ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
អឺរ៉ុប

បារាំង៖​ក្បួនបាតុកម្ម​របស់​ចលនាអាវកាក់លឿង​បាន​ឈាន​ដល់​សប្តាហ៍​ទី៥

media  
នៅ​បារាំង ​ក្បួនបាតុកម្ម​របស់​ចលនាអាវកាក់លឿង​បាន​ឈាន​ដល់​សប្តាហ៍​ទី៥ REUTERS/Benoit Tessier/File Photo

នៅ​ក្នុង​ប្រទេស​បារាំង ថ្ងៃ​សៅរ៍ ទី១៥ ធ្នូ​នេះ​ជា​សប្តាហ៍ទី៥ ដែល​ចលនាអាវកាក់លឿង​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម។ មាន​កម្លាំងប៉ូលិស និង​ប៉េអឹម​ប្រមាណ​ជា ៦៩ ០០០នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​បារាំង ពោល​តិច​ជាង​កាល​ពី​ថ្ងៃ​សៅរិ៍ ទី៧ ធ្នូ​ដែល​មាន​ដល់​ទៅ ៨៩ ០០០នាក់។ ប៉ារីស​នៅ​ជា​ទីក្រុង​ដែល​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ច្រើន​ជាង​គេ គឺ​មាន​ប្រមាណ​ជា ៨ ០០០នាក់។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ដាក់​ពង្រាយ​រថពាសដែក​ជា​ច្រើន​គ្រឿង។ គួរ​រម្លឹក​ថា​នា​ថ្ងៃ​ចន្ទ ទី១០ ធ្នូ លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន​សម្រាប់​ពួក​អាវកាក់លឿង។ តែ​វិធានកាត​ទាំង​នោះ​ហាក់​នៅ​មិន​ទាន់​អាច​រំងាប់​ការ​តវ៉ា​របស់​ពួក​អាវកាក់លឿង​នៅ​ឡើយ​ទេ។ លោក​ម៉ាក្រុង​ដែល​បាន​ទៅ​ចូលរួម​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នា​ថ្ងៃ​សុក្រ ទី១៤ ធ្នូ​បាន​អំពាវនាវ​ឲ្យ​មាន​វេទិកាតស៊ូ​នយោបាយ​សាធារណៈ និង​ថា ប្រទេស​ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និង​ដំណើរការ​ប្រក្រតី។

« ខ្ញុំ​ជឿជាក់​ថា លទ្ធិប្រជាធិបតេយ្យ​របស់​យើង​អាច​ដំណើរការ និង​ទទួល​យក​បាន​តែ​កិច្ចសន្ទនា​ណា​ដែល​បាន​រៀបចំ​ឡើង​ជា​សាធារណៈ​ប៉ុណ្ណោះ ពោល​មិនមែន​ជា​កិច្ចសន្ទនា​ដែល​ធ្វើ​ឡើង​ដោយ​អំពើហិង្សា​ទេ។ អំពើហិង្សា​ដែល​គេ​មិន​អាច​គ្រប់គ្រង​បាន ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​កើត​មាន​ឡើង​ក្នុង​ថ្ងៃ​សៅរ៍​ជា​បន្តបន្ទាប់ ហើយ​ក្រុម​អ្នកកម្ទេច បំផ្លាញ​ជា​ក្រុម​ឆក់ឱកាសនិយម​ពី​ក្បួនបាតុកម្ម​របស់​ចលនា​អាវកាក់លឿង។

ដូច្នេះ​ខ្ញុំ​គិត​ថា ដើម្បី​មូលហេតុ និង​ផលប្រយោជន៍​រួម ម្នាក់ៗ​ត្រូវ​តែ​ចុះ​ឈ្មោះ​ចូលរួម​នៅ​ក្នុង​ការ​តស៊ូមតិជាតិ និង​ចូលរួម​ដោះដូត​មតិយោបល់​ជាមួយ​ចៅហ្វាយ​ស្រុក​របស់​គេ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ឲ្យ​ម្នាក់ៗ​រៀបចំ​សំណើ សំណូមពរ និង​ការ​ទាមទារ​របស់​ខ្លួន ហើយ​លើក​យក​បញ្ហា​ទាំង​អស់​នេះ​ទៅ​ជជែក​តស៊ូមតិ​​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ពោល​មិន​ត្រូវ​គិត​ថា មាន​តែ​ការ​បន្ត​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទេ​ទើប​គេ​អាច​ដោះស្រាយ​ការ​ទាមទារ ឬ​សំណូមពរ​បាន។

ខ្ញុំ​គិត​ថា វា​ពិត​ជា​កិត្តិយស​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​របស់​យើង​ដែល​គ្រប់​គ្នា​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​សម្តែង​ភាព​មិនសប្បាយចិត្ត​ដែល​អាច​កើត​មាន​ឡើង។ ដូច​ខ្ញុំ​បាន​បញ្ជាក់​រួច​ហើយ​ថា ភាព​មិន​សប្បាយចិត្ត​របស់​ពលរដ្ឋ​ពេល​នេះ​មិនមែន​ទើប​តែ​កើត​មាន​ពេល​នេះ​ទេ តែ​វា​មាន​តាំង​ពី​ណា​ពី​ណី​មក​ម្ល៉េះ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​ដែល​ការ​តវ៉ា​របស់​ពួក​គេ​ត្រូវ​តែ​មាន​ចម្លើយ​មួយ​សមស្រប។

តែ​ខ្ញុំ​គិត​ថា​ថ្ងៃ​នេះ ប្រទេស​របស់​យើង​ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និង​រក​ឃើញ​នូវ​ដំណើរការ​ប្រក្រតី​ឡើង​វិញ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ