ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

Sipri៖​រុស្ស៊ី​ក្លាយ​ជា​ប្រទេស​ផលិតអាវុធ​លំដាប់ទី២ក្នុង​ឆ្នាំ ២០១៧ បន្ទាប់​ពី​សហរដ្ឋអាមេរិក

media  
តាម​របាយការណ៍ Sipri ​រុស្ស៊ី​ក្លាយ​ជា​ប្រទេស​ផលិតអាវុធ​លំដាប់ទី២ក្នុង​ឆ្នាំ ២០១៧ បន្ទាប់​ពី​សហរដ្ឋអាមេរិក AFP

នៅ​ថ្ងៃ​ចន្ទ ទី១០ ធ្នូ វិទ្យាសា្ថន Sipri ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ស្តុកខុម ប្រទេស​ស៊ុយអែត​បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ក្រុមប្រទេស​ផលិតអាវុធ​ច្រើន​ជាង​គេ​ក្នុង​លោក។ តាម​របាយការណ៍ រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​ផលិតអាវុធ​លំដាប់ទី២ ក្នុង​លោក បន្ទាប់​ពី​សហរដ្ឋអាមេរិក។ ទន្ទឹម​គ្នា​នេះ មាន​ឧស្សហកម្ម​អាវុធ​រុស្ស៊ី​ចំនួន ១០ បាន​ស្ថិត​ក្នុង​បញ្ជី​ឧស្សាហកម្ម​អាវុធ​គ្រាក់​ទាំង ១០០ ក្នុង​លោក។ គួរ​រម្លឹក​ថា ចំណាត់ថ្នាក់​ទី២ ដែល​រុស្ស៊ី​ទើប​ដណ្តើម​ពេល​នេះ​ជា​កន្លែង​របស់​ប្រទេស​អង់គ្លេស​តាំង​ពី​ឆ្នាំ ២០០២។

ក្នុង​ឆ្នាំ ២០១៧ ទឹកប្រាក់​ដែល​ប្រទេស​រុស្ស៊ី​ទទួល​បាន​ពី​ការ​លក់​អាវុធ​មាន​ចំនួន ៣៧ ៧០០លានដុល្លារ ពោល​កើន ៨,៥% ធៀប​នឹង​ឆ្នាំ ២០១៦។ ទឹកប្រាក់​នេះ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ក្លាយ​ជា​ប្រទេស​ផលិតអាវុធ​លំដាប់​ទី២ ក្នុង​លោក ក្នុង​ឆ្នាំ ២០១៧ បន្ទាប់​សហរដ្ឋអាមេរិក។ អាមេរិក​ដែល​ទឹកប្រាក់​បាន​មក​ពី​ការ​លក់​អាវុធ​ក្នុង​ឆ្នាំ ២០១៧ មាន​ដល់​ទៅ ២២៦ ៦០០លានដុល្លារ។ តែ​តាម​វិទ្យាស្ថាន Sipri អ្នក​ដែល​បាន​ទិញអាវុធ​ជា​ប្រចាំ​ពី​ឧស្សាហកម្ម​អាវុធ​អាមេរិក គឺ​ក្រសួងការពារជាតិ​អាមេរិក។ ប្រទេស​អង់គ្លេស​ដែល​បាន​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី២ តាំង​ពី​ឆ្នាំ ២០០២ បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី៣ វិញ ហើយ​ប្រទេស​បារាំង​បន្ត​រក្សា​ចំណាត់ថ្នាក់​ទី៤ របស់​ខ្លួន​ដដែល។

តាម​របាយការណ៍​របស់ Sipri នៅ​ក្នុង​ចំណោម​ឧស្សាហកម្ម​អាវុធ​ធំៗ​ទាំង ១០០ ក្នុង​លោក សហរដ្ឋអាមេរិក​តែ​ម្នាក់​ឯង​មាន​ដល់​ទៅ ៤២ ឧស្សាហកម្ម ហើយ​រុស្ស៊ី​មាន ១០ឧស្សាហកម្ម។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​ជា​លើក​ដំបូង មាន​ឧស្សាហកម្ម​អាវុធ​រុស្ស៊ី​មួយ​ឈ្មោះ Almaz-Anteï បាន​ស្ថិត​ក្នុង​បញ្ជី​ឧស្សាហកម្ម​អាវុធ​ទាំង ១០ គ្រាក់ៗ​ក្នុង​លោក។ ក្នុង​ឆ្នាំ ២០១៧ ទឹកប្រាក់​បាន​មក​ពី​ការ​លក់​អាវុធ​របស់ Almaz-Anteï មាន​ចំនួន ៨ ៦០០លានដុល្លារ ពោល​កើន​ចំនួន ១៧% ធៀប​នឹង​ឆ្នាំ ២០១៦។ ចំណែក​នៅ​អាមេរិក

Lockheed Martin នៅ​បន្ត​ជា​ឧស្សាហកម្ម​អាវុធ​លំដាប់ទី១ ដែល​ទឹកប្រាក់​លក់​អាវុធ​ក្នុង​ឆ្នាំ ២០១៧ មាន​ដល់​ទៅ ៤៤ ៩០០លានដុល្លារ។ ប្រទេស​មួយ​ទៀត​ដែល​របាយការណ៍​របស់​វិទ្យាស្ថាន Sipri មិន​ភ្លេច​និយាយ គឺ​តួកគី​ដែល​មាន​មហិច្ឆិតា​បង្កើន​ឧស្សាហកម្ម​អាវុធ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​ក្នុង​លោក និង​ចង់​កាត់​បន្ថយ​ការ​ទិញ​អាវុធ​ពី​បរទេស​សម្រាប់​ខ្លួន​ឯង។ ដោយឡែក ប្រទេស​ចិន​មិន​ត្រូវ​បាន​វិទ្យាសា្ថន Sipri លើក​យក​មក​និយាយ​ទេ ព្រោះ​គេ​មិន​មាន​ទិន្នន័យ​ច្បាស់លាស់ ឬ​គ្មាន​ទិន្នន័យ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ