ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

អំពើហិង្សាផ្លូវភេទ ៖ អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដែល​ប្រហោង​ក្នុង

អំពើហិង្សាផ្លូវភេទ ៖ អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដែល​ប្រហោង​ក្នុង
 
សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ស្តីពីការប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​ផ្លូវភេទ​ ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់អាវុធ AFP PHOTO/Getty Images North America/Drew Angerer

ក្រោម​សម្រែក​ទាមទារ​រក​យុត្តិធម៌​របស់​ជន​រងគ្រោះ នៅថ្ងៃ​អង្គារ​ទី ២៣​មេសា ២០១៩ ម្សិលមិញ អង្គការ​សហប្រជាជាតិ​ បាន​អនុម័ត​​សេចក្តី​សម្រេច​ចិត្ត​មួយ​​បង្កើន​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ។ ប៉ុន្តែ​​ខ្លឹមសារ​នៃ​សេចក្តី​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង "សុខភាព​ផ្លូវភេទ និង​ការ​បន្ត​ពូជ" ត្រូវ​បាន​កែសម្រួល​ លុប​ចុះ លុប​ឡើង ស្ទើរ​អស់​ន័យ​ជួយ​ជន​រងគ្រោះ ដើម្បី​តម្រូវ​ចិត្ត​សហរដ្ឋ​អាមេរិក​ ដែល​គំរាម​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង។

កម្មវត្ថុដំបូង​​នៃ​​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​យក​ ការ​រំលោភ​ផ្លូវ​ភេទលើ​ស្ត្រី ​មក​ធ្វើ​អាវុធ នៅ​ពេល​​មាន​ជម្លោះប្រដាប់​អាវុធ។

គម្រោង​សេចក្តី​សម្រេច​ចិត្ត​នេះ ​ស្នើ​ឡើង​ដោយ​អាល្លឺម៉ង់ ដែល​ជា​ប្រធានផ្លាស់​វេន​​ក្រុមប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជាជាតិ​ប្រចាំ​ខែ​មេសា​នេះ និង​បាន​ការ​គាំទ្រ​ពី​លោកស្រី អង់ហ្សេលីណា​ ជូលី តារា​ហូលីវ៉ូត ដែល​ជា​សកម្មជន​ដ៏​មុះមុត​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ផ្លូវភេទ ព្រមទាំង​បានការ​​ការ​ពារ​ពី​សំណាក់​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១៨ គឺ​យុវតី Yézidie Nadia Murad ​ និង​លោកវេជ្ជបណ្ឌិតជាតិ​កុងហ្គោ Denis Mukwege ទៀត។

ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ទាំង​ពីរ​រូបនេះ ​​បានដឹកនាំ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី ឱ្យ​ផុសផុល​ឡើង។ ហើយ​គឺ​អ្នក​ទាំង​ពីរ​ដែល​បានអំពាវនាវ​ ពី​លើ​វេទិកា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឱ្យ​ជួយ​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ពី​រំលោភ​ផ្លូវ​ភេទ ក្នុង​ពេល​ប្រទេស​ជម្លោះ​ប្រដាប់​អាវុធ។ ​

អាមេរិក​គំរាម​ប្រើ​សិទ្ធិ​​ប្រឆាំង​វ៉េតូ

នៅទី​បំផុត ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត តាម​រយៈ​ការ​អនុម័ត ក្នុង​សំឡេង​គាំទ្រពី​សំណាក់​សមាជិក​អចិន្ត្រៃយ៍​និ​ងមិន​អចិន្ត្រៃយ៍​ ចំនួន​១៣ និង​អនុប្បវាទ​ចំនួន ពី​រ គឺរុស្ស៊ី និង​ចិន។

ប៉ុន្តែ​ដើម្បី​បញ្ចៀស​ការ​ប្រើ​សិទ្ធិ​ប្រឆាំង​វ៉េតូ គម្រោង​សេចក្តី​សម្រេច​ក៏​ត្រូវ​បាន​កែសម្រួល​ និង​លុប​ចំណុច​សំខាន់ៗ ដែល​ជា​វិធានការ​ចំបង​របស់​គម្រោងដើម​ ដូច​ជាលុប​ចោល​ការ​​បង្កើត​យន្តការ​​តាមដាន និង​ជំរឿន​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី។ ​សិទ្ធិ​សេរីភាព​ផ្លូវភេទ និង​ការ​បន្ត​ពូជ របស់​ជន​រងគ្រោះ ត្រូវ​បាន​ដក​ចេញ​ពី​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ដើម​ដែរ។ សេចក្តី​សម្រេច​ចិត្ត​កើត​ចេញ​ជា​រូប​រាង​មែន តែ​ពុំ​សូវ​ខ្លឹម។

ការ​តស៊ូ​មតិ​ មុន​ឈាន​ដល់​ការ​បោះឆ្នោត​អនុម័ត មាន​លក្ខណៈ ស្វិត​ស្វាញ​ខ្លាំង​ណាស់។ រុស្ស៊ី​និង​ចិន បាន​​ស្នើ​អត្ថបទ​ច្បាប់​ថ្មី​មក​ប្រកួត​ប្រជែង​នឹង​ច្បាប់​ដើម។ ចិន​និ​ងរុស្ស៊ី​ ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើហិង្សា​ផ្លូវភេទ​លើ​ស្ត្រីដែរ ​តែ​ប្រកាន់​ខឹង​នឹង​ពាក្យ​ ចោទ​ប្រកាន់​របស់​អាល្លឺម៉ង់​ជា​ម្ចាស់​សំណេរ ​ និង​យល់​ថា​អាល្លឺម៉ង់​ផ្តល់​ដំណោះស្រាយ​ថ្មី​ដើម្បី​​មា​ន​លេស​បង្កើត​ស្ថាប័ន​ថ្មី​ មក​ជាន់​​ស្ថាប័នចាស់​​ដែល​មាន​ស្រាប់។

ចំណែក​សហរដ្ឋ​អាមេរិកវិញ ​បាន​គំរាម​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង នៅ​ក្នុង​អង្គប្រជុំ​វិសាមញ្ញ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ថ្ងៃទី ២៣​មេសា​ម្សិលមិញ តែម្តង ដោយ​សារ​តែ​ពាក្យ​មួយ​ឃ្លា​គត់។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស The Guardian។ ឃ្លា​នោះ​បាន​សរសេរ​ស្នើ​ “ឱ្យ​គ្រប់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ និង​ម្ចាស់​អំណោយ​ ផ្តល់​ដល់​គ្រប់​ជនរងគ្រោះផ្លូវភេទ​ ដោយ​មិនរើស​មុខ នូវ​ការ​ថែទាំ​សុខភាព​ទាំង​ស្រុង ជាពិសេស​សុខភាព​ផ្លូវភេទ និង​ការ​បន្ត​ពូជ ការ​ថែទាំគាំទ្រ​សុខភាព​ផ្លូវចិត្ត ជំនួយ​ផ្លូវច្បាប់ ព្រមទាំង​សេវាកម្ម​ផ្សេង​ទៀត​ចំពោះ​​ជនរងគ្រោះពិការ”។ ប៉ុន្តែ​សម្រាប់សហរដ្ឋ​​អាមេរិក ដែល​​ប្រឆាំង​នឹង​​ទង្វើ​រម្លូត​កូន“សុខភាព​ផ្លូវភេទ​និងការ​បន្ត​ពូជ » ជា​ពាក្យ​ដែល​មាន​បង្កប់​អត្ថន័យ​គាំទ្រ​ ការ​​​រម្លូត​កូន។ ​

ប្រទេស​ភាគ​ច្រើន ស្រែក​សោកស្តាយ​ ​តែ​អាមេរិក​​ជាអ្នក​​សម្រេច

ប៉ុន្តែ​ឃ្លានេះ ​ធ្លាប់​មាន​ចែង​ក្នុង​សេចក្តី​សម្រេចចិត្ត​អង្គការ​សហប្រជាជាតិតាំង​ពី​ឆ្នាំ​២០១៣​មកម្ល៉េះ ! មាន​ន័យ​ថា​អាមេរិក​កំពុង​​​ប្តូរ​ជំហរ​! ហេតុដូច្នេះ​ហើយ​​បាន​ជា​​មាន​ប្រតិកម្មនិង​ការ​បរិហារខ្លាំង​ ពី​គ្រប់​ប្រទេស​ដែល​មាន​ប្រវត្តិ​ជា​សម្ព័ន្ធ​មិត្តនឹង​គ្នា​តាំង​ពី​យូរ​យារ​មក។ ក្រុមប្រទេស​អឺរ៉ុប​ខាងជើង ដូច​ជា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់​ ន័រវែស និង​ស៊ុយអែត ដែល​ជាប់ឈ្មោះ​ល្បី​ខាង​លើក​តម្កើង​ស្ត្រី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ បង្ហាញការ​សោកស្តាយ​ជា​អនេក ថា​សេចក្តី​សម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ បាន​ក្លាយ​ជា​អត្ថបទ​ច្បាប់​គ្មាន​ខ្លឹមសារ ព្រោះ​មូលហេតុ​ខ្លាច​ការ​គំរាមវ៉េតូ​របស់​​អាមេរិក។

ភាន់ភាំង ! នេះ​ជា​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋ​ទូត​បារាំង ប្រចាំ​អង្គការ​សហប្រជាជាតិ លោក François Dalattre ដោយ​អះអាងទៀត​​ថា “លែង​យល់​អ្វីទាំង​អស់​នៅ​ពេល​ឃើញ​ក្រុមប្រឹក្សា​សន្តិសុខ​អសមត្ថភាព​មិន​អាច​ទទួល​ស្គាល់​ថា ស្ត្រី​ ឬ​យុវតី ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន​ផ្លូវភេទ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ មាន​សិទ្ធិ​សម្រេច​មិន​ពរពោះ »។ “សុខភាព​ផ្លូវភេទ និង​ការ​បន្ត​ពូជ” មាន​ចែង​នៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ តាំង​ពី​ឆ្នាំ​២០០៩ និង​ ២០១៣ បែរ​ជា​ត្រូវ​លុប​ចោល​ទៅ​វិញ​ នៅ​ឆ្នាំ​២០១៩។

ការ​បោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ​ម្សិលមិញនេះ​ ត្រូវ​បាន​មតិ​ភាគ​ច្រើន​ចាត់​ទុក ថា​ជា​ ជាន់​​បញ្ឈប់ ឬ​ជា​ការ​ចង់​សើរើ​សិទ្ធិ​ស្ត្រី​ក្នុង​ស្ថានភាព​សង្គ្រាម​និ​ងជម្លោះ​ប្រដាប់​អាវុធ ដែល​ពិភពលោក​បាន​សម្រេច និង​គោរព​អស់​រយៈ​ពេល​២៥​ឆ្នាំ មក​​ហើយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • G7

    ក្រុមប្រទេសG៧​ពួតដៃគ្នា​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​ផ្លូវភេទ នៅក្នុង​សង្រ្គាម

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

    ស្វែងយល់បន្ថែម

  • ស៊ុយអែត

    គ្មានទេ រង្វាន់​ណូបែល​សម្រាប់​អក្សរសិល្ប៍ ឆ្នាំ២០១៨

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ