ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/03 12h00 GMT
អឺរ៉ុប

នាយករដ្ឋមន្ត្រីអង់គ្លេស ព្រមានអំពីហានិភ័យ គ្មាន Brexit

media លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ថ្លែងការ​ពារ​ជា​ថ្មី​កិច្ចព្រមព្រៀង​Brexit Ben Birchall/Pool via REUTERS

​ទំនង​ជា​សេចក្តី​សម្រេច​ដ៏​សំខាន់​បំផុត​មួយ គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរមក ! ការបោះឆ្នោត​​អនុម័តលើ​កិច្ចព្រមព្រៀង​​Brexit នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៥​មករា​នេះ។ ប៉ុន្តែបន្ទាប់​ពី​បាន​លើក​ពេលម្តង កិច្ចព្រមព្រៀង​​Brexit ដែល​លោកស្រីនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ប្រឹង​ចរចា​​ជាមួយ​​សហភាព​អឺរ៉ុប ទំនង​ជា​ពុំ​អាច​ឆ្លង​កាត់​សភា និងទទួល​បាន​ការ​គាំទ្រ​ក្នុង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​។ ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី​ ក៏ ​លោកស្រី តេរ៉េស្ហា ម៉េ​ មិន​ទម្លាក់​ដៃ ! លោកស្រី​បាន​ឡើង​ថ្លែងជា​ថ្មី​នៅ​ចំពោះ​សភា​ ដោយ​បាន​ព្រមាន​ថា​អង់គ្លេស​អាច​នឹងមិន​​ចេញ​ពី​អឺរ៉ុប​វិញ ប្រសិន​បើសភា​មិន​ព្រម​អនុម័ត​កិច្ចព្រមព្រៀងBrexit នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ១៥​មករា​នេះទេ។

លោកស្រី​នាយករដ្ឋមន្ត្រី​ នៅ​មាន​ជំនឿ​ជាក់​​ថា​អង់គ្លេស​នឹងអាច​​ដើរ​ចេញ​ពី​​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ២៩ មីនា វេលា​ម៉ោង​១២​អាធ្រាត្រ ! ហើយ​លោកស្រី​មិន​ជឿ​ថា​អង់គ្លេស​ត្រូវ​​​ពន្យារធ្វើ​សំណុំ​​បែប​បទ​បំបែក​ ឬ​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទី​ពីរ​ទេ។

ការ​ច្រាន​ចោល​កិច្ចព្រមព្រៀង​​របស់​លោកស្រី នឹង​ធ្វើ​ឱ្យ​Brexit មានគ្រោះ​ថ្នាក់។ ប្រសិន​បើ​សភា​អង់គ្លេស​ពិត​ជា​ច្រាន​ចោល​កិច្ចព្រមព្រៀង​មែន នោះ​នឹង​មាន​ការ​ជាប់​គាំង​​​ដែល​ជំរុញ​ឱ្យ​អង់គ្លេស​ត្រូវ​បោះបង់​ចោល​Brexit។ សមាជិកសភា​​​ខ្លះ​ចង់​​​ឱ្យ​​អង់គ្លេស​បោះបង់​គំនិត​​ដើរ​ចេញ​សហភាព​អឺរ៉ុប​វិញ​ ដោយ​ហ៊ាន​ប្រើ​គ្រប់​មធ្យោបាយ។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត​លើ​លទ្ធិប្រជាធិបតេយ្យ។ យើង​មាន​កាតព្វកិច្ច​​គោរព​តាម​លទ្ធផល​នៃ​ប្រជាមតិ​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ប្រសាសន៍​លោកស្រី May ដដែល។

ក្នុង​ន័យ​បញ្ចុះ​បញ្ចូល​ឱ្យ​គាំទ្រ​កិច្ចព្រមព្រៀង លោកស្រី​ម៉េ បាន​អះអាង​ទៀត​ថា រហូត​មក​ទល់​នឹ​ងពេល​នេះ គ្មាន​នរណា​ម្នាក់​ស្នើ​កិច្ចព្រមព្រៀង​Brexit​អ្វី​ផ្សេង សម្រាប់​យក​​ទៅ​ចរចា​ និង​ដែល​គោរព​តាម​លទ្ធផល​ប្រជាមតិ​ឆ្នាំ​២០១៦​ទេ ! ដូច្នេះ​សភា​គួរ​តែ​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​លោកស្រី​សម្រេច​បាន​ជាមួយ​សហភាព​អឺរ៉ុប។

ចំពោះ​សម្មតិកម្ម​ អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​វិញ លោកស្រី នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា​នឹង​បង្ក​ឱ្យ​មានផល​​រំខាន​ខ្លាំង។ ដូច្នេះ​ដើម្បីបញ្ចៀស​ហានិភ័យ​ ​មធ្យោបាយ​ដែល​​ប្រសើរ​ជាង​គេ​ គឺ​សភា​​ត្រូវ​​តែ​បោះឆ្នោត​គាំទ្រ​កិច្ចព្រម​ព្រៀង​របស់​លោកស្រី​។

លោកស្រី​មេ​បាន​បញ្ជាក់​ថា​បាន​ទទួល​ការ​ធានាពី​ខាង​សហភាព​អឺរ៉ុប​ក្នុង​ការ​អនុវត្តិ​កិច្ចព្រមព្រៀងBrexit ដោយ​បញ្ចៀស​មិន​ឱ្យ​មាន​ព្រំដែន​​នៅ​អៀរឡង់​ខាង​ជើង​ នៅ​មុនខែ​ធ្នូ​​ឆ្នាំ​២០២០ទេ ​បើ​ទោះបី​​ការ​ចរចា​ស្តី​អំពី​​ទំនាក់ទំនង​ពាណិជ្ជកម្ម​អង់គ្លេស​-អឺរ៉ុប​នាពេល​អនាគត មិន​ត្រូវ​គ្នា​​ក៏​ដោយ៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ