ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT

Brexit ៖ សភា​អង់គ្លេស​ដក​សំណុំ​រឿង​Brexit ពី​លោកស្រី មេ មក​ចាត់ចែង​ខ្លួនឯង

Brexit ៖ សភា​អង់គ្លេស​ដក​សំណុំ​រឿង​Brexit ពី​លោកស្រី មេ មក​ចាត់ចែង​ខ្លួនឯង
 
លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស នៅ​ចំពោះ​មុខ​សភា ថ្ងៃទី ២៥ មីនា ២០១៩ Reuters TV/via REUTERS

ជា​ព្រឹត្តិការណ៍​ដែល​ពុំ​ធ្លាប់​មាន​កើត​ទេ នៅ​អង់គ្លេស ! លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស តេរ៉េហ្សា មេ លែង​មាន​អំណាច​ចាត់​ចែង​លើ​ដំណើរការ​ដើរ​ចេញ​ពី​អឺរ៉ុប​ទៀត​ហើយ ! នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៥​មីនា ម្សិលមិញ សភា​អង់គ្លេស​បានធ្វើ​វិសោធនកម្ម​ បោះឆ្នោត​ដកយក​សំណុំ​រឿង Brexit ដែល​តាមច្បាប់​ជា​ភារកិច្ច​របស់​​រដ្ឋាភិបាល ​មក​ចាត់​ចែង​ដោយ​ខ្លួន​ឯង​វិញ​ម្តង។

ជាបរាជ័យ​ដ៏​​អាម៉ាស​ខ្លាំង​បំផុត​មួយ​ទៀត​ សម្រាប់​លោកស្រី តេរ៉េហ្សា មេ ! បន្ទាប់ពី​​​បាន​ក្រាញ​ននៀល​ស្វែង​រក​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប ដែល​​សភា​បដិសេធ​ដល់ទៅ​​ពីរ​លើកមក នៅ​ថ្ងៃ​ចន្ទទី ២៥ មីនា ម្សិលមិញ​ សភា​អង់គ្លេស​បាន​បោះឆ្នោត​ដក​សំណុំ​រឿង​Brexit មក​ចាត់​ចែង​ដោយ​ខ្លួន​ឯង​វិញ។

​ជា​សរុប​មាន​តំណាងរាស្ត្រ​ ដល់​ទៅ ៣២៩​រូប​ទល់​នឹង​៣០២​រូប បាន​បោះឆ្នោត​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ដកដក​សំណុំ​រឿង​Brexit​ ពីរ​ដ្ឋាភិបាល​ទៅ​ឱ្យ​សភា​ជា​អ្នក​គ្រប់គ្រង​វិញ​។ ហើយ​អ្វី​ជា​ការកត់​សម្គាល់​បំផុត គឺ​ទោះ​បី​ជា​មានសេចក្តី​ណែនាំ​​​ពី​រដ្ឋាភិបាល​យ៉ាងណា​ក៏​ដោយ ក៏​តំណាង​រាស្ត្រ​មក​ពី​បក្ស​អភិរក្សរបស់​លោកស្រី​មេ ចំនួនដល់​ទៅ​៣០​រូប បាន​គាំទ្រការ​ធ្វើ​វិសោធនកម្ម​ដដែល​។​ ​មាន​រដ្ឋមន្ត្រី​ ក្រោមបង្គាប់លោកស្រី​​បីរូប បានសុខ​ចិត្ត​​សុំ​លាលែង​ចេញ​ពី​តំណែង​ ដើម្បី​មាន​សេរីភាព​ក្នុង​សម្រេច​ចិត្ត​​បោះឆ្នោត​ ជាមួយ​នឹង​សារ​បន្ទោស​រដ្ឋាភិបាល​ថាមិន​អាច​ធានា​ឱ្យ​មាន​កិច្ចព្រមព្រៀង​Brexit​សមរម្យ​ ដែល​ប្រជាពលរដ្ឋ​អង់គ្លេស​ភាគ​ច្រើន​អាច​ទទួល​យក​បាន។

សភា​បោះឆ្នោត​ស្តី​ពី​​​Brexit ថ្មី នៅ​ថ្ងៃ ២៧ មីនា

ការធ្វើ​វិសោធនកម្ម​​យក​សំណុំ​រឿង​Brexit មក​ចាត់​ចែង​ដោយ​ខ្លួន​ឯង​ នឹង​អនុញ្ញាត​ឱ្យ​ក្រុម​តំណាង​រាស្ត្រ​ មាន​​កាលបរិច្ឆេទ​ថ្មី និង​មាន​លទ្ធភាព​​​រៀប​ចំ​ការ​បោះឆ្នោត​មួយ​ខ្សែ​ទៀត នៅ​ថ្ងៃ​ពុធ​ទី ២៧​មីនា​ស្អែក ស្តី​ពីជម្រើស​ផ្សេងៗ​នៃ​​Brexit។ ជា​ការ​បោះឆ្នោត​ដែលមានតម្លៃ​​ជា​ការ​ “ចង្អុល​បង្ហាញ” ទម្រង់​ថ្មី​នៃ​ Brexit ​ខុស​ពី​កិច្ចព្រមព្រៀងសម្រេច​ដោយ​​លោកស្រី​នាយក​រដ្ឋមន្ត្រីកាលពី​ខែ​វិច្ឆកា ២០១៨ ដែល​សភា​ធ្លាប់​បានច្រាន​ចោល​ដល់​ទៅ​ពីរ​លើក​។ គេ​សង្ឃឹម​ថា​សមាជិក​សភា​នឹង​បញ្ចេញ​សំលេងភាគ​ច្រើន​គ្រប់គ្រាន់​​ក្នុង​ខ្ទង់​តែ​មួយ​ និង​ក្នុង​ដំណោះស្រាយ​ដូច​គ្នា​ទៅ​ចុះ។

​​សមាជិកសភាត្រូវ​​ផ្តល់យោបល់​ ​ ​ស្តី​អំពី​​ជម្រើស​ថ្មីនៃ​Brexit ​ទៅ​នៅ​​ថ្ងៃ​ស្អែក ដោយ​ត្រូវ​ជ្រើសរើស នូវ​រវាង​សំណើ​៦យ៉ាង​ដូច​ជា ការ​រៀប​ចំ​ធ្វើ​ប្រជាមតិ​ជា​លើក​ទីពីរ -រក្សាអង់គ្លេស​ឱ្យ​ស្ថិត​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​រួម -ដើរ​តាម​​គំរូ​ប្រទេស​ន័រវេស -ចូល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​សហគម​ពន្ធគយអឺរ៉ុប​​រួម ឬ​លុប​ចោល​ទាំង​ស្រុង​ការចង់​ចាក​ចេញ​ពី​អឺរ៉ុប- ដើរ​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង។

​លោកស្រី មេ អាច​មិន​គោរព​តាម​សំណើ​សភា

លោកស្រី មេ បាន​បដិសេធ​ មិន​ផ្តល់​ចម្លើយ​ថា តើ​លោកស្រី​នឹង​គោរព​លទ្ធផល​ឆ្នោត​ដែល​សភា​នឹង​សម្រេច​បាន​នៅ​ថ្ងៃ​ពុធ​ស្អែក​ឡើយ។ ​លោកស្រី​ គ្រាន់​តែ​បាន​ព្រលយ​ថា គ្មាន​ផ្លូវ​ដែល​លោកស្រី​ទទួល​ព្រម​យក​សំណើ​​​ដែល​ផ្ទុយពី​កម្មវិធី​នយោបាយ​របស់​បក្ស​អភិរក្ស​ ឡើយ ជាពិសេស​ការរក្សា​អង់គ្លេស​ឱ្យ​ស្ថិត​សហគមពន្ធគយ​​អឺរ៉ុប​រួម ដែល​​រំខាន​អង់គ្លេស​មិន​ឱ្យ​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​តែ​ម្នាក់​ឯង​ជាមួយ​ដៃគូ​ផ្សេងៗ​នៅ​លើ​ពិភពលោក។ ចំណុច​នេះ​បក្ស​លោកស្រី​ធ្លាប់​បាន​សន្យា​យ៉ាង​ច្បាស់​លាស់​ជាមួយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត តែ​ក៏​ជាជម្រើស​តែ​មួយ​គត់​ដែល​អ្នក​វិភាគ​មើល​ឃើញ​ថាសភា​​មាន​សំណាង​អាច​ប្រមូល​សំឡេងគាំទ្រ​​ភាគ​ច្រើនដាច់ខាត​បាន​​គ្រប់​គ្រាន់​។

ដូច្នេះ​ ​សភាខ្លួន​ឯង​ក៏​អាច​បរាជ័យ​ ដោយ​មិន​អាច​រក​សំឡេង​គាំទ្រ​សំណើ​ថ្មី​ ឬ​អនុម័តបានស​តែ​សំណើដែល​ច្រាន​ចោល​ដោយ​រដ្ឋាភិបាល។ លោកស្រី​ មេ បាន​ព្រមាន​រួច​ជា​ស្រេចហើយ​ថា ការ​ដណ្តើម​ចាត់​ចែង​សំណុំ​រឿង​Brexit​ ជា​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​ ដែល​នឹង​ធ្វើ​ឱ្យ​មាន​វិសមភាព​ប្រជាធិបតេយ្យ​ផង និង​បង្កើត​ភាព​មិន​ប្រាកដប្រជា​កាន់​តែ​ខ្លាំង​សម្រាប់​អនាគត​អង់គ្លេស។ បរាជ័យ​នឹង​ក្លាយ​ជា​របត់​ថ្មី​នៃ​Brexit ប៉ុន្តែ​វាអាច​ជា​ប្រការ​ល្អ​សម្រាប់​លោកស្រី​នាយក​រដ្ឋមន្ត្រី​មេ​។

​បើ​សភា​បរាជ័យ​ដែរ​នោះ នោះលោកស្រី​នឹងមាន​ឱកាស​​លើក​យក​កិច្ចព្រមព្រៀង​សម្រេច​បាន​ជាមួយ​សហភាពអឺរ៉ុប ទៅ​ឱ្យ​សភា​អង់គ្លេស​អនុម័ត​ជា​ថ្មី​ ជា​លើក​ទី​បី​ នៅ​ចុង​សប្តាហ៍​នេះ​តែ​ម្តង។ តែ​​បើ​សិន​ជា​សភា​នៅ​តែ​ចចេស​បដិសេធ​ទៀត នោះ​នាយករដ្ឋមន្ត្រីគ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទៅ​ទទូច​សុំ​អឺរ៉ុប​អូសបន្លាយ​​ពេល​វេលនា​នៃ​ការ​លែង​លះ ដោយអង់គ្លេស​ត្រូវ​បង្ខំ​ចិត្ត​រៀប​ចំ​ការ​បោះឆ្នោត​សភា​អឺរ៉ុប​។ ជា​ទស្សនៈ​វិស័យ​ដែល​អង់គ្លេស​ពិបាក​ទទួល​ និង​ដែល​លោកស្រី​មេ ក៏​ធ្លាប់​ច្រាន​ចោលដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អឺរ៉ុប-អង់គ្លេស-Brexit

    Brexit៖​អឺរ៉ុប​បាន​យល់ព្រម​លើក​ពេលចេញ​របស់​អង់គ្លេស​នៅ​ថ្ងៃទី២២ ឧសភា ឬ​មួយ​នៅ​ថ្ងៃទី១២ មេសា

    ស្វែងយល់បន្ថែម

  • អឺរ៉ុប-អង់គ្លេស-Brexit

    Brexit៖​អឺរ៉ុប​ស្វាគមន៍​លើ​សំណើ​សុំ​លើក​ពេល​ចាកចេញ​របស់​អង់គ្លេស តែ​ដាក់​លក្ខខណ្ឌ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

    ស្វែងយល់បន្ថែម

  • អឺរ៉ុប-អង់គ្លេស-Brexit

    Brexit៖​សហភាពអឺរ៉ុប​ទុក​សំណាងទី២ ឲ្យ​ប្រទេស​អង់គ្លេស និង​ព្រមាន​ថា ជា​សំណាង​ចុង​ក្រោយ

    ស្វែងយល់បន្ថែម

  • Brexit៖ អឺរ៉ុបថា​ធ្វើ​សម្បទាន​អស់​ត្រឹម​នេះ​ហើយ អ្វីៗ​ទុកឲ្យ​ភាគី​អង់គ្លេស​សម្រេច​ចុះ

    ស្វែងយល់បន្ថែម

  • នាយករដ្ឋមន្ត្រីអង់គ្លេស​ឱ្យសភា​សម្រេច​រឿង Brexit ៖ លើកពេល ឬ​គ្មាន​កិច្ចព្រមព្រៀង ?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ