ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

បារាំង៖​លោកម៉ាក្រុង​ថា ការ​ដាក់​ទោសព្រហ្មទណ្ឌ​លើ​ទង្វើ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ

media  
លោកប្រធានាធិបតីបារាំង​ម៉ាក្រុង Reuters

នៅ​ក្នុង​ប្រទេស​បារាំង ចលនា​ប្រឆាំង និង​ការ​ស្អប់ខ្ពើម​ជនជាតិ​ជីហ្វ​តាម​រយៈ​ការ​ប្រើ​សម្តី​ដៀមដាម ជេរប្រមាជ និង​ការ​បំគាស់បំផ្លាញ​ផ្នូរសព​ជនជាតិ​ជ្វីហ្វ​ហាក់​បាន​ផ្តើម​កក្រើក​ជា​ថ្មី។ អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ក្បួនបាតុកម្ម​របស់​ក្រុម​អាវកាក់លឿង​ក្នុង​ថ្ងៃ​សៅរ៍ ទី១៧ កុម្ភៈ​ដោយ​មាន​បាតុករ​មួយ​ចំនួន​បាន​ជេរប្រមាជ​លើ​ជនជាតិ​បារាំង​ដើមកំណើត​ជ្វីហ្វ​លោក Alain Finkielkraut ទស្សនៈវិទូ និង​ជា​អ្នកនិពន្ធ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អង្គារ ទី១៩ កុម្ភៈ គេ​បាន​ឃើញ​ផ្នូរសព​ជនជាតិ​ជ្វីហ្វ​ប្រមាណ​ជា ៨០ផ្នូរសព​នៅ​កន្លែង​កប់សព​មួយ​ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស​បារាំង​រង​ការ​បំផ្លិចបំផ្លាញ។ ទង្វើ​ប្រឆាំង និង​ការ​ស្អប់ខ្ពើម​ជនជាតិ​ជីហ្វ​ជា​ថ្មី​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​នយោបាយ​គ្រប់និន្នាការ​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​ចាស់ដៃ។ នៅ​ម៉ោង ៧យប់​ថ្ងៃ​អង្គារ ទី១៩ កុម្ភៈ មាន​ពិធី​ដង្ហែ​មួយ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ដើម្បី​ប្រឆាំង​នឹង​ទង្វើ​ស្អប់ខ្ពើម​ជនជាតិ​ជ្វីហ្វ។ ដោយឡែក មាន​សំណើ​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​មួយ​ដើម្បី​ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​អ្នក​ដែល​ប្រឆាំង និង​ស្អប់ខ្ពើម​ជនជាតិ​ជីហ្វ។ តែ​លោក​ប្រធានាធិបតី​ម៉ាក្រុង​ហាក់​មិន​បាន​យល់​ស្រប​តាម​សំណើ​នេះ​ទេ។

« ទាក់ទង​នឹង​ទង្វើ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ ខ្ញុំ​សូម​និយាយ​ដោយ​មិន​អាល់អែក​តែ​ម្តង ខ្ញុំ​មិន​យល់​ថា​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​ទង្វើ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​ជា​ដំណោះស្រាយ​ដ៏​ល្អ​ទេ។ ខ្ញុំ​ចង់​បញ្ជាក់​ថា ក្រុម​មនុស្ស​ដែល​បាន​ប្រើ​ពាក្យ​សម្តី​ដោយ​ចង់​ឃើញ​ការ​បាត់បង់​ប្រទេស​អ៊ីស្រាអែល គឺ​ជា​ក្រុម​មនុស្ស​ដែល​ចង់​វាយប្រហារ​លើ​ជនជាតិ​ជ្វីហ្វ។

តែ​ខ្ញុំ​ក៏​យល់​ឃើញ​ផង​ដែរ​ថា​នៅ​ពេល​ដែល​គេ​ចង់​ចាប់​អារម្មណ៍​ឲ្យ​បាន​លំអិត​បន្ថែម ការ​ដាក់ទោស​ព្រហ្មទណ្ឌ​លើ​ទង្វើ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ​បង្ក​ចេញ​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត។

ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ ពោល​មិនមែន​មាន​តែ​ថ្ងៃ​នេះ​ទេ គឺ​នៅ​ថ្ងៃ​ខាង​មុខ នៅ​សប្តាហ៍​ខាង​មុខ នៅ​ខែ​ខាង​មុខ និង​នៅ​ឆ្នាំ​ខាង​មុខៗ​នោះ គឺ​រួមរស់​ជាមួយ​គ្នា​តាម​រយៈ​ការ​អប់រំ និង​បណ្តុះបណ្តាល។ តែ​អ្វីៗ​វា​អាស្រ័យ​លើ​ការ​យល់ដឹង​ស៊ីជម្រៅ​របស់​ម្នាក់ៗ និង​ទំនាក់ទំនង​រវាង​មនុស្សម្នាក់ និង​មនុស្ស​ម្នាក់​ទៀត។

គោរព​ខ្ជាប់ខ្ជួន​លើ​តម្លៃ​ដែល​បាន​ផ្តល់​ឲ្យ​យើង និង​ដែល​បាន​បង្រួបបង្រួម​យើង​ទាំង​អស់​គ្នា »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ