អានតួអត្ថបទ
ONG-RSF

អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែន​បាន​ផ្តល់​រង្វាន់​ដល់​អ្នកកាសែត ៤រូប​ក្នុងនោះ​មាន​២នាក់​នៅ​អាស៊ី

នៅ​ក្នុង​ប្រទេស​អង់គ្លេស អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ « អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន » បាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នកកាសែត​ចំនួន ៤រូប​ទៅ​តាម​ពានរង្វាន់​ចំនួន ៤ ខុស​គ្នា។ លោក Christophe Deloire អគ្គលេខាធិការ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​បាន​កោតសរសើរ​ពី​ស្នាដៃ​របស់​អ្នកកាសែត​ទាំង ៤រូប​លើ​ការងារ​ប្រឆាំង​នឹង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​ឯករាជ្យភាព​របស់​អ្នកកាសែត។

លោក Christophe Deloire អគ្គលេខាធិការអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន
លោក Christophe Deloire អគ្គលេខាធិការអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន RFI
ផ្សាយពាណិជ្ជកម្ម

« ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ព្រោះ​មាន​ការ​ចែក​ពានរង្វាន់​សរុប​ចំនួន ៤ គឺ​ពានរង្វាន់​សម្រាប់​សេចក្តីក្លាហាន ពានរង្វាន់​សម្រាប់​ឯករាជ្យភាព ពានរង្វាន់​សម្រាប់​អត្ថបទ​ដ៏​មាន​ឥទ្ធិពល និង​ពានរង្វាន់​សម្រាប់​ស្មារតី​នៃ​អង្គការ​​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន។ ពានរង្វាន់​ទាំង ៤ នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អ្នកកាសែត​ជនជាតិ​ឥណ្ឌា​ម្នាក់​ជា​ស្រ្តី​មាន​ឈ្មោះ ស្វាទី ឆាទួរវេឌី​ដែល​បាន​ទទួល​ពានរង្វាន់​សម្រាប់​សេចក្តីក្លាហាន។ ស្នាដៃ​របស់​អ្នកស្រី​ស្វាទី ឆាទួរវេឌី គឺ​ការ​ហ៊ាន​ស៊ើបអង្កេត​លើ​ការ​ប្រឆាំង​អ្នកកាសែត​តាម​អ៊ីនធ័រណែត​ដែល​រៀបចំ​ឡើង​ដោយ​គណបក្សប្រជាជន​ឥណ្ឌា​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ូឌី។

ចំណែក​អ្នកកាសែត​ជនជាតិ​ហ្វីលីពីន​ក៏​ជា​ស្រ្តី​ដែរ​មាន​ឈ្មោះ អ៊ីនដេ អេស្ពីណា វ៉ារ៉ូណា​សម្រាប់​ពានរង្វាន់​ឯករាជ្យភាព។ អ្នកស្រី​អ៊ីនដេ អេស្ពីណា វ៉ារ៉ូណា​បាន​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ពេស្យាចារ​កុមារ ឬ​អំពើហិង្សា​លើ​ស្រ្តីភេទ។ ចំណែក​ពានរង្វាន់​សម្រាប់​អត្ថបទ​ដ៏​មាន​ឥទ្ធិពល​បាន​ប្រគល់​ទៅ​ឲ្យ​អ្នកកាសែត​ជនជាតិ​ជនជាតិ​ម៉ាល់ត៍​ឈ្មោះ Matthew Caruana Galiza មាន​អាយុ ៣២ឆ្នាំ ហើយ​ពានរង្វាន់​សម្រាប់​ស្មារតី​នៃ​អង្គការ​​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អ្នកកាសែត​ជនជាតិ​អង់គ្លេស​ជា​ស្រ្តី​ឈ្មោះ Carole Cadwalladr។

ខ្ញុំ​សូម​កោតសរសើរ​លើ​ការងារ​របស់​អ្នកកាសែត​ទាំង ៤នាក់​ដែល​បាន​ទទួល​ពានរង្វាន់​ពេល​នេះ។ ការងារ​របស់​ពួក​គេ គឺ​ប្រឆាំង​នឹង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​ឯករាជ្យភាព​របស់​អ្នកកាសែត ទោះ​បី​ជា​ការ​យារយី​តាម​អ៊ីនធ័រនែត ការ​យារយី​ពី​ក្រុម​ឧក្រិដ្ឋជន ឬ​ពី​អំណាច​ផ្តាច់ការ​ក៏​ដោយ។ យើង​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អាជីព​ជា​អ្នកកាសែត និង​ព័ត៌មាន​អាច​ទុកចិត្ត​បាន​រក​ឃើញ​កន្លែង​ពិតប្រាកដ​មួយ​នៅ​ក្នុង​សង្គម​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ