ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
អឺរ៉ុប

Brexit ៖ នាយករដ្ឋមន្ត្រីអង់គ្លេសសុខចិត្តបូជាតំណែង ជា​ថ្នូរ​នឹង​ការ​គាំទ្រ​​កិច្ចព្រមព្រៀង​

media  
លោកស្រី​Theresa May កំពុង​សាកល្បង​បញ្ចុះ​បញ្ជូល​សភា​ឱ្យ​គាំទ្រ​កិច្ចព្រមព្រៀង​របស់​លោកស្រី Parliament/Mark Duffy/Handout via REUTERS

សំណុំ​រឿង​Brexit កំពុង​​ជាប់​គាំង​ខ្លាំង​​ជាងពេលណាៗ​ទាំងអស់ ! លោកស្រី តេរ៉េហ្សា មេ នឹង​​លាលែង​ចេញពី​តំណែង បើ​សមាជិកសភា​គនៃ​ណបក្សកាន់​អំណាច​ទាំង​អស់​ព្រម​​បោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​Brexit ដែល​លោកស្រី​សម្រេចបាន​ជាមួយ​អឺរ៉ុប​កាលពី​ខែ​វិច្ឆិកា។ ប៉ុន្តែ​ការ​បូជា​​តំណែង​នេះ មិន​​គ្រប់គ្រាន់​នឹង​ទម្លាយ​ភាពទ័ពច្រក​នៃBrexit​ដំណើរ​ការ​ចាក​ចេញ​ពី​អឺរ៉ុប​បានទេ ព្រោះគណបក្ស​រួមរួប​អៀរឡង់​ខាង​ជើង ជា​សម្ព័ន្ធមិត្ត​បាន​បញ្ជាក់​ជា​ស្រេច​​ដាច់​ខាត​មិន​គាំទ្រ​កិច្ចព្រមព្រៀង​Brexit របស់​លោកស្រី​មេ​ឡើយ។​ ចំណែក​ សភា​បាន​ច្រាន​ចោល​រាល់​គ្រប់សំណើរបស់​ខ្លួន។

“ខ្ញុំ​នឹង​លាលែង​ចេញ​ពី​តំណែង​មុន​កំណត់ ! ខ្ញុំ​ត្រៀម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវសម្រាប់​​​ប្រទេស​យើងនិង​គណបក្សយើង​”។ នេះជា​ប្រសាសន៍​របស់លោកស្រី​មេ ដោយបញ្ជាក់​ថា​ តែ​គ្រប់​គ្នា​​ត្រូវ​តែ​គាំទ្រ​កិច្ចព្រមព្រៀង​​Brexit ដើម្បី​បញ្ចប់​កាតព្វកិច្ច​ជា​ប្រវត្តិសាស្ត្រ​ ​ដើម្បី​សម្រេច​បំណងរបស់​ប្រជាពលរដ្ឋ​អង់គ្លេស និង​ដើម្បី​ចាក​ចេញ​ពី​អឺរ៉ុប​ដោយ​មាន​សណ្តាប់​ធ្នាប់។ ដោយ​ជាក់ស្តែង លោកស្រី​មេ នឹង​​​​ចាក​ចេញ​ពី​តំណែង​នៅពេល​ណា​សភា​ព្រម​អនុម័តទទួល​យក​​កិច្ចព្រមព្រៀង​Brexit ​ដែល​នឹង​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ​ស្អែក។ ការ​អនុម័ត​ដែល​នឹង​នាំ​អង់គ្លេស​ឱ្យ​ចាក​ចេញ​ពី​អឺរ៉ុប នៅថ្ងៃទី ២២​ឧសភា២០១៩។

ប៉ុន្តែ​ក្តី​សង្ឃឹម​​ហាក់​មាន​តិច​តួច​ណាស់។ ការ​សុខចិត្ត​បូជា​ជា​ថ្នូរ​នឹង​ការ​ព្រម​គាំទ្រ​កិច្ចព្រមព្រៀង​Brexitជាមួយ​អឺរ៉ុបដែល​សភា​ធ្លាប់​ច្រាន​ចោល​ពីរ​ដង​រួច​មក​ហើយ និង​ដែល​ជា​ជម្រើសចុងក្រោយ​នេះ មិន​បាន​ជ្រាប​ដល់​ត្រចៀក​របស់​​ក្រុម​តំណាង​រាស្ត្រ​​នៃ​បក្ស​រួបរួម​អៀរឡង់​ខាង​ជើងទេ​។ បក្ស​​ជា​សម្ព័ន្ធមិត្តនេះ​ បាន​ឆ្លើយ​ភ្លាម​ថា "ទេ" មិន​គាំទ្រ​​ទេ។

តាម​ការពិត​ លោកស្រី​បាន​ដឹង​យ៉ាង​ច្បាស់​ណាស់​ថា កិច្ចព្រមព្រៀង​របស់​លោកស្រី​ គ្មាន​ផ្លូវ​នឹង​បាន​ទទួល​គាំទ្រ​ក្នុង​សំឡេង​ភាគច្រើន​ដាច់​ខាត​ទេ ប៉ុន្តែគ្មាន​ពន្លក​នៃដំណោះស្រាយ​ផ្សេង​ណា​​ដុះ​ឡើង​នៅ​ក្នុង​សភា​សោះ។ សភា​ដែល​បាន​ធ្វើ​វិសោធនកម្ម​ដក​សំណុំ​រឿង​Brexit មក​ចាត់​ចែង​ខ្លួន​ឯង ក៏​មិន​និយាយ​មិន​ត្រូវ​គ្នា។ ជម្រើស​​៨​យ៉ាង​ដែល​សភា​បាន​ស្នើ​ឡើង ក្នុង​ន័យ​តម្រង់ទិស​ឱ្យ​មាន​ដំណោះស្រាយ​Brexit​ថ្មី ត្រូវ​បាន​សភា​ច្រាន​ចោល​ទាំង​៨។ សំណើ ៨ ការ​បដិសេធ​ក៏​៨​ដែរ។ គ្រាន់​តែ​ថា សំណើ​សុំ​ឱ្យ​មាន​រៀប​ចំ​ប្រជាមតិ​ជា​លើក​ទីពីរ បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​គេ។ ចំណែក​សំណើ​រក្សា​អង់គ្លេស​ក្នុង​ប្រព័ន្ធ​ពន្ធគយអឺរ៉ុប​​រួម មាន​គម្លាត​សំឡេង​ប្រឆាំង​និង​គាំទ្រ​តែ​​៨សំឡេង​ប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ