អានតួអត្ថបទ

មាន​ករណី​ផ្ទុះហ្កាស​មរណៈ កណ្តាល​រដ្ឋធានី​ប៉ារីស

មាន​ស្លាប់​យ៉ាង​ហោចណាស់​អ្នក​ពន្លត់​អគ្គីភ័យ​ពីរ​នាក់ ជនស៊ីវិលម្នាក់ និង​របួសជាង​៥០​នាក់ ក្នុង​នោះ​៩នាក់​ជា​របួស​ធ្ងន់​ខ្លាំង នៅ​ក្នុង​គ្រោះ​ផ្ទុះ​ហ្គាសក្នុង​ហាង​លក់​នំប៉័ង​​មួយ​ នៅ​ទីក្រុង​ប៉ារីស។ សំឡេង​ផ្ទុះ​លាន់​ឮ​ខ្លាំង​ដូច​ផ្ទុះ​គ្រាប់​ពេល​សង្គ្រាម ! ប៉ុន្តែ​នេះ​ជាឧប្បត្តិហេតុ​​ដែល​​កើត​ឡើង​ដោយ​ចៃដន្យ ក្រោយ​មាន​ករណី​ធ្លាយ​ឧស្ម័ន​ហ្កាស។ នេះ​បើ​តាម​ព័ត៌មាន​ផ្តល់​ដោយ​អាជ្ញាធរ។

ក្រុម​ពន្លត់​អគ្កីភ័យ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​ការធ្លាយ​ហ្កាស​ ស្រាប់​តែ​មាន​ការ​ផ្ទុះ​និង​អគ្គីភ័យ​ឆាប​ឆេះ​ឡើង
ក្រុម​ពន្លត់​អគ្កីភ័យ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​ការធ្លាយ​ហ្កាស​ ស្រាប់​តែ​មាន​ការ​ផ្ទុះ​និង​អគ្គីភ័យ​ឆាប​ឆេះ​ឡើង REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

គ្រោះ​ថ្នាក់​​បាន​កើត​ឡើង​នៅមុន​​ម៉ោង​៩​ព្រឹក​​ ​ ! នៅ​ពេល​​ក្រុម​ពន្លត់​អគ្គីភ័យ​បាន​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​ ដោះស្រាយ​បញ្ហា​ធ្លាយ​​​​ហ្កាស នៅ​ក្នុង​ហាង​នំប៉័ង និង​ភោជនីដ្ឋាន ស្រាប់​តែ​ស្នូរ​ផ្ទុះ​បាន​ឡើង​ និង​បន្ត​ដោយ​អគ្គីភ័យ​យ៉ាង​សន្ធោសន្ធៅ។ ទ្វារ​-បង្អួច​កញ្ចក់​ របស់​​ហាងរបស់​អគារ និង​អាគារ​នៅ​ជុំ​វិញ​​​​ ​ នៅ​ផ្ទាល់​ដី​និង​ជាន់​ទី​មួយ​ ផ្ទុះ​បែក​ខ្ចាយខ្ទាត​ពេញ​​ថ្នល់។ សម្ពាធ​ឧស្ម័ន​ខ្លាំង​ក្រៃ​រហូត​ធ្វើ​ឱ្យ​រថយន្ត​ថត​នៅតាម​ផ្លូវ​ជាប់​​នោះ​ ប៉ើង​ក្រឡាប់ ​ ឬ​ឆេះ​ខ្លោច ​ព្រមទាំង​ខាង​មាន​ការ​ខូច​ខាត​ជា​សម្ភារៈ​យ៉ាង​ដំណំ ស្ទើរ​មួយ​​​សង្កាត់។ បំបែក​ថ្ម ​កញ្ចក់ លម្អ ធូលី រាយ​ប៉ាយ​ ក្រាល​គ្រប​ពេញ​​ដង​ផ្លូវ​។

ចំណែក​ការ​បាត់​បង់​ជីវិត​មនុស្ស​កាន់​តែ​​ធ្ងន់ធ្ងរ​ទៀត។ មាន​ស្លាប់​អ្នក​ពន្លត់​អគ្គីភ័យ​ពីរ​នាក់ ជនស៊ីវិល​ពីរនាក់ និង​របួស​ជាង​ច្រើន​នាក់ ក្នុង​នោះ​៩​នាក់​កំពុង​ប្រឈមនឹង​សេចក្តី​ស្លាប់។ ជនរងគ្រោះ​បាត់​បង់​ជីវិតម្នាក់​ជា​ទេសចរ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ទល់​មុខ​​ហាង​នំប៉័ង។

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដល់កន្លែង​កើត​ហេតុ បានអះអាង​ថា​មាន​ក្រុម​អ្នក​ពន្លត់​ភ្លើង​ជាង​២០០​នាក់ និង​ប៉ូលិស​ជាង​មួយ​រយ​នាក់ បានចេញ​ធ្វើ​​ប្រតិបត្តិការ​​សង្គ្រោះ​​ពលរដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជាប់​កុន​នៅ​ក្នុង​អាគារ និង​អាគារជុំ​វិញ​នោះ និង​ដោយ​ខ្លះ​​ត្រូវ​ភ្ញាក់​ពី​ដំណេក​ទាំង​ស្រឡាំង​កាំង ផ្ទះ​លែង​មាន​ទ្វារ​បង្អួចផង។ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ក៏​ត្រូវ​បាន​បញ្ជូន​មក​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​ជម្លៀស​ជន​រងរបួស។ សន្ធឹក​នៃកម្លាំង​ផ្ទុះ​បាន​បង្ក​ឱ្យ​មាន​ភាព​ប៉ះទង្កិច​​ដល់​ទៅ​១០០​ម៉ែត្រ ពី​ចំណុច​ផ្ទុះ។

​ថ្វី​បើ​ប៉ូលិស​យល់​ថានេះ​ជា​គ្រោះ​ថ្នាក់​ ​​ ប៉ុន្តែ​តុលាការ​បាន​សម្រេច​បើក​អង្កេត​ភ្លាម​ ដើម្បី​ស្វែង​រក​មូលហេតុ និង​កំណត់​អត្តសញ្ញាណ​​នៃការ​ផ្ទុះ​ឱ្យ​បាន​ច្បាស់​លាស់។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំថ្ងៃ​ដែល​អាជ្ញាធរ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​និង​នគរបាល​ជាង​៥ពាន់​នាក់ ដើម្បី​ប្រឈម​ទប់​នឹង​បាតុកម្ម​របស់​ចលនា​អាវកាក់​លឿងផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ