ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
អឺរ៉ុប

លោកហ្វ្លូរ៉ង់ ហ៊្សែល៖​​បារាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​អំពើ​ប្រល័យពូជសសាន៍​ក្នុង​ប្រទេស​រវ៉ាន់ដា

media  
លោកប៉ូល កាហ្កាមេ ប្រធានាធិបតី​រវ៉ាន់ដា ©RFI/Pierre René-Worms

នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា ពិធី​ប្រារព្ធខួប​គម្រប់ ២៥ឆ្នាំ​នៃ​អំពើ​ប្រល័យពូជសាសន៍​កំពុង​បន្ត​ធ្វើ​ក្នុង​ទីក្រុង​គីហ្កាលី។ គួរ​រម្លឹក​ថា​កាល​ពី ២៥ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី៧ មេសា ឆ្នាំ ១៩៩៤ មាន​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​ប្រល័យពូជសាសន៍​រយៈ​ពេល​ប្រមាណ​ជា ៣ខែ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៨០០ ០០០នាក់​ដែល​ភាគច្រើន​ជា​ជាតិពិន្ធុ​ទូតស៊ី។ ២៥ឆ្នាំ​ក្រោយ​មក នីតិវិធី​តុលាការ​កំពុង​បន្ត​មាន​ដើម្បី​វែក​រក​មុខ​ជនដៃដល់ និង​អ្នកឃុបឃិត។ បារាំង​ជា​ប្រទេស​មួយ​ដែល​កំពុង​ជាប់សង្ស័យ​នៅ​ក្នុង​ការ​ឃុបឃិត​នៃ​សោកនាដកម្ម​លើ​ប្រជាជន​រវ៉ាន់ដា។ តែ​លោក​ហ្វ្លូរ៉ង់ ហ៊្សែល អ្នក​ទទួលខុសត្រូវ​តំបន់​អាហ្រ្វិក​នៃ​សហព័ន្ធ​សិទ្ធិមនុស្សអន្តរជាតិ​បាន​បញ្ជាក់​ច្បាស់ៗ​ថា បារាំង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​នៃ​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី ២៥ឆ្នាំ​មុន។

« ខ្ញុំ​មិន​ដឹង​ថា តើ​ស្ថានការណ៍​បាន​ឡើង​ទុំជោរ​ដែល​ត្រូវ​និយាយ​ពាក្យ​សុំទោស​ឬ​អត់​ទេ។ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន​នោះ​គឺ​ថា ស្ថានការណ៍​ពេល​នេះ​បាន​លេច​កាន់​តែ​ច្បាស់ បើ​ធៀប​នឹង​ពេល​មុនៗ។ បារាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​លើ​ជាតិពិន្ធុ​ទូតស៊ី​ចំនួន ៨០០ ០០០នាក់​នៅ​រវ៉ាន់ដា​កាល​ពី ២៥ឆ្នាំ​មុន។

ពិត​ណាស់ បារាំង​មិន​បាន​ចូលរួម​នៅ​ក្នុង​សោកនាដកម្ម​មួយ​នេះ​ដោយ​ផ្ទាល់​ទេ តែ​បារាំង​បាន​ជួយ​គាំទ្រ​ផ្នែក​យោធា និង​ជួយ​រំដោះ​ចេញ​នូវ​សមាជិក​ក្នុង​រដ្ឋាភិបាល​អន្តរកាល ពោល​ក្រុម​ជនដៃដល់​ដែល​បាន​ចូលរួម​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នោះ។

ថ្ងៃ​នេះ ២៥ឆ្នាំ​ក្រោយ​មក រឿងរ៉ាវ​មួយ​នេះ​កំពុង​បន្ត​ជា​ក្តី​ឈឺចាប់​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា និង​នៅ​ក្នុង​ប្រទេស​បារាំង។ ជា​ក្តី​ឈឺ​ចាប់​សម្រាប់​បារាំង​ព្រោះ​គេ​បាន​សង្កេត​ឃើញ​ថា​រហូត​មក​ដល់​ពេល​នេះ មាន​អ្នកនយោបាយ​បារាំង​មួយ​ភាគ​នៅ​គ្រប់​ជំនាន់​មិន​ចង់​សារភាព​ពី​កំហុស​របស់​បារាំង និង​មិន​ចង់​ប្រើ​ពាក្យ​ថា បារាំង​មាន​ការ​ភាន់ច្រឡំ​ខ្លួន​ឯង។

ខ្ញុំ​និយាយ​នេះ​មិនមែន​ដោយសារ​ខ្ញុំ​ជា​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ទេ តែ​គេ​ត្រូវ​ហ៊ាន​ប្រឈម និង​ត្រូវ​ហ៊ាន​សំឡឹង​មើល​ប្រវត្តិសាស្រ្ត​ឲ្យ​ចំ​មុខ។ បន្ទាប់​មក គេ​មិន​ត្រូវ​យក​រឿង​នយោបាយ​ទៅ​ចង​ភ្ជាប់​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​មួយ​នេះ​ដើម្បី​ព្យាយាម​ស្វែង​រក​ការ​ពិត​នៅ​គ្រប់​ជ្រុង​ទាំង​អស់ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ