ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អឺរ៉ុប

ក្រុមG៧ ប្រជុំគ្នារក​ហិរញ្ញវត្ថុ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា របេង​និង​គ្រុនចាញ់

media លោកស្រី​ Agnes Buzyn រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថ្ងៃ ក្នុង​ថ្ងៃ​បើក​ជំនួបកំពូល​G៧សុខភាព ©AFP

នៅ​ថ្ងៃព្រហស្បតិ៍​និងថ្ងៃ​​សុក្រ​នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ នៃ​ក្រុមប្រទេស​មហាអំណាច​ទាំង​៧ ឬ​ហៅ​ថា​ក្រុម​ហ្សេ៧ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ជា​ប្រធាន​ផ្លាស់​វេន​ក្រុម​ហ្សេ​៧។ ជា​កិច្ចប្រជុំ​​ត្រៀមរៀប​ចំព្រឹត្តិការណ៍អន្តរជាតិ ដែល​ប្រព្រឹត្ត​នៅ​ខែ​តុលា ដើម្បី​​​ប្រមូល​ហិរញ្ញវត្ថុ​ឱ្យ​ពិភពលោក​យក​ទៅប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា របេង និង​គ្រុន​ចាញ់។ ពិភពលោក​មាន​កម្មវត្ថុ​ចង់​លុប​បំបាត់​ការរីករាត​ត្បាត​នៃ​ជំងឺ​ទាំង​បី​​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០។

ក្រៅ​ពី​បារាំង សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងកាណាដា តំណាងក្រុម​ប្រទេស​មហាអំណាច​​នៅ​ទ្វីប​អាហ្វ្រិក​ម្នាក់​ ក៏​មក​ចូល​រួមក្នុង​កិច្ចប្រជុំ​នេះ​​ដែរ។ ​​កិច្ចប្រជុំ​ដែល​​រៀប​ចំ​ឡើង​បារាំង​ ​ក្នុង​ក្របខ័ណ្ឌ​ជា​ប្រធានផ្លាស់​វេន​ហ្សេ៧ និង​ក្នុង​កម្មវត្ថុ​ដ៏​ដំបង​មួយ​ គឺ​ប្រមូល​ផ្តុំ​គ្រប់​ភាគី​ គ្រប់​តួអង្គ​ដែល​ទំនួល​ខុស​ត្រូវ​ខ្ពស់​ ឱ្យ​ជុំ​គ្នាជា​ស្រេច មុន​នឹង​ឈាន​ដល់​ការ​បើក​សន្និសីទ​អន្តរជាតិ​​ស្វែង​រក​ហិរញ្ញវត្ថុ​មក​បំពេញហិប​​មូលនិធិពិភពលោកដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា របេង និង​គ្រុន​ចាញ់ ​នៅ​ខែ​តុលា​ខាង​មុខ​និងដែល​បារាំង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​​ជា​លើក​ទី​មួយ។

ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល​បី​ឆ្នាំ​ម្តង សន្និសីទ​បាន​​កម្មវត្ថុ​​ស្វែង​រកហិរញ្ញវត្ថុ​សម្រាប់​រយៈ​ពេល​ពី​ឆ្នាំ​២០២០-២០២២ ឱ្យ​បាន​១៤​ពាន់លាន​ដុល្លារ (ទល់​នឹង​១២,២​ពាន់​លាន​ កាលពី​ជំនួប​ប្រជុំ​ក្រុម​អ្នក​ផ្តល់​ជំនួយ​លើក​មុន) ប៉ុន្តែ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ចំនួន​ទឹក​ប្រាក់​នេះ​មិន​គ្រប់គ្រាន់​ទេ​។ សមាគម​Aides បាន​បើក​យុទ្ធនាការ​​ពញ្ញាក់​ស្មារតី​ប្រធានាធិបតី​បារាំង តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មក ឱ្យ​លោក​ម៉ាក្រុង​ ជួយ​បិទ​បញ្ចប់​ជំងឺ​ស៊ីដា។

មូលនិធិ​ពិភពលោក​ ដែល​ជាផ្លៃផ្កា​នៃ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ អង្គការ​ក្រៅ​រដ្ឋាភិបាល វិស័យ​ឯកជន និង​អ្នក​ជំងឺ តែងចំណាយ​​ថវិកា​ប្រមាណ​ជិត​៤ពាន់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗ ​វិនិយោគ​គាំទ្រ​គម្រោង​កម្មវិធីធំៗ​ក្នុង​តំបន់​របស់​អ្នក​ជំនាញ។ អ្នក​ផ្តល់​វិភាគ​ទាន​សំខាន់ជាង​គេ គឺ​សហរដ្ឋ​អាមេរិក បារាំង​ អង់គ្លេស អាល្លឺម៉ង់ និង​ជប៉ុន។

ក្រៅ​អំពី​បញ្ហា​ហិរញ្ញវត្ថុ ជំនួប​ប្រជុំ​សុខាភិបាល​ក្រុមហ្សេ​៧ ក៏​នឹង​ត្រូវ​ពិភាក្សា​អំពីមធ្យោបាយ​ ​ផ្តល់​​ការ​ព្យាបាល​ថែទាំសុខភាព​បឋម​ ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ដល់​អ្នក​ជំងឺ​ ដោយ​អាច​ជួប​រក​ពេទ្យ​ជំនាញ​ដោយ​ផ្ទាល់ និង​មិន​ឆ្ងាយ​ពី​កន្លែង​រស់​នៅ។

នៅ​ពេល​កិច្ចប្រជុំសុខភាព​ហ្សេ​៧ បិទបញ្ចប់​នៅ​សុក្រ អង្គការ​អន្តរជាតិ​​មាន​ជាអាទិ៍​អង្គការ​សុខភាពពិភពលោក នឹង​ទទួល​បន្ទុក​កំណត់​អំពី​បែប​បទ​ដែល​ត្រូវ​ដាក់​ឱ្យ​ដំណើរ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត ពោល​គឺ​ដើម្បី​អភិវឌ្ឍន៍​និង​ចែក​ចាយ​ចំណេះ​ដឹង​គ្នា​ ស្តី​ការ​​ថែទាំ​សុខភាពបឋម ក្នុង​រង្វង់​​ក្រុមប្រទេសដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ​៧​ដំបូង (ហ្សេ៧)ផង និង​រំលែក​ឱ្យ​ក្រុម​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​និង​ទាប​បាន​ទទួល​ផល​ដែរ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ