ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
អឺរ៉ុប

Brexit៖​សហភាពអឺរ៉ុប​ទុក​សំណាងទី២ ឲ្យ​ប្រទេស​អង់គ្លេស និង​ព្រមាន​ថា ជា​សំណាង​ចុង​ក្រោយ

media  
លោកស្រី Theresa May នាយករដ្ឋមន្រ្តី​អង់គ្លេស និង​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប REUTERS/Vincent Kessler

សហភាព​អឺរ៉ុប និង​ប្រទេស​អង់គ្លេស​កំពុង​បន្ត​ត ថ្លៃ និង​ប្រទាញប្រទង់​គ្នា​ជុំវិញ​រឿង Brexit។ នៅ​សល់​តែ​ជាង ២សប្តាហ៍​ទៀត​ទេ​ដែល​សំណុំរឿង​លែងលះ​រវាង​សហភាពអឺរ៉ុប និង​ប្រទេស​អង់គ្លេស​ឈាន​ចូល​ជា​ផ្លូវការ ពោល​នៅ​ថ្ងៃទី២៩ មីនា។ នៅ​ថ្ងៃ​ចន្ទ ទី១១ មីនា លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េសា ម៉េ​បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត យុងក័រ​នៅ​ទីស្នាក់ការ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ស្រ្តាស្បួរ ប្រទេស​បារាំង។ នៅ​ក្នុង​ជំនួប​នោះ លោកស្រី​ម៉េ​បាន​ទទួល​ការ​ធានា​បន្ថែម​ពី​លោក​យុងក័រ​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហា​សន្តិសុខ​នៅ​ព្រំដែន​រវាង​ដែនដីអៀរឡង់ខាងជើង​របស់​អង់គ្លេស និង​ប្រទេស​អៀរឡង់​ជា​សមាជិក​អឺរ៉ុប។ ជា​លទ្ធផល លោក​យុងក័រ និង​លោកស្រី​ម៉េ​បាន​ព្រមព្រៀង​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​កណ្តាល​មួយ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២០ ស្តីពី​សហភាព​ពន្ធគយ និង​រឿង​ព្រំដែន​អៀរឡង់។ ដូច្នេះ​បាល់​កំពុង​ស្ថិត​ក្នុង​ជើង​របស់​ក្រុមអ្នកតំណាងរាស្រ្ត​អង់គ្លេស​ដែល​ត្រូវ​បោះឆ្នោត​នៅ​យប់​ថ្ងៃ​អង្គារ ទី១២ មីនា​នេះ។ តែ​លោក​យុងក័រ​បាន​ព្រមាន​ទុក​ជា​មុន​ថា នេះ​ជា​សំណាងទី២ និង​ចុង​ក្រោយ​របស់​អឺរ៉ុប​ចំពោះ​អង់គ្លេស ហើយ​នឹង​គ្មាន​កិច្ចព្រមព្រៀង​ណា​ផ្សេង​ទេ។

« ពេល​ខ្លះ​ក្នុង​រឿង​នយោបាយ យើង​មាន​សំណាងទី២ ហើយ​គឺ​អ្វី​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​សំណាងទី២ នេះ គឺ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​នឹង​គ្មាន​សំណាង​ទី៣ ទេ។ ប្រសិន​បើ​សភា​អង់គ្លេស​មិន​បោះឆ្នោត​ទទួល​យក វា​នឹង​គ្មាន​អ្វី​ដែល​ត្រូវ​លើក​យក​ទៅ​បកស្រាយ​ឡើង​វិញ​លើ​អ្វី​ដែល​យើង​បាន​បក​ស្រាយ​រួច​ហើយ និង​ក៏​គ្មាន​ការ​ធានា​អ្វី​បន្ថែម​លើ​ការ​ធានា​ដែល​យើង​បាន​ឯកភាព​គ្នា​រួច​ហើយ​ដែរ។

យើង​ត្រូវ​ឲ្យ​ច្បាស់​ទាំង​អស់​គ្នា​លើ​ការ​ពិត​ដែល​យើង​កំពុង​ប្រឈម។ ក្រុមអ្នក​តំណាងរាស្រ្ត​អង់គ្លេស​កំពុង​ប្រឈម​នឹង​ការ​ទទួល​ខុសត្រូវ​មួយ​យ៉ាង​សំខាន់។ ពួក​គេ​មាន​ជម្រើស​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ។ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​ថា ការ​ធានាផ្លូវច្បាប់​ដែល​បាន​ឯកភាព​គ្នា​នៅ​ទីនេះ​នឹង​គ្រប់គ្រាន់​ដើម្បី​អាច​ឲ្យ​សភា​អង់គ្លេស​បោះឆ្នោត​ទទួល​យក​បាន​នូវ​កិច្ចព្រមព្រៀង​ដែល​បាន​អនុម័ត។

យើង​ត្រូវ​តែ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​មួយ​នេះ​រហូត​ដល់​ចុង​បញ្ចប់​រវាង​វា។ យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ប្រវត្តិសាស្រ្ត។ យើង​បាន​ជួប​ពិភាក្សា និង​ចរចា​គ្នា​យ៉ាង​យូរ ហើយ​ខ្ញុំ​ប្រាកដ​ថា កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​តែ​មួយ​គត់ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ