ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT
អឺរ៉ុប

ពិព័រណ៍​ចំណី​អាហារ​អន្តរជាតិ​ឆ្នាំ​២០១៨​ គិត​គូរ​ខ្លាំង​ដល់​​បរិស្ថាន

media  
Banniere Salon international de l'alimentation Sial

តើចំណីអាហារ​នាពេល​អនាគត​មាន​លក្ខណៈ​យ៉ាង​ណា ? នេះ​ជា​សំណួរ​ដ៏​សំខាន់​ដែល​ពិព័រណ៍​ចំណីអាហារ​អន្តរជាតិ​ក្រុង​ប៉ារីស កំពុង​សាក​ល្បង​ផ្តល់​ចម្លើយ។ ពិព័រណ៍​ចំណី​អាហារ​អន្តរជាតិ​ហៅ​កាត់​ថា Sial ចាប់បើក​ពីថ្ងៃទី ២១ ដល់​ថ្ងៃទី ២៥ តុលា ក្នុង​បរិបទដែល​ពិភពលោក​កំពុង​ព្រួយ​បារម្ភ​អំពី​ បរិស្ថាន​ គុណភាព និង​សុខមាលភាព​សត្វ។ ពិព័រណ៍​អន្តរជាតិ​សង្ឃឹម​ថា​នឹង​ផ្តល់​គំនិត​ថ្មី​និងអាច​​លើក​ស្ទួយ​ផលិតផល​អាហារ​ប្រកប​ដោយ​រសជាតិផង និង​គោរព​​ធម្មជាតិផង។

ពិព័រណ៍​ចំណី​អាហារ​អន្តរជាតិ ត្រូវ​បានបើក​សម្ពោធ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បារាំង​។ ជាពិព័រណ៍​ដែល​មាន​តាំង​ចម្រុះ​នូវ​ផលិត​ផល​ចំណី​អាហារ​ដ៏​ធំ ចំនួន​៧២០០​ ស្តង់​មក​ពី​១១៩​ប្រទេស។

លេច​មុខ​ខ្លាំង​ជាងគេបន្ទាប់​ពី​បារាំង​គឺ​ប្រទេស​ អ៊ីតាលី អេស្ប៉ាញ និង​តួកគី ។ ឥណ្ឌា​​បារ៉ែន អ៊ូសបេគីស្ថាន​ តាហ្ស៊ីគីស្ថាន សុទ្ធ​តែ​ជា​ប្រទេសដែល​មក​ចូល​រួម​ជា​លើក​ទី​មួយ​។ កម្ពុជា​ ក៏​បាន​ចូល​រួម​ដែរ នៅ​ឆ្នាំ​នេះ​និងជា​លើក​ទីពីរ ដោយ​មាន​​ស្តង់​ផលិតផល​​ចំនួន​ពីរ ដើម្បី​បង្ហាញ​ផលិត​ផល​សរីរាង្គ ដូច​ជា ម្រេច ស្ករ​ត្នោត​កំពង់ស្ពឺ និង​អង្ករ។

ពិព័រណ៍​ចំណីអាហារ​អន្តរជាតិ​នេះ ក៏​នឹង​មាន​ផ្តល់​ពាន​រង្វាន់​​ដល់​ផលិត​ដែល​ល្អ​ថ្មី​និង​មាន​រសជាតិ​ជាងគេដែរ។ ​នៅ​ក្នុង​ចំណោម​ផលិតផល​ចំណី​អាហារ​ជាង​បួន​សែន​មុខ​ យ៉ាង​២៥០០​ ជា​ផលិតផល​អាហារ​ថ្មី​។ ផលិតផល​អាហារ​​ដែល​លេច​ធ្លោ​ខ្លាំង​ជាងគេ​នៅ​ក្នុង​ពិព័រណ៍​ចំណី​អាហារ​​អន្តរជាតិ​ក្រុង​ប៉ារីស​ឆ្នាំ​នេះ គឺ​បន្លែ​ផ្លែឈើ ! គ្រាប់​ធញ្ញជាតិ​ សារាយ​ ពោល​គឺ​មិន​មែន​ជា​ផលិតផល​សាច់។ កម្មវត្ថុ​នៃ​ពិព័រណ៍​គឺ​ចង់​បង្ហាញថា​គេអាច​ទទួល​ទាន​អាហារ​សម្បូរ​សារធាតុ​ប្រូតេអ៊ីន​ (បាន​មក​ពី​បន្លែ)ដ៏​ចាំ​បាច់​សម្រាប់​ជីវិត​មនុស្ស​ ដោយ​មិន​រំពឹង​តែ​លើ​សាច់​សត្វ​។ បើ​តាម​ការ​សិក្សា​ចុងក្រោយ​បាន​បង្ហាញ​ដើម្បី​ការពារ​បរិស្ថាន កំរិត​ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​មនុស្ស​លោក​គួរ​តែ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ចំនួន​៩០%៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ