ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អឺរ៉ុប

កម្រិត​ជំនឿទុកចិត្ត​របស់​ពលរដ្ឋបារាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ធ្លាក់ចុះខ្លាំង

media  
ក្រុម​បាតុករ​នៃ​ចលនា​អាវកាក់លឿង​ក្នុង​ប្រទេស​បារាំង Eric FEFERBERG / AFP

នៅ​ក្នុង​ប្រទេស​បារាំង ពលរដ្ឋ​ជា​ច្រើន​មាន​ជំនឿទុកចិត្ត​កាន់តែ​តិច​ទៅៗ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ទោះ​បី​ជា​ពួក​គេ​បន្ត​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​បច្ចុប្បន្នភាព​ក៏​ដោយ នេះ​ជា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់មតិ​ប្រចាំ​ឆ្នាំ​រៀបចំ​ដោយ​វិទ្យាសា្ថន Kantar និង​កាសែត La Croix ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មករា។ ផ្អែក​តាម​លទ្ធផល​ស្ទាបស្ទង់មតិ​ដដែល ក្នុង​ចំណោម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​កាសែត​សរសេរ វិទ្យុ ទូរទស្សន៍ និង​តាម​អ៊ីធ័រនែត វិទ្យុ​បន្ត​រក្សា​ចំណាត់ថ្នាក់​ដដែល​តាំង​ពី ២០ឆ្នាំ​កន្លង​មក ពោល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ទទួល​បាន​ជំនឿទុកចិត្ត​ច្រើន​លើស​គេ។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ចលនា​អាវកាក់លឿង​កំពុង​បន្ត​ក្បួន​បាតុកម្ម។ ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​បារាំង​ចំនួន ៦៧% បន្ត​តាមដាន​ព័ត៌មាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ដែល​ផ្សាយ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​ហ្គីយ៉ូម ហ្គូប៊ែរ នាយក​កាសែត La Croix បាន​យល់​ឃើញ​ថា នេះ​ជា​មេរៀនសំខាន់​ដែល​គេ​អាច​ទាញ​ចេញ​ពី​លទ្ធផល​នៃ​ការសិក្សា​មួយ​នេះ។

« អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​មុន​ដំបូង​គេ គឺ​ផលប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ព័ត៌មាន​ដែល​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បច្ចុប្បន្ន​ក្តៅគគុក​មួយ​ចំនួន រួម​មាន ក្បួនបាតុកម្ម​របស់​ចលនា​អាវកាក់លឿង ពលរដ្ឋ​មិនទាន់​មាន​ជំនឿ​ទុកចិត្ត​លើ​ការងារ​របស់​រដ្ឋាភិបាល ហើយ​គ្រប់​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ក៏​បាន​ទទួល​រង​ការ​រិះគន់​ដែរ។

អ្វី​ដែល​យើង​បាន​ឮ​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ និង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ គឺ​ពួក​អាវកាក់លឿង​បាន​សម្តែង​អារម្មណ៍ និង​ស្តីបន្ទោស​លើ​គ្រប់​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​គ្រប់ជ្រុងជ្រោយ​ដូច​ដែល​ពួក​គេ​រង់ចាំ និង​ចង់​បាន។ នេះ​ហើយ​ជា​បញ្ហា​ធំ​របស់​យើង​ក្នុង​អាជីព​ជា​អ្នកកាសែត​ដើម្បី​ពន្យល់​ពួក​គេ​ថា យើង​ឈរ​នៅ​កណ្តាល មិន​លំអៀង ហើយ​យើង​បាន​ប្រើ​ឧបករណ៍​បច្ចេកទេស​ការងារ​គ្រប់​ប្រភេទ​ទាំង​អស់។

គេ​មិន​អាច​យក​រាល់​សម្លេងដើម​ទាំង​ស្រុង​ទៅ​ផ្សព្វផ្សាយ​ទាំង​អស់​បាន​ទេ ពោល​គេ​ត្រូវ​ចម្រាញ់​ជ្រើសរើស ហើយ​នៅ​ក្នុង​ជម្រើស​ទៀត​សោត​ក៏​មិនមែន​ផ្អែក​លើ​មនោគមន៍វិជ្ជា​ទេ។ នៅ​ពេល​មាន​សម្លេង​ពីរ​ដែល​ត្រូវ​ជ្រើស​យក​មួយ គេ​ត្រូវ​យក​សម្លេង​ច្បាស់​ល្អ និង​មាន​ការ​ពន្យល់​ច្បាស់លាស់។ ពេល​ខ្លះ វា​អាច​នាំ​ឲ្យ​យើង​ទាត់​ចោល​នូវ​គំនិត​យល់​ឃើញ​ដែល​មិន​ច្បាស់លាស់ ឬ​បូរបាច់​ច្រើន »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ