អានតួអត្ថបទ
រុស្សី-អាមេរិក​

ទស្សនកិច្ច​​ទីប្រឹក្សា​​សន្តិសុខជាតិ​​សរអា​​នៅ​​ម៉ូស្គូ​​ ក្រោយ​​លោក​ត្រាំ​​ប្រកាស​ដក​ខ្លួន​ចេញ​​ពី​​សន្ធិសញ្ញា​​នុយក្លេអ៊ែរ ​​

ថ្ងៃអង្គារ ​២៣ តុលា ទីប្រឹក្សា​សេតវិមាន​ខាងសន្តិសុខជាតិ​អាមេរិក​ លោក John Bolton​ បាន​ជួប​ លោក​រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី​ Serguei Shoigou ​និង ​បាន​​ត្រូវ​​ទទួល​​ជួប​​ដោយ​​លោក​​ប្រធានាធិបតី​​ វ៉្លាឌីមៀរ ពូទីន​ គឺ​ ក្រោយពី​គាត់ ​បានជួបពិភាក្សា​មួយ​ថ្ងៃ​មុន​ ទាំង​ជាមួយ ​លេខា​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​រុស្ស៊ី​ ទាំង ​ជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ ដោយ​ផ្តោត​លើ ​ចេតនា​អាមេរិកាំង​ ដកខ្លួន​ចេញពី សន្ធិសញ្ញាមីស៊ីល នុយក្លេអ៊ែរ  ចុះ ៣១ ឆ្នាំមុន ជាមួយម៉ូស្គូ។ ក្នុង​សន្និសីទ​កាសែតយប់មិញ​ លោក Bolton ​បាន​បង្ហើប​ឲ្យ​ដឹង ខ្លះៗ​ អំពី​ តុល្យាការ​​នៃ​​ទស្សនកិច្​ច​គាត់​​នៅ​ រដ្ឋធានី​រុស្ស៊ី។​​

លោក​​ ​Poutine ទទួល​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​​ John Bolton (ស្តាំ​) ថ្ងៃទី​២៧​មិថុនា​២០១៨​​​នៅ​វិមាន​ក្រឹមឡាំង​
លោក​​ ​Poutine ទទួល​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​​ John Bolton (ស្តាំ​) ថ្ងៃទី​២៧​មិថុនា​២០១៨​​​នៅ​វិមាន​ក្រឹមឡាំង​ Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួបម្សិលមិញ ដែលរូបភាពប៉ុន្មានដំបូង បញ្ចាំងតាមទូរទស្សន៍ លោក រដ្ឋមន្ក្រីយោធារុស្ស៊ី Shoigouបានលើកឡើងអំពីការសន្ទនាកាន់តែសកម្មជាមួយ សរអា។ តាមសំដីគាត់ ៖ បច្ចុប្បន្ន មាន បញ្ហាមួយចំនួនធំ នៅក្នុងលោក ដែលយើងអាចនឹងដោះស្រាយដោយសារ ការខំប្រឹងប្រែងរួមគ្នាដូចជា បញ្ហាយុទ្ធសាស្ត្រពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ពាក់ព័ន្ធនឹង​ដំណោះស្រាយ​ជម្លោះធំៗ ដែលពន្យារ ទៅ យូរមកហើយ។

ក្រោយពីជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង សមភាគីអាមេរិកាំង លោក ដូណាល់ ត្រាំ នៅក្រុង Helsinki ថ្ងៃ ១៦ កក្កដាមក គេអាចសង្កេតឃើញថា កិច្ចសន្ទនា​ទ្វេភាគី​ កំពុងតែ ស្តារឡើងវិញដោយកើនឡើងជាលំដាប់

ខណៈដែលទំនាក់ទំនងរវាងម៉ូស្គូនិងក្រុងវ៉ាស៊ីនតោន ស្ថិតនៅកម្រិតទាបបំផុត លោក Shoigouបាន អះអាងជាអាទ៏ ៖ ៖ ខ្ញុំជឿជាក់ថា សូម្បី ជំហានខ្លីៗ ក៏អាចនាំផលល្អដល់ទំនាក់ទំនងយើង និង ដល់ការ ស្តារឡើងវិញ ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

 យប់មិញ ដោយបូកសរុបលទ្ធផលនៃកិច្ចចរចាអស់ពីរថ្ងៃជាប់នៅម៉ូស្គូ ទីប្រឹក្សាប្រធានាធិបតី​អាមេរិកាំង​ខាង សន្តិសុខជាតិ លោក John Boltonបានថ្លែងថា សរអា នៅមិនទាន់​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជាផ្លូវការ ដើម្បី ដកខ្លួនចេញពី សន្ធិសញ្ញាកំទេចមីស៊ីលបាញ់ចម្ងាយខ្លី​និង​ចម្ងាយ​ធ្យម​  ចុះក្នុងឆ្នាំ ១៩៨៧ ដោយ លោក ប្រធានាធិបតីសូវៀត Mikhail Gorbatchev និង លោកប្រធានាធិបតី សរអា Ronald Reagan

តាមសំដីគាត់ ទាំងពេលជួបជាមួយលោកពូទីន គាត់ក៏បានលើកឡើងពីជំហរសរអា ដែលថា រុស្ស៊ី តាំងពី ឆ្នាំ ២០១៥ មក រំលោភលើសន្ធិសញ្ញានេះ ប៉ុន្តែ ភាគីរុស្ស៊ី តែងបដិសេធហើយចោទ សរអា ថា ជា ភាគីបំពាន ទេតើ។ លោក Bolton បន្ថែមថា សន្ធិសញ្ញានេះ ចាស់ហួសសម័យទៅហើយ តែងបានត្រូវរំលោភ​ ម្យ៉ាង​ទៀត វាមិនរួមក្តោបគ្រប់ ប្រទេសដែល សព្វថ្ងៃមានមីស៊ីលបែបនេះ ដែលអាចបាញ់ទៅចម្ងាយ ពី ៥០០ ដល់ ៥.៥០០ គម។

គាត់ថា មីស៊ីលបែបនេះ ដែលរុស្ស៊ី មាននៅទ្វីបអឺរ៉ុប គឺ ជាគ្រោះថ្នាក់ មិនមែន ការដកខ្លួនរបស់ សរអា ចេញ ពី សន្ធិសញ្ញា ទេ ដែលជាគ្រោះថ្នាក់។

ដោយហេតុថា គាត់មកកាន់ក្រុងម៉ូស្គូលើកនេះ គឺដោយបន្តបំពេញតាម ការផ្ទុកផ្តាក់នៃលោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ស្របនឹងជំនួបជាមួយ សមភាគីរុស្ស៊ី នៅក្រុង Helsinki ថ្ងៃ ១៦ កក្កដា ហើយជំនួបមួយលើក ទៀត រវាង មេដឹកនាំទាំងពីរ ត្រូវគ្រោងប្រព្រឹត្តទៅ ក្នុងបរិវេណនៃ ពិធីនៅក្រុង ប៉ារីស ថ្ងៃ ១១ វិច្ឆិកា ខាងមុខ ឧទ្ទិសដល់ ខួប ១០០ ឆ្នាំ នៃការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី១ ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ