ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/03 12h00 GMT
អឺរ៉ុប

Brexit ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ហៅ​បក្ស​ប្រឆាំង​ចូល​ចរចា

media លោកស្រីនាយករដ្ឋមន្ត្រី​អង់គ្លេស ថ្ងៃទី ១៦ មករា ២០១៩ REUTERS/Henry Nicholls

លោកស្រី​ Theresa May នៅ​តែ​អាច​រក្សា​តួនាទី​ជា​នាយក​រដ្ឋមន្ត្រីអង់គ្លេស​​ដដែល ! ក្រោយ​ពី​បាន​ច្រាន​ចោល​ កិច្ចព្រមព្រៀង​Brexit ក្នុង​សំឡេង​ភាគ​ច្រើន​លើស​លុបមក នៅ​ល្ងាច​មិញ សភា​អង់គ្លេស បាន​ច្រាន​ចោល​​សំណើ​របស់​បក្ស​ប្រឆាំង​ ដែល​ចង់​ដក​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋាភិបាល​លោកស្រី​ម៉េ។

សភា​អង់គ្លេស បាន​បញ្ជាក់​នៅល្ងាច​មិញ រក្សា​​​សេចក្តី​ទុក​ចិត្ត​​លើ​រដ្ឋាភិបាល​​របស់​លោកស្រី តេរ៉េហ្សា​មេ ឱ្យ​ដឹកនាំប្រទេស​​បន្ត​ទៀត។ ​ជា​សរុប មាន​សមាជិក​សភា​ ៣២៥​​សំឡេង​បាន​​បន្ត​គាំទ្រលោកស្រី​ ទល់​នឹង​៣០៦​ប្រឆាំង។ បើ​តាម​ការ​វិភាគ លោកស្រី​ម៉េ អាច​ឆ្លង​ឧបសគ្គ​នេះ​បាន​ក៏​ព្រោះ​តែ​ ថ្វី​បើ​បក្ស​កាន់​អំណាច​ប្រេះ​ឆា​​ផ្ទៃ​ក្នុង​ មិន​គាំទ្រ​កិច្ចព្រមព្រៀង​Brexit ដែល​​លោកស្រី តេរ៉េហ្សា ម៉េ សម្រេច​បាន​មែន ប៉ុន្តែ​សមាជិក​សភា​ទាំង​នោះ​ ខ្លាច​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ និង​មិន​ចង់​ឱ្យ​បក្ស​បាត់​បង់​អំណាច។

គ្រាន់​តែ​សភា​បោះឆ្នោត​រួច​ភ្លាម លោកស្រី​នាយករដ្ឋមន្ត្រី បានថ្លែង​សន្ទរកថា​ ទទួល​ ​បំពេញ​បេសកកម្មBrexit បន្ត​ទៀត ​ក្នុង​អត្ថន័យ​ផ្សះផ្សា និង​​បាន​អំពាវនាវ​ហៅ​មេ​បក្ស​នយោបាយប្រឆាំង​ទាំង​អស់ ឱ្យ​ចូល​ចរចា។​​

លោកស្រី​ តេរ៉េហ្សា ម៉េ ៖

ប្រសាសន៍​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស 17/01/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ