រែន។ “ក្រោយពីសហភាពសូវៀតរលំរលាយទៅ មីស៊ីលនេះ ឥតបានដឹកត្រឡប់មករុស្ស៊ីវិញឡើយ ហើយវាបាន ចូលខ្លួនប្រចាំការក្នុងកងទ័ពអ៊ុយក្រែន តែម្តង ” -សេចក្តីនេះ ថ្លែងនៅពីមុខពួកអ្នកកាសែត ដោយ លោក ឧត្តមសេនីយ Nicolai Parchine ដែលគ្រប់គ្រងលើប្រព័ន្ធមីស៊ីល ក្នុងកងទ័ពរុស្ស៊ី។ គាត់បន្ថែមថា គឺ សារៈសំខាន់នៃការរកឃើញថ្មីនេះ ដែលដាស់តឿនយើង ឲ្យអនុម័តសេចក្តីសម្រេចមិនធ្លាប់មានពីមុនៗ គឺ ដកចេញលក្ខណៈ”សម្ងាត់”នៃឯកសារយោធានោះ។

គាត់ចង្អុលឲ្យឃើញតមកទៀតថា ព័ត៌មានទាំងនេះ ត្រូវ បានបញ្ជូនទៅហើយ ទៅឲ្យ ក្រុមអង្កេតអន្តរជាតិ ដើម្បីរំលេចការពិត ទាក់ទងនឹងសោកនាដកម្ម។ យន្ដហោះ Boeing 777 ហោះតាមជើងយន្ដហោះ MH-17 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ភ្ជាប់ក្រុង Amsterdam ទៅនឹងក្រុង Kuala Lumpur ត្រូវបានបាញ់ធ្លាក់ នៅតំបន់បះបោររុស្ស៊ីនិយម ខាង កើតអ៊ុយក្រែន កាលពីថ្ងៃ ១៧ កក្កដា ឆ្នាំ ២០១៤ បណ្តាលឲ្យស្លាប់អស់មនុស្សទាំង ២៩៨ នាក់ដែលស្ថិត ក្នុងយន្ដហោះនោះ ដោយភាគច្រើនជា ពលរដ្ឋហូឡង់។ កងទ័ពរុស្ស៊ី ធ្លាប់បានច្រានចោលជាច្រើនលើកទៅហើយ សេចក្តីសន្និដ្ឋានរបស់ក្រុមអង្កេតអន្តរជាតិ ដែល ថាមីស៊ីលបាញ់នោះ មានប្រភពទៅពីបន្ទាយទាហានក្រុង Koursk ប៉ែកខាងលិចប្រទេសរុស្ស៊ី ហើយវាបាញ់ ទៅលើយន្ដហោះម៉ាឡេស៊ី គឺចេញពីដែនដីក្រោមការត្រួតត្រាពួកបះបោរនៅប៉ែកខាងកើតអ៊ុយក្រែន។

ថ្លែងក្នុងសន្និសីទកាសែតនោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាន បរិហារថាជា”ក្លែងបន្លំ” រូបភាពវីដេអូ ផ្សព្វផ្សាយតាមបណ្តាញអ៊ីនធ័រនែត ស្តីអំពី ចលនាយាត្រាលើផ្លូវថ្នល់ នៃមីស៊ីលនោះឯងធុន Bouk ពេលដឹកវាចេញពីរុស្ស៊ី ចូលក្នុងតំបន់ខាងកើតអ៊ុយក្រែន។ តាមសំដីគាត់ ពួកអ្នកជំនាញកម្រិតខ្ពស់ បានវិភាគរូបភាពវីដេអូទាំងនោះហើយចង្អុលឲ្យឃើញថា វា”ក្លែងបន្លំសោះ”។ តាំងពីមានសោកនាដកម្មនោះកើតឡើង អាជ្ញាធររុស្ស៊ី បានបំផុសមក ទ្រឹស្តីជាច្រើន ដើម្បីពន្យល់បំភ្លឺ អំពី មូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះម៉ាឡេស៊ី ក្នុងនោះ មានទាំងការបាញ់កំទេចវា ដោយយន្ដហោះ ប្រដេញ របស់អ៊ុយក្រែនទៅផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ