« មានលេចឮព័ត៌មានចចាមអារ៉ាមជាច្រើនស្តីពីការស្លាប់អ្នកកាសែតហ្សាម៉ាល់ ខាស្ហូហ្ស៊ី។ យើងកំពុងរង់ចាំជានិច្ចពីការបញ្ជាក់ ឬមិនបញ្ជាក់ពីរដ្ឋាភិបាលរបស់ប្រទេសតួកគី។ តែខ្ញុំចង់រម្លឹកថា រដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ូលមានកាតព្វកិច្ចជាអ្នកធានាសុវត្ថិភាព និងសន្តិសុខអ្នកកាសែតហ្សាម៉ាល់ ខាស្ហូហ្ស៊ីដែលជាជនជាតិអារ៉ាប៊ីសាអូឌីត។
ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតម៉ូហាម៉េត បេនសាលម៉ានបានបញ្ជាក់យ៉ាងច្បាស់រួចហើយចំពោះរឿងរ៉ាវមួយនេះ។ ព្រះអង្គបានបញ្ចេញប្រតិកម្មក្នុងពេលផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍អាមេរិកាំង។ ព្រះអង្គបានបញ្ជាក់ថា ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគីបានបើកទ្វារដើម្បីអនុញ្ញាតឲ្យមានការចូលពិនិត្យដើម្បីចង់ដឹងថា តើមានវត្តមានរូបអ្នកកាសែតម៉ាល់ ខាស្ហូហ្ស៊ីឬអត់។
មានអ្នកកាសែតជាច្រើន ក្នុងនោះក៏មានអ្នកកាសែតរបស់ Reuters ដែរបានចូលទៅពិនិត្យក្នុងស្ថានកុងស៊ុល តែពួកគេមិនបានរកឃើញអ្វីទាំងអស់។ ខ្ញុំគិតថា រឿងរ៉ាវមួយនេះមានគោលដៅប្រឆាំងនឹងរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ប្រទេសរបស់យើងមានទម្លាប់ទទួលរងបែបនេះ តែយើងនៅតែរឹងមាំ និងយើងនឹងបន្តប្រឆាំងជានិច្ច »៕