ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT

ជំនួបអឺរ៉ុប នៅ​Sibiu ៖ សហភាពអឺរ៉ុបផ្តើមរៀបខ្លួន រកមេដឹកនាំថ្មី ?

ជំនួបអឺរ៉ុប នៅ​Sibiu ៖ សហភាពអឺរ៉ុបផ្តើមរៀបខ្លួន រកមេដឹកនាំថ្មី ?
 
ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបលោកDonald Tusk © Reuters

នៅ​ថ្ងៃព្រហស្បតិ៍​ទី ៩ ឧសភា ២០១៩​នេះ សហភាពអឺរ៉ុប​ត្រូវ​រៀប​ចំ​បើក​ជំនួប​មួយ​ នៅ​ប្រទេស​រ៉ូម៉ានី ដោយ​គ្មាន​វត្តមាន​ប្រទេស​អង់គ្លេសទេ។ កម្មវត្ថុ​នៃ​ជំនួប គឺ​ចាប់​គូសវា​ស​មើល​ផែនការ​យុទ្ធ​សាស្ត្រ​ថ្មី​ របស់​សហភាព​ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ ខាងមុខ។ ជំនួប​នេះ​ក៏​ជា​ឱកាស​បើក​ឆាក​ស្វែង​រកអ្នក​ចែចង់​យក​តួនាទី​​មេដឹកនាំ​អឺរ៉ុប​​សម្រាប់​អាណត្តិ​ថ្មី​ខាង​មុខ​ទៀត។

បន្ទាប់​ពី​វក់​វី និង​គ្រប​ដណ្តប់​​ផ្តាច់​មុខ ដោយ​វិបត្តិ​Brexit អស់​ជា​ច្រើន​លើកច្រើន​សា​ ក្នុង​ជំនួប​កំពូលប៉ុន្មាន​លើក​ចុងក្រោយ​ជាប់ៗ​គ្នា​មក នៅ​ថ្ងៃ​នេះ​ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ មាន​ឆន្ទៈ​ចង់​បង្ហាញ​រួម​គ្នា​ជា​ធ្លុងមួយ​ ក្នុង​នាម​ជា​សមាជិក​សហភាព​អឺរ៉ុប​មាន​សាមគ្គីភាព ​ចៀស​មិន​និយាយ​អ្វី​ទាក់ទង​នឹង​ដំណើរ​ចាក​ចេញ​របស់​អង់គ្លេស​ទៀត​ទេ។ ដល់​វេលា​ដែល​​ ​សមាជិក​អឺរ៉ុប​ វិល​ក្តាប់​ស្ថានការណ៍ទាំង​ស្រុង​​ គោរព​កាលវិភាគការងារ​អឺរ៉ុប​របស់​ខ្លួន​វិញ ព្រោះ​នៅ​ប្រមាណ​តែ​១៥​ថ្ងៃទៀត ​ការ​​បោះឆ្នោតសភា​អឺរ៉ុបនឹង​ចូល​មក​ដល់។ តើ​ជំនួប​ប្រជុំ​ដែល​ប្រព្រឹត្ត​ទៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អឺរ៉ុប​ថ្មី មាន​កម្មវត្ថុ​យ៉ាងណា ? និង​ដើម្បី​ជជែក​អំពី​បញ្ហា​អ្វី​ខ្លះទៅ ?

ដោយ​គ្មានអង់គ្លេស ជំនួប​កំពូលអឺរ៉ុប​២៧​ប្រទេស​​ថ្ងៃ​នេះប្រព្រឹត្ត​ទៅប្រកប​ដោយ​អត្ថន័យ។ ការ​​ជ្រើសរើស​ធ្វើ ឱ្យ​ចំ​ថ្ងៃទី ៩ ឧសភា មិន​មែន​ជា​ការ​ចៃ​ដន្យ​ទេ តែ​ជា​ថ្ងៃខួប​នៃ​ការ​ប្រកាស​របស់​លោក Robert Schuman នៅ​ឆ្នាំ​១៩៥០ សុំ​បង្កើត​​ សហគមន៍​ធ្យូងថ្ម និងដែក​ថែបអឺរ៉ុប​ ដែល​ជាត្រូ​វជា​​បុព្វបុរស​របស់​សហភាព​អឺរ៉ុប។ នា​ឱកាស​នេះ សមាជិក​ទាំង​២៧ ត្រូវ​ប្រឹង​​សម្រេច​អនុម័ត​ឱ្យ​បាន​ នូវ​កិច្ចសន្យា​១០​យ៉ាង ដែល​អ្នក​ការទូតខ្លះ​​និយាយ​ចំអក​ហៅ​លេង ជា​​បទ​បញ្ជា​ ១០​យ៉ាង ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី​មួយ។

ការ​សន្យា​ការពារ​អឺរ៉ុប​រួម​ ពីលិច​ទៅ​កើត ពី​ជើង​ដល់​ត្បូង ដែល​សមាជិក​ត្រូវ​ការ​មាន​សាមគ្គីភាព​ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ចង្កោម​នៃ​ គោលការណ៍​ដ៏​ចំបង​ៗរបស់​អឺរ៉ុប​ នាពេល​នេះដែរ។ ប្រមុខ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ ជ្រើសរើស​ផ្តល់​អាទិភាព​ទៅ​លើ​ប្រធានបទ​ណា​មួយ ឯ​​ប្រធានាធិបតី​បារាំង បាន​សង្កត់​ធ្ងន់​អំពី​ភាព​បាច់​ពិសេស​ចំពោះ​បញ្ហា​បរិស្ថាន។ ​បាន​ទទួល​ការ​គាំទ្រ​និងការ​ចង​សម្ព័ន្ធពី​​ប្រទេស​ចំនួន​៧​ទៀត បារាំង​​នឹង​ស្នើ​ឱ្យ​អឺរ៉ុប​កំណត់​កម្មវត្ថុ​​ជា​យុទ្ធសាស្ត្រ​លុបបំបាត់​ការ​បញ្ចេញ​ជាតិ​ពុល​កាបូន នៅ​ឆ្នាំ​២០៥០។

លទ្ធផល​ថ្ងៃនេះ​នឹង​ត្រូវ​លើក​យក​ទៅ​សម្រេច​បង្ហើយ​នៅក្នុង​ជំនួប​កំពូល នា​ពីរ​បី​សប្តាហ៍​ទៀតខាង​មុខ ព្រោះ​កិច្ច​ប្រជុំ​អឺរ៉ុប​​ថ្ងៃនេះ មិនមែន​រៀប​ចំ​ឡើង​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​អ្វីមួយ ​​ជាពិសេស​ទេ។ មាន​តម្លៃ​ត្រឹម​ជា​​ ​ជំនួប​​បឋម​ ដើម្បី​រៀប​ចំកាលវិភាគ​យុទ្ធសាស្ត្រ​អឺរ៉ុប​ ពីពេល​នេះ​រហូតដល់​ឆ្នាំ​២០២៤ ​ប៉ុន្តែការ​ពិភាក្សា​កំណត់​យុទ្ធសាស្ត្រ​ពិត​ជា​មិន​អាច​ចៀស មិន​ជជែក​អំពី​បញ្ហា​ស្វែង​រកមេដឹកនាំ​ស្ថាប័ន​អឺរ៉ុប​ជា​ថ្មី​បាន​ឡើយ។

ក្រៅ​អំពី​ការ​រៀបចំ​កាលវិភាគ​ជា​យុទ្ធសាស្ត្រ ជំនួប​ក្រៅ​ផ្លូវការ​ថ្ងៃនេះ​ ជាការ​​បើក​ផ្លូវទទួល​មើល​បេក្ខភាព​មេដឹកនាំ​សហភាព​អឺរ៉ុប​ថ្មី ដោយ​ផ្តើម​ជាដំបូង​គេ ​គឺ​តួនាទី​ជា​ប្រធាន​សភាអឺរ៉ុប ដែល​លទ្ធផល​នឹង​បាន​ដឹង​ច្បាប់​ក្រោយ​ការ​បោះឆ្នោត​សភា​អឺរ៉ុប ពី​ថ្ងៃទី ២៣​ដល់​ថ្ងៃទី ២៦​ឧសភា​ខាង​មុខ។ តួនាទី​ជា​ប្រមុខ​ដឹកនាំ​គណៈកម្មការ​អឺរ៉ុប​ ក៏​កំពុង​ឡើង​សង្វៀន​ដែរ។ តើ​នរណា​នឹង​ត្រូវ​បន្ត​តំណែង​ពី​លោក ហ្សង់ក្លូត ចាំងគ័រ (Jean Claude Juncker) ឬ​លោក​ ចាំងគ័រ អាច​តោង​អំណាច​មួយ​អាណត្តិ​ទៀត​ដែរ​ឬទេ ? តើ​អឺរ៉ុប​នឹង​ធ្វើការ​ជ្រើសរើស​ប្រធាន​គណៈកម្មការ​ ដូច​អ្វី​ដែល​អឺរ៉ុប​ធ្លាប់ធ្វើ​កាលពី​ឆ្នាំ​៥​ឆ្នាំ​មុខ​ឬ ? ចម្លើយ គឺ​ស្ថិត​នៅក្នុងកណ្តាប់​ដៃ​នៃ​​ជំនួប​អឺរ៉ុប​នៅ​ប្រទេស​​រ៉ូម៉ានី​ថ្ងៃ​នេះ​ឯង។ លោក ដូណាល់ ទុស្ក៍ (Donald Tusk)ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប នឹង​ត្រូវ​ជូន​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អឺរ៉ុប អំពី​របៀប​របប​នៃ​ដំណើរការ​ជ្រើស​តាំង​ប្រមុខ​ដឹកនាំ​ស្ថាប័នសំខាន់ៗ​ ដូច​ជា​ប្រធាន​គណៈកម្មការអឺរ៉ុប ប្រធាន​ធនាគារ​កណ្តាល និង​ប្រមុខ​ការ​ទូត​អឺរ៉ុប។

កាលពី​ឆ្នាំ​២០១៤ អឺរ៉ុប​បាន​ចំណាយ​ពេល​រៀប​ចំ​ជំនួប​កំពូល​បី​លើក និង​ប្រើ​ពេល​អស់​បី​ខែ ទម្រាំ​អាច​សម្រេច​តែង​តាំង​តួនាទី​កំពូលៗ​អឺរ៉ុប​នេះ​បាន។ ​ប្រភព​ជា​ច្រើន​ បាន​គូស​បញ្ជាក់​ថា គោលការណ៍​នៃ​ជំនួប​កំពូល​​អឺរ៉ុប ថ្ងៃទី ២៨ ឧសភា ត្រូវ​បាន​កំណត់​និង​សម្រេច​រួច​ហើយ​​ថា​នឹង​ត្រូវ​ពិភាក្សា​អំពី​ការជ្រើសតាំង​ប្រមុខ​ដឹកនាំសហភាព​ថ្មី ព្រោះ​ ​គេ​បាន​ដឹងលទ្ធផលឆ្នោត​សភាហើយ​នៅ​​ពេល​នោះ។

ជំនួប​ថ្ងៃ​នេះ​ក៏​ជា​ឱកាស​នៃ​ជំនួប​ទ្វេភាគី​ជា​ច្រើនផ្សេ​ងទៀត​ផង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ