ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អឺរ៉ុប

ពិភពលោក​កំពុង​ប្រឈម​នឹង​ការវាយប្រហារ​តាម​អ៊ីនធ័រនែត​ទ្រង់ទ្រាយ​ធំ ពុំ​​ធ្លាប់​មាន

media  
សន្តុសុខ​អ៊ីនធ័រនែត មានការ​វាយប្រហារ​ដៅ​ទិស​ទ្រង់ទ្រាយ​ធំ​ខ្លាំង​មិនធ្លាប់​មាន Oliver Nicolaas Ponder / EyeEm

ប្រព័ន្ធ​អ៊ីនធ័រនែត​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​វាយប្រហារ​ ពី​សំណាក់ក្រុម​​ចោរ​ជំនាញ​ខ្លាំង។​ វិស័យ​ដែល​ជា​ទិសដៅ​នៃ​ការ​វាយប្រហារ​ គឺ​រដ្ឋាភិបាល ភ្នាក់ងារ​ចារកិច្ច ឬ​ក្រុមហ៊ុន​អាកាសចរណ៍។ នេះ​បើ​តាម​ការ​សេចក្តី​ប្រកាស​អាសន្ន​របស់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ (ICANN)។

ជា​ស្ថានភាព​ដែល​ពុំ​ធ្លាប់​ជួប​ប្រទះ​ទេ ! អ៊ីនធ័រនែត​ពិភពលោក​ កំពុងក្លាយ​ជា​ទិសដៅ​នៃ​ការ​វាយប្រហារ​​ ប្តូរ​អាស័យដ្ឋាន​គេហទំព័រ​អ៊ីនធ័រនែត។ ជា​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​រចនា​សម្ព័ន្ធ​អ៊ីនធ័រនែត​ ដើម្បី​ប្រមូល​ទិន្នន័យ​ និងឈាន​ទៅ​​ចាប់​បានទាំង​ស្រុង​នូវ​​ចរាចរណ៍​របស់​បណ្តាញ​ ដែល​មាន​អាស័យដ្ឋាន .com .fr .gov ។ល។ និង​។ល។ ពោល​គឺ​កា​រវាយប្រហារ​​លើ​ប្រព័ន្ធ​ឈ្មោះ (Domain name System DNS) ដែល​អនុញ្ញាត​ឱ្យ​កុំព្យូទ័រ​មួយ​អាច​ភ្ជាប់​ទៅ​នឹង​វិបសៃត៍​អ៊ីនធ័រនែត។

ការ​វាយប្រហារ​តាម​អ៊ីនធ័រនែតទ្រង់ទ្រាយ​ធំ​ធ្លាប់​កើត​មាន​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​ការ​វាយប្រហារ​ដៅយ​ទិស​ចំៗ​​លើក​នេះ​មាន​លក្ខណៈធំ​ក្រៃ និង​ធ្ងន់ធ្ងរ​ខ្លាំង​ពុំ​ធ្លាប់​ជួប​ប្រទះ​សោះ​ឡើយ។ ​​បើ​តាម​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ ចោ​រ​អ៊ីនធ័រនែត ​ដៅ​ការ​វាយប្រហារ​ ​លើ​គ្រប់​វិបសៃត៍​របស់ស្ថាប័ន​រដ្ឋាភិបាលផង ឬ​ភ្នាក់ងារ​ចារកិច្ច​ឬ​ប៉ូលិស​ផង ព្រមទាំង​ក្រុមហ៊ុន​អាកាសចរណ៍ ក្រុមហ៊ុន​ឧស្សាហកម្ម​ប្រេង នៅ​តំបន់​ដើមបូព៌ា និង​នៅ​អឺរ៉ុប។

អ្នក​ជំនាញ​ម្នាក់​ យល់ថា​ការ​វាយប្រហារ​លើក​នេះ​អាច​មាន​ប្រភព​មក​ពី​អ៊ីរ៉ង់ ​ឬ​ដើម្បី​គាំទ្រ​អ៊ីរ៉ង់​ និង​មាន​កម្មវត្ថុ​ចង់​ប្រមូល​ឱ្យ​បាន​អស័យដ្ឋាន​អ៊ីមែល​និង​លេខសម្ងាត់។​ អ្នក​ជំនាញ​ម្នាក់​ទៀត​យល់​ថា​ ក្រុម​ចោរ​ហាគ័រ​ចង់​លួច​លេខ​សម្ងាត់​ជា​ពិសេស​របស់​ប្រទេស​លីបង់ ឬ​អេមៀរ៉ាត់អារ៉ាប់រួម។

ជាមួយ​នឹង​ការ​សម្រុក​វាយប្រហារ​របស់​ពួក​ចោរ​អ៊ីនធ័រនែត ក្រុមអ្នក​ជំនាញ​យល់​ថា​រចនា​សម្ព័ន្ធរបស់​វិបសៃត៍​ខ្លះ​កំពុង​រង​ការ​វាយប្រហារ​មួយ​ភាគ​យ៉ាង​ដំណំ​ទៅ​​ហើយ និង​បាន​អំពាវនាវ​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​អ៊ីនធ័រនែត​ចាត់​វិធានការ​ឱ្យ​សមស្រប ដោយ​ត្រូវ​ប្រើ​ពិធីសារ ​ការ​ពារ​ប្រព័ន្ធដែល​មាន​ឈ្មោះ​ថា Domain Name System Sécurity Extensions។​

ប៉ុន្តែ​ពុំ​មាន​ទេ​ឧបករណ៍​តែ​មួយ​គត់​សម្រាប់ដោះស្រាយ​បញ្ហា​វាយប្រហារ​លើក​នេះ។ ត្រូវ​បង្កើន​សុវត្ថិភាពDNSជា​ទូទៅ​​ឱ្យ​ប្រសើរ​ឡើងទើប​បាន​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ